យោងតាមប្រភពពីCNNដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់លោកខាងលិចបានរាយការណ៍ថាចក្រភពអង់គ្លេស បានផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយឆ្ងាយ Storm Shadow ជាច្រើនគ្រឿងដល់អ៊ុយក្រែន។មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មីស៊ីលនេះគឺជា ការផ្លាស់ប្ដូរល្បែងសង្គ្រាមពិតប្រាកដ។អាវុធនេះត្រូវបានបង្កើតឡើងក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ដោយចក្រភពអង់គ្លេស និងបារាំង ហើយជាធម្មតាត្រូវបាន បាញ់បង្ហោះពីលើអាកាស។ វាអាចវាយប្រហារគោលដៅបានចម្ងាយរហូតដល់៣០០គីឡូម៉ែត្រ ដែលអាចប្រៀប ធៀបទៅនឹងប្រព័ន្ធមីស៊ីលTactical MissileSystem(ATACMS)ដែលផលិតដោយសហរដ្ឋអាមេរិក។
ហ្សេឡិនស្គី៖ អ៊ុយក្រែនត្រូវការពេលវេលាមុនបើកការវាយលុក

លោកប្រធានាធិបតីហ្សេឡិនស្គី បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី ១១ ខែឧសភាឆ្នាំ២០២៣ថា ប្រទេសអ៊ុយ ក្រែននៅតែត្រូវការ ពេលវេលាបន្ថែមទៀតមុនពេលវាចាប់ផ្តើមការវាយលុកដែលរង់ចាំជាយូរមកហើយ ខណៈ ដែលកងកម្លាំងរបស់ទីក្រុងគៀវ កំពុងរង់ចាំការមកដល់នៃអាវុធបន្ថែមទៀតពីសម្ព័ន្ធមិត្តលោកខាងលិច។នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចាក់ផ្សាយនៅលើ BBC លោក ហ្សេឡិនស្គីបាននិយាយថា វានឹងមិន អាចទទួលយកបានក្នុងការបើកការវាយលុកនៅពេលនេះទេ ពីព្រោះជីវិតជាច្រើននឹងត្រូវបាត់បង់។
លោកបន្តថាជាមួយនឹង អ្វីដែលយើងមានយើងអាចឆ្ពោះទៅមុខ និងទទួលបានជោគជ័យ។ក្នុងចំណោមអាវុធដែលអ៊ុយក្រែនកំពុងរង់ចាំរួមមានរថពាសដែក រថក្រោះ អាល្លឺម៉ង់German Leopard 2s និងរថក្រោះអង់គ្លេសBritish Challenger 2s ។

រួមជាមួយនឹងរថពាសដែកផ្សេងទៀតដូចជា American Bradley និង Strykers ។នៅថ្ងៃនេះដែរកងទ័ពអ៊ុយក្រែន បានរុញច្រានកងកម្លាំងរុស្ស៊ីចេញពីតំបន់ Bakhmutចម្ងាយ ២គីឡូម៉ែត្រ។មន្ត្រីយោធាអ៊ុយក្រែនម្នាក់និយាយថា កងពលតូចរុស្ស៊ីនៅជិត Bakhmut ត្រូវបានរុញថយក្រោយ។លោកវរសេនីយ៍ឯក Oleksandr Syrskyi ដែលទទួល បន្ទុកកងកម្លាំងជើងគោកអ៊ុយក្រែន បាននិយាយថា អង្គភាពរុស្ស៊ីនៅតំបន់ខ្លះនៃ Bakhmut បានដកថយរហូត ដល់ ២គីឡូម៉ែត្រ ៕