ទីផ្សារអង្ករតំបន់អាស៊ាន
មីយ៉ាន់ម៉ា៖ សារព័ត៌មានក្នុង ស្រុកបានឲ្យដឹង ថាការនាំចេញ អង្កររបស់ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចុះ ប្រមាណជា ១៥ម៉ឺនតោន ក្នុងអំឡុង ពេល៩ខែដំបូងនៃ ឆ្នាំសារ ពើពន្ធឆ្នាំនេះ ដែលវាក៏ព្រោះតែ មានការ ប៉ះទង្គិច កាលពី ពេលថ្មីៗនេះ នៅតំបន់ ក្បែរព្រំដែនជាប់ ជាមួយចិន។
តួលេខថ្មីនេះ គ្របដណ្តប់ លើឆ្នាំសារពើពន្ធថ្មីដែល គិតមកត្រឹម ថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៦ ។ ការប្រយុទ្ធបានផ្ទុះ ឡើងក្នុងរដ្ឋ សានកាលពី ខែវិច្ឆិកាបន្ទាប់ពីសម្ព័ន្ធមិត្តរបស់ ក្រុម ឧទ្ទាមរាប់ បញ្ចូល ទាហាន ឯករាជ្យ Kachin បានវាយ ប្រហារលើ ប៉ុស្តិ៍យោធា ជាដើម ។ ការប៉ះ ទង្គិចនេះ បានរំខាន ឬបង្អាក់យ៉ាងធ្ងន់ធ្ងរដល់ ពាណិជ្ជកម្មនៅ តំបន់ ពាណិជ្ជកម្មព្រំដែន Muse ដែលជា មជ្ឈមណ្ឌល ពាណិជ្ជកម្មដ៏ ធំមួយសម្រួល ដល់ការនាំចេញអង្កររបស់ មីយ៉ាន់ម៉ា ទៅកាន់ប្រទេសចិន ។
មណ្ឌលពាណិជ្ជកម្មដ៏ ធំនោះត្រូវបាន បិទទ្វារអស់ រយៈពេលបីបួន ថ្ងៃនៅកន្លែង ដែលមានការ កើនឡើងរឹត តែខ្លាំងនៃ អំពើហិង្សា ដែលបាន ជំរុញឲ្យមានការឡើង ថ្លៃតម្លៃដឹ កជញ្ជូន និងបាន ធ្វើឲ្យអ្នក បើករថយន្ត ដឹកទំនិញ មួយចំនួន ភ័យខ្លាចមិន ធ្វើដំណើរ ទៅកាន់តំបន់ ព្រំដែន ។
គួរបញ្ជាក់ថាចិនជា ទីផ្សារនាំ ចេញអង្ករធំ ជាងគេរបស់ មីយ៉ាន់ម៉ា ដែលតាមពីក្រោយ ដោយសិង្ហបុរី អារ៉ាប់រួមជាអ្នក ទីបីគិតមក ត្រឹមពាក់ កណ្តាល នៃឆ្នាំ សារពើពន្ធឆ្នាំនេះ។ ម្យ៉ាងទៀតមីយ៉ាន់ម៉ា ក៏បាននាំចេញ អង្ករទៅកាន់ បណ្តាប្រទេស ជាង៣០ផ្សេង ទៀតផងដែរ លើពិភព លោក រាប់បញ្ចូលទីផ្សារអឺរ៉ុបនិង អាហ្វ្រិក ។