Wednesday, May 8, 2024
Homeកីឡាអន្ដរជាតិអ្នកគាំទ្រចិន៖ឲ្យតែបានសំបុត្រមើលMessi ប្រកួត អត់សង្សារមួយឆ្នាំក៏បាន

អ្នកគាំទ្រចិន៖ឲ្យតែបានសំបុត្រមើលMessi ប្រកួត អត់សង្សារមួយឆ្នាំក៏បាន

ព័ត៌មាននៃការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិ បានរីករាលដាលយ៉ាងឆាប់រហ័សនៅ​លើប្រព័ន្ធផ្សព្វ​ផ្សាយ​សង្គមរបស់ចិនហើយមានអ្នកគាំទ្រជាច្រើនបានបញ្ចេញសម្លេង​យ៉ាងអន្ទះសារចង់ទស្សនាការ​ប្រកួត​នេះ។

អ្នកគាំទ្រម្នាក់បាននិយាយនៅលើបណ្ដាញសង្គមថា៖ «ប្រសិនបើខ្ញុំអាចទទួលបានសំបុត្រ ខ្ញុំមិនខ្វល់នឹងការ​មិនមាន​មិត្តស្រីពេញមួយឆ្នាំទេ»។

ប្រធានក្រុមអាហ្សង់ទីន Lionel Messi នឹងដឹកនាំក្រុមរបស់លោកប្រកួតមិត្តភាពជាមួយក្រុម​ជម្រើសជាតិអូស្ត្រា​លីនៅទីក្រុងប៉េកាំងនៅខែក្រោយជាមួយនឹងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសចិនក្នុងរយៈពេលប្រាំមួយឆ្នាំដែលគ្រោងនឹងធ្វើឱ្យមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំងសម្រាប់សំបុត្រ។

ស្ថានទូតអាហ្សង់ទីនប្រចាំប្រទេសចិនបាននិយាយកាលពីថ្ងៃចន្ទថាម្ចាស់ជើងឯក World Cupនឹងប្រកួតជាមួយ​អូស្ត្រាលី​នៅថ្ងៃទី15 ខែមិថុនាដោយនាំ Messi មកកាន់ប្រទេសនេះជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧។

វានឹងក្លាយជាលើកទីប្រាំពីរហើយដែលកីឡាករវ័យ ៣៥ឆ្នាំរូបនេះបានទៅលេងប្រទេសចិន ខណៈពេលដែល​អនា​គត​របស់គាត់នៅជាមួយក្លឹប Paris SG កំពុងមានភាពចម្រូងចម្រាស់។ ប្រភពជិតស្និទ្ធនឹងកីឡាករបាន​ប្រាប់រ៉យទ័រថា ថាMessiបានទទួលសំណើជាផ្លូវការដើម្បីចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Hilal នៅរដូវកាលក្រោយ។

Messi ត្រូវបានទទួលការស្វាគមន៍យ៉ាងខ្លាំងរាល់ការមកលេងប្រទេសចិនកាលពីពេលមុនៗរបស់គាត់ ដែលមាន​អ្នក​គាំទ្រ​បាល់ទាត់យ៉ាងច្រើន ។

ចាប់តាំងពីការធ្វើដំណើរទៅកាន់ប្រទេសចិនលើកដំបូងរបស់គាត់ក្នុងឆ្នាំ ២០០៥។ Messi បានលេងឱ្យក្រុម​អា​ហ្សង់​​ទីន ឬអតីតក្លឹប Barcelona ក្នុងការប្រកួតមិត្តភាព។ ក្រុមអេស្ប៉ាញបានយកឈ្នះក្រុម Beijing Guoan 3-0 ក្នុងការប្រកួតមិត្តភាពក្នុងឆ្នាំ ២០១០ ។

អ្នកគាំទ្រម្នាក់បាននិយាយនៅលើបណ្ដាញសង្គមថា៖ «ប្រសិនបើខ្ញុំអាចទទួលបានសំបុត្រ ខ្ញុំមិនខ្វល់នឹងការមិន​មានមិត្តស្រីពេញមួយឆ្នាំទេ៕

RELATED ARTICLES