ភ្នំពេញ៖អ្នកនាងស៊ឹម សូលិកា បានបង្ហាញអារម្មណ៍រីករាយដែលនាងបានផ្ដល់កំណើតកូនលើកដំបូងឲ្យលោកអេង រិទ្ធី ដោយនាងបានសរសេរសារនៅលើហ្វេសបុកកាលពីពេលថ្មីៗនេះថា”អរគុណសន្ដិភាព មានដំណឹងល្អជម្រាបអ្នកម្ដាយ អ្នកម្ដាយបានចៅទន្សាយផឹកទឹកសន្សើមមួយហើយ”។ដោយឡែកស្វាមីរបស់សូលិកា លោករិទ្ធី វិញបានចេញសារនៅលើហ្វេសបុកថាអ្នកម្ដាយបានចៅទន្សាយមួយហើយ។
ការដែលស៊ឹម សូលិកា និងលោកអេង រិទ្ធី បានហៅកូនពួកគេថាជាទន្សាយនោះដោយសារតែឆ្នាំនេះជាឆ្នាំថោះតំណាងឲ្យទន្សាយ ហេតុនេះហើយការយកកូនឆ្នាំនេះមិនមែនជារឿងចៃដន្យរបស់គូស្នេហ៍តារា១គូនេះទេ ព្រោះលោករិទ្ធី ធ្លាប់ប្រាប់អ្នកយកព័តមានយើងកាលពីឆ្នាំមុនថាលោកចង់បានកូនតាមគម្រោង មិនមែនយកកូនដោយគ្មានផែនការណ៍នោះឡើយ។
អ្នកយកព័តមានយើងបានទាក់ទងសាកសួរព័តទៅលោកអេង រិទ្ធី តាមTelegram កាលពីថ្ងៃទី១៧ ឧសភា តែគិតរហូតមកដល់ព្រឹកថ្ងៃទី២០ ឧសភា លោកមិនទាន់ឆ្លើយសំណួរពាក់ព័ន្ធរឿងអ្នកនាងសូលិកា កំពុងពពោះនោះទេ ហេតុនេះនៅមិនទាន់ដឹងថាចំណងដៃដំបូងរបស់គូស្នេហ៍តារាដូចគ្នានេះជាកូនប្រុស ឬស្រី ហើយទារកក្នុងផ្ទៃពិធីការិនីបាយ័នរូបនេះមានអាយុប៉ុន្មានខែហើយនោះទេ។ប៉ុន្ដែថ្មីៗនេះគេឃើញសូលិកា បណ្ដើរប្ដីទៅជួបម្ដាយក្មេកនាងហើយម្ដាយលោករិទ្ធី ពិតជាបង្ហាញអារម្មណ៍សប្បាយរីករាយណាស់ដែលឃើញនាងមានផ្ទៃពោះ ព្រោះគាត់ជិតបានចៅពដូចបំណងហើយ។
គូរបញ្ជាក់ថាអ្នកនាងស៊ឹម សូលិកា បានរៀបការជាមួយលោកអេង រិទ្ធី កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ហើយពេលនេះនាងបានក្លាយទៅជាជំទាវ បន្ទាប់ពីលោកអេង រិទ្ធី ឡើងឋានៈជាឯកឧត្តម និងមានតួនាទីជាអភិបាលរង ខេត្តស្វាយរៀង។ក្រោយក្លាយទៅជាជំទាវអ្នកនាងសូលិកា បានផ្ដាច់ខ្លួនចេញពីអាជីពសម្ដែងស្ទើតែទាំងស្រុងដោយនៅផ្ដោតលើតែការធ្វើជាពិធីការិនីនៅប៉ុស្ដិ៍បាយ័នប៉ុណ្ណោះ ខណៈដែលស្វាមីនាងលោករិទ្ធី ជាប្រធានគ្រប់គ្រងពិធីករ ពិធីការិនីទាំងអស់ប្រចាំស្ថានីយ៍នេះផងដែរ។យ៉ាងណាមុនសម្រាលកូនទន្សាយនេះអ្នកនាងសូលិកា មានកូនស្រីម្នាក់ពេញក្រមុំទៅហើយជាមួយស្វាមីមុនលោកសៅ ភីរៈ គឺកញ្ញាសុកាន ភីរៈណុច ហៅសូលីណា ដែលលោករិទ្ធី ស្រលាញ់និងទុកនាងដូចកូនបង្កើតដែរ។សម្រាប់ការទទួលបានចំណងដៃកូនទី២ នេះប្រាកដណាស់ថានឹងធ្វើឲ្យចំណងស្នេហាសូលិកា និងលោករិទ្ធី កាន់តែរឹងមាំថែមទៀតជាមិនខាន។
គូរកត់សម្គាល់ថាក្រៅពីសឹម សូលិកា តារាដែលជ្រើសគូស្នេហ៍ជាអ្នកសិល្បៈដូចគ្នាមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,ពេជ្រ សោភា ,ប៉ាច គីមមួយ ,ទេព បូព្រឹក្ស ,ម៉ានីកា ,សែម ឆវី និងកុល ដាវី ជាដើម។ដោយឡែកសម្រាប់តារានិងអតីតតាដែលក្លាយជាជំទាវផ្សេងទៀតពីស៊ឹម សូលិកា មានដូចជាអ្នកនាងស្រីតូច ចំណាន ,ឱក បូរី ,ពេជ្រ ច័ន្ទបរមី ,នៅ សុនិតា ,ផាន់ ម៉ូនីកា និងអឹម សុគន្ធា ជាដើម។
ប្រភពបានឲ្យដឹងថាអ្នកនាងស៊ឹម សូលិកា ពេលនេះផ្ដោតលើការចំណាយថែទាំគ័តទារកក្នុងផ្ទៃនាងឲ្យបានល្អ ហើយនាងត្រូវបានលោកអេង រិទ្ធី ស្រលាញ់ថ្នាក់ថ្នមកាន់តែខ្លាំង ខណៈដែលមិនទាន់បានសម្រាលកូនផង តែមានតារារួមអាជីពចេញសារសាទរនាងជាបន្ដបន្ទាប់ផងដែរ។គេជឿរថាក្រោយសឹម សូលិកា សម្រាលកូនទី២នេះ នាងនឹងកាន់តែរយាលៗពីអាជីពសម្ដែងឬឈានទៅផ្អាកទាំងស្រុងជាមិនខាន ដើម្បីឲ្យសាកសមទៅនិងតំណែងជំទាវរបស់នាង ព្រោះថាពេលនេះនាងក៍ត្រូវបានគេចាត់ទុកថាសេដ្ឋីម្នាក់នៅក្នុងពិភពសិល្បៈដែរ ដោយរស់នៅផ្ទះវីឡារធំស្កឹមស្កៃ នៅបុរីប៉េង ហួតបឹងស្នោរ និងជិះរថយន្ដទំនើបៗជាច្រើនគ្រឿងឆ្លាស់គ្នា។គេចាំមើលថាតើលោកអេង រិទ្ធី នឹងធ្វើពិធីជប់លៀងធំឲ្យភរិយាលោកដើម្បីអបអរនាងនៅមុនឬក្រោយថ្ងៃសូលិកា សម្រាលកូន?