Thursday, November 28, 2024
Homeសេដ្ឋកិច្ចសាកលលោកការនាំចេញ អង្ករ​មីយ៉ាន់ម៉ា ​ថយចុះ ក្រោយ​ប៉ះទង្គិច​ក្បែរ ព្រំដែន​ជាប់ចិន

ការនាំចេញ អង្ករ​មីយ៉ាន់ម៉ា ​ថយចុះ ក្រោយ​ប៉ះទង្គិច​ក្បែរ ព្រំដែន​ជាប់ចិន

ទីផ្សារអង្ករតំបន់អាស៊ា​ន

មីយ៉ាន់ម៉ា៖ ​សារព័ត៌មានក្នុង ស្រុក​បាន​ឲ្យ​ដឹង ថា​ការនាំចេញ ​អង្ករ​របស់ ប្រទេស​មីយ៉ាន់ម៉ា​ បាន​​ធ្លាក់ចុះ ​ប្រមាណជា​ ១៥ម៉ឺនតោន ​ក្នុង​អំឡុង ពេល​៩ខែ​ដំបូង​នៃ ​ឆ្នាំ​សារ ពើពន្ធ​ឆ្នាំនេះ ​​ដែល​វាក៏​ព្រោះតែ​ មានកា​រ ប៉ះទង្គិច​ កាលពី ពេលថ្មីៗនេះ​ នៅ​តំបន់ ​ក្បែរ​ព្រំដែន​ជាប់ ជាមួយ​ចិន​។

​តួលេខថ្មីនេះ ​គ្របដណ្តប់ ​លើ​ឆ្នាំ​សារពើពន្ធថ្មី​ដែល ​គិត​​មកត្រឹម ​ថ្ងៃទី​១៦ខែធ្នូ​ឆ្នាំ​២០១៦ ។ ការ​​ប្រយុទ្ធ​បាន​ផ្ទុះ ឡើង​ក្នុង​រដ្ឋ សាន​កាលពី ខែ​វិច្ឆិកា​បន្ទាប់ពី​សម្ព័ន្ធមិត្ត​របស់ ក្រុម​ ឧទ្ទាម​រាប់ បញ្ចូល​ ទាហាន​ ឯករាជ្យ​ Kachin បាន​វាយ ប្រហារ​លើ ​ប៉ុស្តិ៍​យោធា ​ជាដើម ។ ការ​ប៉ះ ទង្គិច​នេះ ​បាន​រំខាន ​ឬបង្អាក់​យ៉ាងធ្ងន់ធ្ងរ​ដល់ ​ពាណិជ្ជកម្ម​នៅ​ តំបន់ ​ពាណិជ្ជកម្ម​ព្រំដែន​ Muse ដែលជា​ មជ្ឈមណ្ឌល ​​ពាណិជ្ជកម្ម​ដ៏​ ធំមួយ​សម្រួល ដល់​ការ​នាំចេញ​អង្កររបស់ មីយ៉ាន់ម៉ា ទៅកាន់ប្រទេសចិន ។

មណ្ឌលពាណិជ្ជកម្ម​ដ៏ ​ធំនោះ​ត្រូវបាន បិទទ្វារ​អស់ រយៈ​ពេល​បីបួន ថ្ងៃ​នៅ​កន្លែង ​ដែល​មាន​​ការ​ កើនឡើង​រឹត តែខ្លាំង​នៃ​ អំពើហិង្សា​ ដែល​បាន ​ជំរុញ​ឲ្យ​មានការឡើង​ ថ្លៃតម្លៃដឹ កជញ្ជូន ​និង​បាន ​ធ្វើ​ឲ្យ​អ្នក បើករថយន្ត​ ដឹកទំនិញ​ មួយចំនួន​ ភ័យខ្លាច​មិន ​ធ្វើ​ដំណើរ​ ទៅកាន់​តំបន់​ ព្រំដែន ។

គួរបញ្ជាក់ថា​ចិន​ជា ទីផ្សារនាំ ចេញ​អង្ករ​ធំ ជាងគេ​របស់ មីយ៉ាន់ម៉ា ​ដែល​តាមពីក្រោយ ដោយ​សិង្ហបុរី អារ៉ាប់រួម​ជាអ្នក ទីបី​គិតមក ត្រឹម​ពាក់ កណ្តាល នៃឆ្នាំ ​សារពើពន្ធ​ឆ្នាំនេះ​។ ម្យ៉ាងទៀត​មីយ៉ាន់ម៉ា ​ក៏​បាន​នាំចេញ​ អង្ករ​ទៅកាន់​ បណ្តាប្រទេស ​ជាង​៣០​ផ្សេង ទៀត​ផងដែរ​ លើពិភព លោក​​ រាប់បញ្ចូល​ទីផ្សារអឺរ៉ុបនិង ​អាហ្វ្រិក ។

 

 

RELATED ARTICLES