Saturday, June 7, 2025
Homeព័ត៌មានអន្តរជាតិរុស្សី បាញ់មីស៊ីល៣០គ្រាប់ អ៊ុយក្រែន ស្ទាក់ចាប់បាន ២៩គ្រាប់

រុស្សី បាញ់មីស៊ីល៣០គ្រាប់ អ៊ុយក្រែន ស្ទាក់ចាប់បាន ២៩គ្រាប់

ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានបាញ់មីស៊ីលចំនួន ៣០គ្រាប់មកលើគោលដៅផ្សេងៗ គ្នា របស់អ៊ុយក្រែនកាលពីព្រឹកថ្ងៃព្រហស្បតិ៍ប៉ុន្តែប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់ចំនួន ២៩ គ្រាប់។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAP កាលពីថ្ងៃព្រហស្បតិ៍ទី១៨ ខែ ឧសភា ឆ្នាំ ២០២៣។

យោងតាមលោក Serhiy Bratchuk អ្នកនាំពាក្យរបស់រដ្ឋបាលយោធាក្នុងតំបន់បានឲ្យដឹងថា មនុស្សម្នាក់បាន ស្លាប់និងពីរនាក់ទៀតរងរបួសដោយសារមីស៊ីលរបស់រុស្ស៊ីដែលបានវាយប្រហារអគារឧស្សាហកម្មមួយនៅតំបន់ភាគខាងត្បូងនៃទីក្រុង Odesa។

លោកឧត្តមសេនីយ៍ Valerii Zaluzhnyi អគ្គមេបញ្ជាការអ៊ុយក្រែនបានសរសេរនៅលើ Telegramថាមីស៊ីលទាំង នោះត្រូវបានបាញ់ចេញពីមូលដ្ឋានសមុទ្រ អាកាស និងជើងគោករបស់រុស្ស៊ី ។មីស៊ីលជាច្រើនគ្រាប់ត្រូវបានបាញ់សំដៅទៅតំបន់នានាក្នុងប្រទេសអ៊ុយក្រែននៅចន្លោះម៉ោង ៩ យប់ ថ្ងៃពុធ និង ម៉ោង ៥ និង ៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍។

ក្រុមមន្ត្រីបាននិយាយថានៅក្នុងការវាយប្រហារតាមផ្លូវអាកាសដ៏ធំចុងក្រោយលើទីក្រុង Kyiv កាលពីថ្ងៃអង្គារ ការការពារដែនអាកាសរបស់អ៊ុយក្រែន ដែលត្រូវបានពង្រឹងដោយប្រព័ន្ធទំនើបដែលផ្គត់ផ្គង់ដោយលោកខាង លិចនិងបានបាញ់ទម្លាក់រាល់មីស៊ីលដែលចូលមក៕

RELATED ARTICLES