Monday, July 7, 2025
Homeតារាខ្មែរហ៊ិន ច័ន្ទនីរ័ត្ន ៖ផ្អាកផ្អែមល្ហែមលោកគ្រូពេទ្យ

ហ៊ិន ច័ន្ទនីរ័ត្ន ៖ផ្អាកផ្អែមល្ហែមលោកគ្រូពេទ្យ

ភ្នំពេញ៖ពិធីការិនីធ្មេញចំពើសនាងហ៊ិន ច័ន្ទនីរ័ត្ន មិនដែលចេញមុខរួមគ្នាជាមួយគ្រូ​ពេទ្យវ័យ​ក្មេង​លោក​សុវណ្ណា​រិទ្ធ ទេនារយៈពេលចុងក្រោយនេះ បើទោះជាកាលពីពាក់កណ្ដាល​ឆ្នាំ​២០​២២ នាងនិងបុរសពិ​សេស​ក្នុងបេះដូង​នាងម្នាក់នេះបានសា​សងគ្នាទាំងក្នុងនិងក្រៅស្រុក​យ៉ាង​​ផ្អែមល្ហែមក្ដី ប៉ុន្ដែឥឡូវពួកគេបែជាលែង​ហ៊ាន​ចេញមុខ​ជា​សាធារណៈ​រួមគ្នាដូចមុន​ទៀត។​សកម្មភាពបែបនេះធ្វើឲ្យFan របស់នាងច័ន្ទនីរ័ត្ន បារម្ភខ្លាច​តែស្រីស្រស់​អាច​ធ្វើ​ឲ្យចំ​ណង​ស្នេហាមានភាពប្រេះស្រាំជាថ្មីម្ដងទៀតហើយឈានទៅរកការដើរជាន់ដានចាស់ បើទោះ​ជា​ច័ន្ទ​នី​រ័ត្ន មិនដែលបង្ហាញទុក្ខសោកក្រោយបែកបាក់ស្នេហ៍ ព្រោះនាងមានជម្រើសស្នេហ៍ច្រើន​ក្ដី តែគេ​ជឿរថាការប្រេះ​ឆា​ច្រើនដងពេក មិនថាឡើយនីរ័ត្ន ទោះជានាយចឺម ដែលស្រីៗខ្លះ​ហៅ​ថាជាព្រាននារីនោះក៍ធ្លាប់អះ​អាងថា​គ្មាន​អ្នកណា​ម្នាក់ចង់បែកបាក់សង្សារទេ។

ប៉ុន្ដែ​តាម​ព័ត​មានថាមូលហេតុដែលស្រីស្រស់ច័ន្ទនីរ័ត្ន លែងសាសងស្នេហ៍ជាមួយលោក​គ្រូពេទ្យ​ដូច​មុននោះ​ព្រោះតែនាងជាប់ថតភាពយន្ដខ្នាតធំជាបន្ដបន្ទាប់នារយៈពេលចុងក្រោយនេះ តែ​ទំនាក់ទំនងនាងជាមួយ​លោក​ដុកទ័រក្មេងនោះនៅតែស្អិតល្មូតគ្នាដូចមុនពោលគឺគ្មានសញ្ញាបែ្រប្រួលឡើយ ។ព័តមានបានឲ្យដឹងថានាងច័ន្ទ​នីរ័ត្ន ក្រៅពីមិនសូវមានពេលបណ្ដើរគ្នា​ជា​មួយ​លោកគ្រូពេទ្យដូចមុននោះ នារយៈពេលចុងក្រោយនេះទំ​នាក់ទំ​នងរបស់នាងជាមួយ​លោក​​សេង មង្គល(ហូ ប៉ូសេង) ក៍រយាលៗគ្នាកាន់តែខ្លាំងផងដែរ ក្រោយពីបុរសលេង​សាច់​សុំរូបនោះងាកទៅស្និតស្នេហ៍អ្នកមេម៉ាយទ្រព្យស្ដុកម្នាក់ រហូតមានខ្លះលើកឡើងថា ​មុននេះ​នីរ័ត្ន បង្ខំចិត្ត​បញ្ចេញ​មុខគូស្នេហ៍ថ្មីលោកគ្រូពេទ្យនោះគឺដើម្បី​ទប់ទល់គេថានាងមិន​សូវ​មាន​យ៊ីអ៊ុនស្នេហ៍  ព្រោះនាងត្រូវសង្សារ​ខ្លះរត់​ទៅការប្រពន្ធចោល និងខ្លះ​ទៀត​ងាកទៅរកមេម៉ាយ​នេះឯង។

គូរបញ្ជាក់ថាហ៊ិន ច័ន្ទនីរ័ត្ន បានបែកបាក់សង្សារជាច្រើនលើកច្រើនសារមកហើយ តែនាងមិនដែល​បង្ហាញ​ទុក្ខសោកស្នេហ៍ឲ្យគេឃើញដូចជាស្រក់ទឹកភ្នែកនៅលើបណ្ដាញសង្គមព្រោះរឿងស្នេហាម្ដងឡើយ។ប៉ុន្ដែនៅ​ពេលដែលលោកសេង មង្គល ល្អូកល្អិនជាមួយអ្នក​មេម៉ាយទ្រព្យដុល្លារក្រាស់នោះស្រាប់តែនាងធ្វើ​ឲ្យគេភ្ញាក់​ផ្អើលខ្លាំង ព្រោះថាចង់តែ​ទៅ​លោត​ទឹក​លើស្ពានជ្រោយចង្វាសម្លាប់ខ្លួនពេលឃើញរូបភាពវីដេពួកគេ​ផ្អែមល្ហែម​គ្នានោះទៀត​ផង​។ភ្លាមៗនោះដែរនីរ័ត្ន បានឆ្លើយតបទៅលោកមង្គល វិញតាមរយៈការបញ្ចេញមុខគ្រូពេទ្យ​ដែល​មាន​រូបរាងសង្ហារមិនចាញ់លោកមង្គល ទើបធ្វើឲ្យអ្នកថានាងឆ្វាក់តែខាងប្រុសទៅមាន​អ្នកថ្មី​ចោលមុននោះ​ចាប់​ផ្ដើមស្ងប់ស្ងាត់ទៅវិញ។

 អតីតFreshie លេខ១ កាលពីឆ្នាំ២០០៧ នាងហ៊ិន ច័ន្ទនីរ័ត្ន ជាតារាម្នាក់ដែលបានកំ​ណត់តម្លៃខ្លួនថតភាព​យន្ដតាំង​ពីជាង១០ឆ្នាំមុនម្លេះថានាងថតរឿង១ទាល់តែបានតម្លៃ៥ពាន់ដុល្លារទើបព្រមទទួលសម្ដែង។ការកំណត់តម្លៃខ្លួន​បែប​នេះធ្វើឲ្យផលិតករខ្លះសាញ និងថាថ្លៃ​ជ្រុល ប៉ុន្ដែអ្នកនៅក្នុងសិល្បៈទើបយល់និងថាសាកសម ព្រោះថាតារា​ចម្រៀងស្រីខ្លះច្រៀងតែ​២ឆ្នាំល្បីឡើងថ្លៃខ្លួនច្រៀង១កម្មវិធីតែ៦បទស៊ីថ្លៃដល់ទៅ៥ពាន់ដុល្លារ តែតារាសម្ដែង​ទម្រាំ​​​ថត​​រឿង​១ចប់​ប្រើពេលរាប់ខែនិងមានប្លង់ខ្លះថតដល់ភ្លឺទៀតផង។សម្រាប់ច័ន្ទនីរ័ត្ន វិញ​នាងបាន​ប្រឡូកក្នុង​សិ​ល្បៈរយៈពេល១៦ឆ្នាំមកហើយ និងមានតារាមួយចំនួនស្គាល់នាង​ច្បាស់​ដែរ​ថា​បុរស​ដែលអាចយកបានបេះ​ដូង​នាងបានគឺទាល់តែនាងមានអារម្មណ៍បេតី ដែរទើប​អាច​ទៅ​រួច​។

តែយ៉ាងណាតាមប្រភពខ្លះថាច័ន្ទនីរ័ត្ន នៅតែមានក្រុមម៉ែនិងឪយ៉ែម តាមលួង​លោម​នាងឲ្យទៅញាំបាយជា​មួយអ្នកមានលុយម្ដង៣ពាន់ដុល្លារ តែរឿងនោះត្រូវបាននីរ័ត្ន ធ្លាប់​ច្រា​ន​​ចោល ខណៈដែលមានការបង្ហើបពី​អ្នករួមអាជីពជាមួយនាងថាបើនីរ័ត្ន ចង់បានតំណែង​ជំ​ទាវ​​នោះគឺនៅមិនឆ្ងាយពី​កណ្ដា​ប់​ដៃ​នាងឡើយ ព្រោះ​បុរសភាគច្រើនតាមស្នេហា​នាងគឺ​ជា​មន្រ្ដី​ធំ។តែនីរ័ត្ន ហាក់មិន​ចាប់​អារម្មណ៍​ហើយនៅបន្ដអាជីពសិល្បៈធម្មតា ខណៈដែលចំណង​ស្នេ​ហា​ថ្មីនាងជាមួយ​លោក​គ្រូពេទ្យតាំងពីដើមឆ្នាំ២០២០ តែទើបបញ្ចេញឆ្នាំ២០២២ នោះធ្វើ​ប្រុសមិន​តិចទេ​ដែល​លង់ស្នេហ៍នាងត្រូវខកចិត្ត បើទោះជាមិនទាន់មានដំណឹងនីរ័ត្ន និង​លោក​រិទ្ធ ដឹកដៃគ្នាចូល​រោង​ការក្ដី៕

RELATED ARTICLES