ភ្នំពេញ៖សុខ ស្រីនាង គ្មានមុខច្រៀងសម្ដែងបទចម្រៀងទាក់ទងព្រឹត្តិការណ៍ស៊ីហ្គេមដែលហង្សមាសបានចេញបទចម្រៀងជាបន្ដបន្ទាប់កាលពីពេលថ្មីៗនេះមកទេ ខណៈដែលតារាសឹងតែទាំងអស់របស់ផលិតកម្មមួយនេះបានចេញមកព្រមគ្នាតែម្ដង ក្នុងនោះមានទាំងអ្នកអត់សូវល្បីក៍មានដែរ។យ៉ាងណាមិនមែនតែរយៈពេលចុងក្រោយនេះទេដែលស្រីនាង កម្រនិងចេញមុខមាត់ដូចមុននោះ តែជាយូខែមកហើយពោលគឺនៅរដូវក្ដៅឆ្នាំនេះដែលតារាជាច្រើនសម្រុករកលុយនោះស្រីនាង ក៍មិនសូវចេញច្រៀងតាមឆាកច្រើនដូចមុនដែរ ប៉ុន្ដែផ្ទុយទៅវិញនាងបែជាលេចមុខដើរកម្សាន្ដនៅក្រៅស្រុកជាបន្ដបន្ទាប់ក្នុងនោះមានដូចជាប្រទេសសាំងហ្គាពួរ ,បារាំង និងចុងក្រោយនេះទៅជប៉ុនក្ដី ។សកម្មភាពបែបនោះបញ្ជាក់ថាស្រីនាង បានដកឃ្លាមកផ្ដោតលើការលំហែកាយ៉ាច្រើនជាងឆ្នាំមុន ស្របពេលដែលមុនបន្ធូដៃរាំច្រៀងនេះនាងក៍ត្រូវបានក្រុមស្រីស្រលាញ់ស្រី(Lesbian )តាមស្នេហាច្រើនជាងប្រុសទៀតផង បន្ទាប់ពីនាងបានចេញចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំ ផ្លូវ២”នោះមក។ប្រភពខ្លះថាស្រីនាង មិនសប្បាយចិត្តនៅពេលដែលនាងបាត់បង់តំណែងជាគណៈកម្មាការ Cambodian Idol Junior រដូវកាលទី២ ខណៈដែលភាពយន្ដខ្នាតធំរបស់ហង្សមាសដែលនាងឆក់បានតំណែងតួឯករឿង”ខ្ញុំមានញាណលើស”ថតចប់ជាង២ឆ្នាំមកហើយនៅជាប់គាំងអត់ទាន់ដាក់បញ្ចាំង។តែតារាចម្រៀងនៅហង្សមាសដែលស្និតនិងស្រីនាង បង្ហើបថាអ្នកមេម៉ាយរូបនេះនៅតែជាអ្នកចម្រៀងរបស់ហង្សមាសនៅឡើយ មិនមានដំណឹងថានាងចង់ចាកចេញពីទ្រនុំធំនេះឡើយ។
សុខ ស្រីនាង មិនសូវមានសន្ទុះខ្លាំងក្លានោះទេក្នុងអាជីពចម្រៀងទោះជាហង្សមាសបានផ្ដល់ឱកាសឲ្យនាងលេងតួឯកដៃគូជាមួយឱក សុគន្ធកញ្ញា “ស្នេហាខ្ញុំ ផ្លូវ២ “ក្ដី តែនាងបែជាត្រូវបានស្រីៗចាប់អារម្មណ៍ខ្លាំងជាងប្រុសទៅវិញពិសេសគឺក្រុមនារីស្រលាញ់ភេទដូចគ្នា។អ្វីដែលគូរឲ្យកត់សម្គាល់នោះស្រីនាង ដែលមានសម្រស់ដ៍ផូរផង់ម្នាក់នៅហង្សមាសនោះនាងសឹងតែគ្មានឱកាសឆក់បានស្ពតធំៗដូចនាងរ៉េត ស៊ូហ្សាណា,ឱក សុគន្ធកញ្ញា និងពេជ្រ សោភា ជាដើមទៅវិញ បើទោះជានាងតារាម្នាក់ដែលរក្សារបានរូបសម្រស់ពីធម្មជាតិស្ទើតែទាំងស្រុងក្ដី។
ជុំវិញការមិនសូវមានឱកាសចេញច្រៀងសម្ដែងរបស់សុខ ស្រីនាង តាមឆាកតន្រ្ដីធំៗដូចមុន ហើយនាងផ្ដោតលើការកម្សាន្ដច្រើនជាងឆ្នាំមុនៗនោះគេជឿរថាបើហង្សមាសមិនឲ្យតំណែងធំណាមួយលួងចិត្តនាងទេ នោះច្បាស់ជានាងអាចនឹងដើរចេញពីផលិតកម្មទី៣ក្នុងអាជីពរបស់នាងជាមិនខាន បើទោះជារឿង”ខ្ញុំមានញាណលើស”នៅតែជាប់គាំង មិនដឹងដាក់បញ្ចាំងនៅពេលណារួចក៍ដោយ។សម្រាប់អ្នកជំនាញសិល្បៈលើកឡើងថាស្រីនាង បើនៅតែពឹងលើការធ្វើបទចម្រៀងពីហង្សមាសទាំងស្រុងតទៅទៀតនោះ ច្បាស់ជានាងពិបាករកភាពលេចធ្លោរជាងនេះជាមិនខាន ហើយចុងក្រោយអាចនឹងនៅទ្រឹងតែម្ដង។ប៉ុន្ដែហង្សមាសនៅតែជម្រុញនិងផ្ដល់ឱកាសឲ្យនាងថតភាពយន្ដជាតួឯកជាបន្ដទៀត ព្រោះកន្លងមកក្រុមផលិតករបានសរសើរពីទេពកោសល្យនិងសម្ថភាពរបស់នាងថាលេងតួបុរាណសាកសម។
សុខ ស្រីនាង បានប្រើជីវិតជាស្រ្ដីមេម៉ាយរយៈពេលជិតរ១៣ឆ្នាំមកហើយ ក្រោយនាងចែកផ្លូវជាមួយលោកស៊ី សុវត្ថិ កាលពីឆ្នាំ២០១០ ខណៈអតីតប្ដីមានភរិយាថ្មីតាំងពីក្រោយបែកបាក់ភ្លាមៗម្លេះ។ប៉ុន្ដែស្រីនាង មិនដែលបង្ហាញមុខគូស្នេហ៍ថ្មីម្ដងណាទេ ពោលគឺនាងជ្រើសរើសផ្លូវសាងស្នេហ៍ដោយលាក់លៀមជាង១ទសវត្សន៍មកហើយ តែគេជឿរថានាងមិនមែនទុកបេះដូងឲ្យនៅទំនេរនោះទេ។ចំពោះការចេញទៅលំហែកាយ៉ានៅក្រៅស្រុកជាបន្ដបន្ទាប់នោះស្រីនាង អាចនឹងកំពុងពិសោធន៍ស្នេហ៍ថ្មី តែនាងមិនដែលបញ្ចេញអ្នករួមដំណើរជាមួយនាងទៅបរទេសម្ដងណាឡើយ ស្របពេលដែលតារាមេម៉ាយនៅហង្សមាសពេលនេះគឺមានតែរូបនាងនិងពេជ្រ សូលីកា ប៉ុណ្ណោះ ដែលនៅមិនទាន់ច្បាស់លាស់ស្នេហ៍ថ្មី ព្រោះពេជ្រ សោភា និងប៉ាច គីមមួយ សុទ្ធតែរកបានភួយសាច់រៀងៗខ្លួនអស់ទៅហើយ។ចំពោះការដែលស្រីនាង មិនព្រមបង្ហាញគូស្នេហ៍ថ្មីនេះអ្នកខ្លះថាមកពីនាងមិនច្បាស់លាស់ជាមួយបុរសនោះឡើយ ប៉ុន្ដែការជ្រើសផ្លូវសាងស្នេហ៍ដោយមិនចំហបែបនេះហើយទើបធ្វើឲ្យក្រុមLesbian មួយចំនួននៅតែតាមប្រម៉ាញ់បេះដូងអ្នកមេម៉ាយរូបស្រស់នេះកាន់តែច្រើនថែមទៀត បើទោះជាគេជឿរថានាងមិនមែនជានារីដែលស្រលាញ់ភេទដូចគ្នា ហើយអនាគតស្វាមីថ្មីនាងប្រាកដជាបុរសពេញលក្ខណៈមិនមែនដូចក្នុងMV នាងសម្ដែងជាប្អូនថ្លៃថៅកែហង្សមាសក្ដី៕