ព័ត៌មាននៃការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ បានរីករាលដាលយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិនហើយមានអ្នកគាំទ្រជាច្រើនបានបញ្ចេញសម្លេងយ៉ាងអន្ទះសារចង់ទស្សនាការប្រកួតនេះ។
អ្នកគាំទ្រម្នាក់បាននិយាយនៅលើបណ្ដាញសង្គមថា៖ «ប្រសិនបើខ្ញុំអាចទទួលបានសំបុត្រ ខ្ញុំមិនខ្វល់នឹងការមិនមានមិត្តស្រីពេញមួយឆ្នាំទេ»។
ប្រធានក្រុមអាហ្សង់ទីន Lionel Messi នឹងដឹកនាំក្រុមរបស់លោកប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិអូស្ត្រាលីនៅទីក្រុងប៉េកាំងនៅខែក្រោយជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំមួយឆ្នាំដែលគ្រោងនឹងធ្វើឱ្យមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងសម្រាប់សំបុត្រ។
ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាម្ចាស់ជើងឯក World Cupនឹងប្រកួតជាមួយអូស្ត្រាលីនៅថ្ងៃទី15 ខែមិថុនាដោយនាំ Messi មកកាន់ប្រទេសនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។
វានឹងក្លាយជាលើកទីប្រាំពីរហើយដែលកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានទៅលេងប្រទេសចិន ខណៈពេលដែលអនាគតរបស់គាត់នៅជាមួយក្លឹប Paris SG កំពុងមានភាពចម្រូងចម្រាស់។ ប្រភពជិតស្និទ្ធនឹងកីឡាករបានប្រាប់រ៉យទ័រថា ថាMessiបានទទួលសំណើជាផ្លូវការដើម្បីចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal នៅរដូវកាលក្រោយ។
Messi ត្រូវបានទទួលការស្វាគមន៍យ៉ាងខ្លាំងរាល់ការមកលេងប្រទេសចិនកាលពីពេលមុនៗរបស់គាត់ ដែលមានអ្នកគាំទ្របាល់ទាត់យ៉ាងច្រើន ។
ចាប់តាំងពីការធ្វើដំណើរទៅកាន់ប្រទេសចិនលើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៥។ Messi បានលេងឱ្យក្រុមអាហ្សង់ទីន ឬអតីតក្លឹប Barcelona ក្នុងការប្រកួតមិត្តភាព។ ក្រុមអេស្ប៉ាញបានយកឈ្នះក្រុម Beijing Guoan 3-0 ក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំ ២០១០ ។
អ្នកគាំទ្រម្នាក់បាននិយាយនៅលើបណ្ដាញសង្គមថា៖ «ប្រសិនបើខ្ញុំអាចទទួលបានសំបុត្រ ខ្ញុំមិនខ្វល់នឹងការមិនមានមិត្តស្រីពេញមួយឆ្នាំទេ៕