Thursday, November 21, 2024
Homeតារាខ្មែរហ្សូណូ ៖លេងតាមផ្លូវច្បាប់ ខណៈចាន់ សុផានី អត់ខ្លាច !

ហ្សូណូ ៖លេងតាមផ្លូវច្បាប់ ខណៈចាន់ សុផានី អត់ខ្លាច !

ភ្នំពេញ៖តារាចម្រៀងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ ដែលជាអតីតប្ដីអ្នកនាងចាន់ សុផានី នោះបានអះ​អាងថាលោកនឹងតទល់ជាមួយភរិយាចាស់របស់ខ្លួនតាមផ្លូវច្បាប់នៅនាទីចុងក្រោយ ប៉ុន្ដែមិនបញ្ជាក់ច្បាស់​ថាតើនឹងប្ដឹងទៅម្ដាយកូនស្រីរបស់លោកឬយ៉ាងណានោះទេ។

 លោកហ្សូណូ ប្រតិកម្មតបទៅអ្នកនាងចាន់ សុផានី ថាសូមកុំឲ្យអ្នកនាងសុផានី​មុសា ពេក ព្រោះលោក​ថាថ្ងៃ​ក្រោយ​បើគេដឹងរឿងនោះអ្នកដែលខុស​និងហើយត្រូវគេស្អប់គឺ​យើង​។លោក​សុ​វណ្ណា​​រ៉េត ថាបានព្យាយាម​រក្សា​រភាព​ស្ងៀមស្ងាត់ ព្រោះតែលោកអាណិត ខ្លាចប៉ៈ​ពាល់​​ដល់​សតិ​អារម្មណ៍ដល់កូនស្រីរបស់លោកដែលនៅក្មេង អត់ចង់ឲ្យមានរឿងកើត​ឡើង​នោះ​ទេ។ ប៉ុន្ដែលោកថាអត់យល់ព្រោះរឿងនេះនៅតែកើតឡើងមកទៀត អីចឹង​លោកសួរថា​តើ​មូល​​ហេតុ​​អ្វីទៅ?លោកហ្សូណូ ថាមិនចង់តតបទៅអតីតភរិយានោះទេ តែលោកនឹងតតប​ទៅ​​តាមផ្លូវច្បាប់ដែលលោកនឹងធ្វើឲ្យចប់ ឬសង្រ្គប់តែម្ដង។លោកថាការធ្វើទៅ​តាមផ្លូវ​ច្បាប់​​នោះទោះជាលោក​មិន​ធ្វើក៍ឪពុកម្ដាយបងប្អូនលោកមិនសុខចិត្តដែរ ព្រោះជាង១០ឆ្នាំ​មក​ហើយ​​តែងតែដដែលៗ ឲ្យប៉ុន្មានក៍មិនគ្រប់ គិតយ៉ាងម៉េច?លោកថាផ្លូវច្បាប់មាន គឺនឹងដោះ​ស្រាយគ្នាតាម​នោះ។ចំណែកនៅយប់ថ្ងៃទី១៩ ឧសភា លោក​ហ្សូណូ ក៍បានបង្ហោះជាសា​ធារ​ណៈ​នូវចំណាត់ការរបស់មេធាវីលោកនិងចំនួនទឹកប្រាក់​ជាច្រើនដែលលោក​បានបាញ់ទៅអ្នក​នាងសុផានី តាមកុងធនាគារAba ផងដែរ គិតត្រឹមរយៈពេល២ឆ្នាំចុងក្រោយនេះ។

 ក្រោយឃើញលោកហ្សូណូ និយាយយ៉ាងខែងរ៉ែងថានឹងដោះសា្រយរឿងនេះ​ជាមួយ​ប្រពន្ធទៅតាមច្បាប់​ឲ្យជ្រះ​ស្រឡះនិងចប់ដាច់ស្រេចនោះអ្នកនាងចាន់ សុផានី ថារងចាំ​តែឱ​កាសនោះ​មកដល់​ព្រោះនាងនឹងបានតទល់​គ្នាជាមួយហ្សូណូ ដោយសារតែកន្លងមកនាង​មិន​ងាយ​បាន​ជួប​​ឬនិយាយជាមួយអតីតប្ដីឡើយ។អ្នកនាងសុផានី ថានាងចង់​ទុកឱកាសឲ្យ​ហ្សូ​ណូ មិនមែនភ័យខ្លាចបុរសម្នាក់នេះឡើយ ទោះជាលោកចង់ប្ដឹង និងគម្រាមដាក់កូន​នាង​ដើម្បី​ឲ្យកូននាងខ្លាចក្ដី។ប៉ុន្ដែអ្នកនាងថាមានតែបន់ឲ្យមានរឿងហ្សូណូ ប្ដឹងនាងនេះកើតឡើង ព្រោះ​នាងអត់​ឱកាស​និយាយជាមួយហ្សូណូ ទេ បើមានរឿងបែបនេះកើតឡើងគឺ​នាងអរខ្លាំង​ណាស់ ហើយនាងចង់រៀបចំ​ពាក្យ​​បណ្ដឹងតបទៅហ្សូណូ វិញដែរតែនាងថាគ្មានលទ្ធភាពជួល​មេ​ធាវី ឡើយ ព្រោះរកតែលុយបង់ថ្លៃផ្ទះជួលអត់​បានផង ។អ្នកនាងសុផានី ថាហ្សូណូ ចុចបិត​ទូរ​ស័ព្ទ​របស់កូន ខ្លាចនាងសុំលុយ ដោយសារតែកូនត្រូវទៅប្រលង​នៅបរទេសតែ​នាងគ្មាន​លទ្ធភាពទិញសំបុត្រយន្ដហោះ និងផ្គត់ផ្គងកូន។អ្នកនាងសុផានី ថាអតីតប្ដីរូបនេះចង់ឲ្យ​គេ​ដឹងថានាងក្ររហាម ចង់ឲ្យនាងអាម៉ាស ហើយនាងសួរហ្សូណូ ថាទាល់តែចង់ឲ្យនាង​មក​ហែក​​ហួរបែបនេះ​មែនបាន​ឪពុកកូនស្រីរបស់នាងម្នាក់នេះសុខចិត្ត?អ្នកនាងសុផានី ថាលោក​ហ្សូ​ណូ នេះហើយដែលដុតបង្ខំឲ្យ​នាងចេញមុខមកលាត​ត្រដាងរឿងមួយនេះពេលនេះ​។តែ​អ្នក​នាងសុផានី មិនទាន់ឆ្លើយតបឬប្រតិកម្មចំពោះ​ហ្សូណូ បង្ហោះលើហ្វេសបុកនូវចំនួនលុយ​ដែលលោកបាញ់ឲ្យអ្នកនាងជាបន្ដបន្ទាប់ និងភ្ជាប់មកជាមួយនូវ​សេច​ក្ដីប្រកាសរបស់មេធាវី​លោក​នោះទេ ខណៈដែលមុននេះនាងបញ្ជាក់ប្រាប់អ្នកកាសែតថាហ្សូណូ មិនដែល​ផ្ញើរលុយ​ឲ្យកូនដោយចិត្តគេទេ គឺទាល់តែកូនសុំបានឲ្យខ្លះទៅ។

 គូរបញ្ជាក់ថារឿងរ៉ាវស្នេហារវាងតារាចម្រៀងលោកកែ សុវណ្ណារ៉េត ហៅហ្សូណូ និង​អ្នក​នាងចាន់ សុផានី បាន​ស្ងប់​ស្ងាត់មួយរយៈ ហើយពេលនេះតំណក់ឈាមរួមគ្នាអ្នកទាំងពីរ​ជាកូនស្រី​មានអាយុជាង១០ឆ្នាំទៅហើយ​។ការផ្ទុះរឿងនេះសារជាថ្មីនៅ​ពេលដែល​ថ្មីៗនេះ​អ្នក​នាងសុផានី បានចេញមកសុំអន្ដរាគមន៍ពីអតីតប្ដី​ឲ្យជួយ​ចិញ្ចឹម​​និងទំនុកបម្រុង​ដល់​កូនស្រី​នាង​​ឲ្យបានរៀនសូត្របន្ដផង ព្រោះនាងគ្មានលទ្ធភាពទេ ។ប៉ុន្ដែហ្សូណូ បែជា​ថា​រឿង​នោះ​ដដែល​ៗជាង១០ឆ្នាំទៅហើយ នឹងចុងក្រោយនេះលោកត្រៀមចាត់ការទៅ​តាមផ្លូវច្បាប់​ដើម្បីឲ្យ​ចប់គ្នាតែម្ដង។

 អ្នកនាងចាន់ សុផានី ថាហ្សូណូ មិនដែលផ្ដល់លុយកាក់ដល់កូនស្រីនាងនោះទេ តែ​មាន​ម្ដងនោះនាងបាន​ជួបអតីតប្ដី ដោយចៃដន្យនៅថ្ងៃឆ្លងឆ្នាំ នៅខេត្តសៀមរាប ដែល​ពេល​នោះហើយលោកបានទំនាក់ទំនង​មក​កូននិងបាន​ផ្ដល់ថវិការខ្លះដល់កូនតែនាង​ថា​មិនច្រើន​នោះទេ។សុផានី ថាទាំងរូបនាងនិងកូនប្រៀប​បានដូច​អ្នកសុំទាន ព្រោះការជួយ​របស់ហ្សូណូ មកលើនាងដូចគេធ្វើគុណមកលើនាងខ្លាំងណាស់។អ្នកនាងសុផានី និ​យាយទាំងទឹកភ្នែកថា​ពេលនាងឆែកឆាតសារទាក់ទងរបស់កូនស្រីទាក់ទងទៅហ្សូណូ ទើប​នាង​សែនឈឺចាប់ ព្រោះ​លុយដែលគេផ្ដល់តិចតួចមកកូននោះមិនមែនជាទឹកចិត្តរបស់អតីតប្ដីឡើយ តែកូននាងជា​អ្នក​សុំដោយ​សារតែនាងដឹងថាម្ដាយពិបាក។អ្នកនាងសុផានី ថានាងមានតែ​ប្រាប់​​ដល់កូនថា​កុំសុំ​លុយប៉ាអី ព្រោះគ្នា​ក៍ខ្វះ​ខាតដែរ ប្រឹងធ្វើការណាស់។

 មជ្ឈដ្ឋានមហាជនរងចាំមើលថាតើហ្សូណូ នឹងធ្វើទៅតាមផ្លូវច្បាប់ចំពោះអ្នកនាង​សុ​ផានី នោះតាមរបៀប​ណាទៅ?ប្ដឹងឡើងតុលាការ?តែអ្នកនាងសុផានី បញ្ជាក់ច្បាស់ៗហើយ​ថាបើហ្សូណូ ប្ដឹងនាងគឺនាងសប្បាយ​ចិត្តបំផុត ព្រោះជាពេលវេលាដែលនាងនិង​អតីតប្ដីមាន​ឱកាសបានជួបតទល់គ្នាដោយផ្ទាល់ ដោយសារ​ខាន​បានឆ្លងឆ្លើយជាមួយអ្នក​ចម្រៀង​ហង្ស​មាសរូបនេះជាយូមកហើយ។យ៉ាងណាគេនៅចាំសម្ដីអតីតអ្នកចាត់​ការទូទៅរបស់ហង្សមាសលោកអ៊ិន ទីតូ ធ្លាប់ប្រាប់នគរធំថាហ្សូណូ ឡើងទៅមុខមិនរួចព្រោះតែរឿង​ជាមួយ​អ្នកនាង​ចាន់ សុផានី នេះតែ​ម្ដង៕

RELATED ARTICLES