ព័ត៌មានតំបន់អាមេរិក
អាមេរិក៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែង ការណ៍មួយថា រដ្ឋាភិបាល សហរដ្ឋអាមេរិក កាលពីថ្ងៃ ព្រហស្បត្តិ៍នេះបានបង្ហាញបញ្ជីខ្មៅ ដែលកំណត់ ថាទាយាទរបស់ មេដឹកនាំក្រុម អាល់កៃដា លោកអូសាម៉ាប៊ីឡាឌិន ឈ្មោះ ហាមហ្សា ប៊ីឡាឌិន ជាភេរវជន ។
ហាមហ្សា ប៊ីឡាឌិន
តាមលទ្ធផល នៃការដាក់នាម មួយនេះ ប្រធានបទនៃ អ្វីដែលជាកម្មសិទ្ធិ ទាំងអស់តាម យុត្តាធិការ សហរដ្ឋអាមេរិក ចំពោះ ហាមហ្សា ប៊ីឡាឌិន ដែលមានផលកម្រៃ ជាច្រើនលើស លុបនោះ ត្រូវបានបង្ខាំទុក ហើយជនជាតិអាមេរិក កាំងជាទូទៅ ត្រូវបានហាមឃាត់ មិនឲ្យប្រាស្រ័យទាក់ទងជាមួយគាត់ឡើយ ។
នៅថ្ងៃទី១៤សីហាឆ្នាំ២០១៥ ហាមហ្សាប៊ីឡាឌិន ត្រូវបានគេ ប្រកាសជាផ្លូវការ ពីសំណាក់មេដឹក ជាន់ខ្ពស់ ក្រុមអាល់កៃ លោក Ayman al-Zawahiri ថាជា សមាជិកម្នាក់ របស់ក្រុមនេះ ។
ក្រសួងការបរទេស សហរដ្ឋអាមេរិក បានឲ្យដឹងទៀតថា ហាមហ្សា ប៊ីឡាឌិន បានអំពាវនាវឲ្យប្រតិបត្តិការ នូវអំពើ ភេរវកម្មតាម បណ្តាទីក្រុងធំៗនៅ លោកខាង លិចហើយ ថែមទាំងបាន គំរាមកំហែងសង សឹកប្រឆាំងនិងសហរដ្ឋអាមេរិក ។ ចំណែកក្នុងឆ្នាំ២០១៦នេះហាមហ្សាប៊ីឡាឌិនក៏បានអំពាវនាវដល់ បណ្តាកុល សម្ព័ន្ធនានា ដែលមានមូល ដ្ឋាននៅអារ៉ាប់ប៊ីសាអូឌីតចូល រួមជាមួយ សាខារបស់ ក្រុមអាល់កៃដា ក្នុងប្រទេស យេម៉ែនដើម្បីធ្វើសង្គ្រាម ប្រឆាំងនឹង អារ៉ាប់ប៊ីសាអូឌីត ។
គួរបញ្ជាក់ថា ហាមហ្សា ប៊ីឡាឌិន កើតក្នុងឆ្នាំ១៩៨៩ ក្នុងប្រទេស អារ៉ាប់ប៊ីសាអូឌីត ។ ឪពុករបស់គេ អូសាម៉ា ប៊ីឡាឌិន ជាស្ថាបនិក និងអតីតមេដឹកនាំ អាល់កៃដា ដែលត្រូវ បានបាញ់សម្លាប់ កាលពីថ្ងៃទី២ឧសភាឆ្នាំ២០១១ ក្នុងប្រទេស ប៉ាគីស្ថានអំឡុង ប្រតិបត្តិវាយ លុកចូល កន្លែងលាក់ខ្លួនរបស់លោកដែលដឹកនាំ ដោយ សហរដ្ឋអាមេរិក ។
លោក អូសាម៉ា ប៊ីឡាឌិន (កាលនៅរស់) និងកូនប្រុស ហាមហ្សា ប៊ីឡាឌិន