Thursday, November 21, 2024
Homeតារាខ្មែរស៊ីន យូប៊ីន នាំយកអត្តសញ្ញាណជាតិខ្មែរ បង្ហាញ នៅមហោស្រពភាពយន្ត ក្រុងកាន

ស៊ីន យូប៊ីន នាំយកអត្តសញ្ញាណជាតិខ្មែរ បង្ហាញ នៅមហោស្រពភាពយន្ត ក្រុងកាន

ក្រុងកាន (បារាំង) ៖ តារាសម្តែង ស៊ីន យូប៊ីន ជាតារាខ្មែរដំបូងគេ ដែលបាននាំបង្ហាញខ្លួននៅលើព្រំក្រហម ក្នុងមហោស្រពភាពយន្ត លើកទី៧៦ នៅទីក្រុងកាន ប្រទេសបារាំង (76th annual cannes film festival 2023 in cannes France ) ដោយបាននាំយកអត្តសញ្ញាណជាតិខ្មែរ ទៅបង្ហាញពិភពលោក ដែលគួរឲ្យកោតសរសើរ និងជាមោទនភាពសម្រាប់ប្រជាជនកម្ពុជា។

 កញ្ញាស៊ីន យូប៊ីន អតីតហ្វ្រស៊ីហ្គឺល និងជាតារាសម្តែងល្បី លេចធ្លោ បានឈានដល់លំដាប់អន្តរជាតិ បន្ទាប់ ពីបានបង្ហាញវត្តមានលើកម្រាលព្រំក្រហម នៃមហោស្រពភាពយន្ត ទីក្រុងកាន ប្រទេសបារាំង ដោយក្នុង ឱ កាសនោះ នាងបានបង្ហាញនូវឈុតរ៉ូបដែលជាគំនិតច្នៃប្រឌិតរបស់នាង ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណ ជាតិខ្មែរ ទៅកាន់ពិភពលោក លើវេទិកាអន្តរជាតិ ប្រចាំឆ្នាំ២០២៣ នេះ។

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃទី២ នៃការបង្ហាញខ្លួនលើកម្រាលព្រំក្រហមក្នុងមហោស្រព ភាពយន្ត លើកទី៧៦ នៅទីក្រុងកាន ប្រទេសបារាំង កញ្ញាស៊ីន យូប៊ីន បានបង្ហាញនូវឈុតរ៉ូបដែលជាគំនិត ច្នៃប្រឌិតរបស់នាង ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណជាតិខ្មែរ ដែលនាងបានរៀបរាប់ថា ៖

– នាគរាជ តំណាងឲ្យដើមកំណើតជនជាតិខ្មែរ ដែលមានប្រវត្តិនិងមានពូជពង្សជាអំបូរ នាគដែលមានរឿង ព្រេង និទាន តំណាលតៗគ្នាថា ព្រះថោង បានរៀបអភិសេកនិងព្រះនាងនាគនិងបានបង្កើតរជ្ជកាលទី១ នៃរាជវង្ស និងព្រះរាជាណាចក្រខ្មែរ ដំបូងគេបង្អស់ ដោយមានឈ្មោះថា នគរគោកធ្លក ប្រហែល៦០០ឆ្នាំ មុនគ.ស មកម៉្លេះ និងបានបង្កើតបុត្រាបុត្រីបន្តរាជវង្សានុវង្ស ជាអង្វែងរៀងមក រហូតមកដល់បច្ចុប្បន្នកាលនេះ ។ ហេតុដូចនេះ ហើយទើបកូនខ្មែរ ជំនាន់ក្រោយៗ និយមប្រើរូបចម្លាក់ដាក់ធ្វើជាបង្កាន់ដៃនៅប្រាសាទ ស្ទើរគ្រប់រចនាបទ ទាំងអស់ ដែលតំណាងឲ្យភាពខ្លាំងក្លា មានរិទ្ធិចេស្តាបារមី និងបង្ហាញនូវភាពសុខដុមរមនា សម្បូរសប្បាយ ត្រជាក់ត្រជំ ជាក់ស្តែងនៅមុខប្រាសាទអង្គរវត្ត និងប្រាសាទបាយ័ន ជាភ័ស្តុតាងស្រាប់ ។

– ទង់ជាតិកម្ពុជា ដែលមានរូបប្រាសាទអង្គរវត្ត នៅចំកណ្តាល កំពុងបក់បោករេរាំតាមខ្យល់អាកាស កំពុង បង្ហាញនិងផ្សព្វផ្សាយឲ្យបរទេសស្គាល់ខ្មែរ កាន់តែច្បាស់។

– ផ្ការំដួល នៅត្រង់ត្រចៀក ជាផ្កាតំណាងជាតិខ្មែរ។ ផ្ការំដួល មានឆ្លាក់ជាប់នៅសិលានៃប្រាសាទ ដែលបញ្ជាក់ ប្រាប់ថា ជាតិខ្មែរ រឹងដូចថ្ម គ្មានថ្ងៃសាបសូន្យ និងកំពុងតែជះក្លិនក្រអូបសុសសាយពេញសកលលោក ឲ្យកាន់តែ ស្គាល់និងស្ញប់ស្ញែងជាតិខ្មែរ ខ្លាំងឡើង។

– ស្លាបបក្សី នៅកន្ទុយរ៉ូប តំណាងឲ្យសន្តិភាពរបស់កម្ពុជា ក្នុងសម័យតេជោ ដូចពាក្យមួយឃ្លារបស់ប្រមុខរាជ រដ្ឋាភិបាល បានមានប្រសាសន៍ គឺ ‘’សន្តិភាពដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីសន្តិភាព‘’ ។

កញ្ញាស៊ីន យូប៊ីន បានសរសេរបន្ថែម នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ថា «សូមអរគុណចំពោះការ post និង share រូបភាពរបស់នាងខ្ញុំ និងការលើកសរសើរពីឈុតដែលនាងខ្ញុំគ្រងនេះ។ សូមបញ្ជាក់ផងដែរថា ឈុតមួយ នេះ គឺជាការច្នៃម៉ូដដោយនាងខ្ញុំផ្ទាល់ ហើយធ្វើការដំឡើងឈុត ដោយជនជាតិថៃ ។

materialទាំងអស់ គឺជាការនាំចូលពីប្រទេសក្រៅ ដែលមិនមែនថៃ ជាក់ស្តែងដូចជា សាច់ក្រណាត់ គឺជាម៉ាក Valentino ដែលជាម៉ាកល្បី និងមានតម្លៃថ្លៃ កម្មង់ពី Italy … ហើយសម្រាប់ jewelry ទាំងអស់ គឺត្រូវបាន scan ពីរចនាបទរបស់ខ្មែរ ដែលមាននៅប្រាសាទបុរាណ និងឯកសារយោងមួយចំនួន ហើយអ្នកផលិតគ្រឿង jewelry បានហោះមកកាន់ប្រទេសខ្មែរ ដើម្បីសិក្សាយ៉ាងលម្អិតពីព្រះកេសនាគរាជ និងផ្ការំដួល ព្រោះនៅប្រទេសថៃ គ្មានផ្ការំដួលទេ ព្រះកេសនាគ ក៏មិនដូចគ្នាដែរ។  បន្ទាប់មក រោងចក្រក៏បានធ្វើពុម្ភថ្មី ដើម្បីផលិតគ្រឿង jewelry ទាំងនេះចេញមកយ៉ាងពិសេស និងផ្តាច់មុខ សម្រាប់តែនាងខ្ញុំ ក្នុងព្រឹត្តិការណ៍ canes film festival នេះតែប៉ុ ណ្ណោះ។ ទាំងនេះជាមូលហេតុដែលធ្វើឲ្យឈុតនេះមានតម្លៃរហូតដល់ជិត16000$ ដោយគ្មានការ discount ឬការជួយជ្រោមជ្រេងពីជនជាតិថៃ ណាម្នាក់ឡើយ គឺនាងខ្ញុំជួលឲ្យធ្វើការឲ្យនាងខ្ញុំ ពេញថ្លៃ» ។

Processed with VSCO with l9 preset

កញ្ញាស៊ីន យូប៊ីន បន្តថា «ហើយមូលហេតុដែលប្រើប្រាស់ជនជាតិថៃ ឲ្យដំឡើងឈុត ព្រោះជាង នៅខ្មែរយើង គ្រប់គ្នារវល់ជាមួយព្រឹត្តិការណ៍ sea game ដែលខ្មែរយើងជាម្ចាស់ផ្ទះយ៉ាងអស្ចារ្យ ពួកគាត់គ្មាន ពេលគ្រប់គ្រាន់ ជួយធ្វើឈុតឲ្យនាងខ្ញុំទេ។ ហេតុដូចនេះសូមអ្នកជិតខាង កុំមក claim អី្វដែលមិនមែនជារបស់ខ្លួន គួរតែអរ គុណនាងខ្ញុំដែលអនុញ្ញាតឲ្យផុសរូបផ្សព្វផ្សាយ ព្រោះនាងខ្ញុំមានសិទ្ធិក្នុងការមិនអនុញ្ញាតឲ្យផុស ឬលុបpost ចោល ព្រោះនាងខ្ញុំជាម្ចាស់កម្មសិទ្ធិរបស់ឈុតទាំងមូល។ ចូរកុំប្រើប្រាស់ផលប្រយោជន៍ពី red carpet របស់ នាងខ្ញុំ ដើម្បី view របស់អ្នក ទាំងងងឹតងងុល ស្របពេលដែលប្រជាជនកម្ពុជាខ្ញុំ កំពុងមាន មោទនភាពនិងរីក មុខរីកមាត់នៅលើឆាកអន្តរជាតិ ។ ជាចុងក្រោយ នាងខ្ញុំសូមសំណូមពរបងប្អូនខ្មែរយើងទាំងអស់ កុំមានការ ឈ្លោះ ឬប្រើពាក្យមិនសមរម្យនៅលើ social media ជាមួយភាគីម្ខាងទៀតអី នាំតែជាតិសាសន៍ដទៃ មើលងាយ អ្នកថ្លៃថ្នូរ អ្នកមានការសិក្សា គេមិនធ្វើនោះទេ មួយវិញទៀត យើងជាម្ចាស់ គ្មានអីត្រូវខ្លាចឡើយ រឿងដែល យើងគួររួមគ្នាធ្វើ គឺរួមគ្នាថែរក្សានិងរួមគ្នាផ្សព្វផ្សាយ មិនមែនរួមគ្នាទៅឈ្លោះយកឈ្នះទេ រឿងមួយនេះទុក ឲ្យអ្នកដំឡើងឈុតគេបកស្រាយប្រាប់ជនជាតិគេខ្លួនឯង គេនឹងផុសបញ្ជាក់ឆាប់ៗ…..។ សូមអរគុណម្តងទៀត ចំពោះការស្រលាញ់និងបារម្ភរបស់បងប្អូន»។

ស៊ីន យូប៊ីន បានសរសេរបន្ថែមទៀត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ថា «សូមបើកកកាយ រឿងនៅពីក្រោយ មួយចំនួនដែលនាងខ្ញុំត្រូវប្រឈមមុខ អំឡុងពេលដើរ red carpet ថ្ងៃទី២ ជាមួយឈុតមួយនេះ និងក្រោយពេល ដើរចប់ ជូនដល់បងប្អូនជនរួមជាតិ ឲ្យបានដឹងទាំងដែលការពិតទៅ ខ្ញុំមិនគួរនិយាយទេ តែដោយសារមាន មនុស្សមួយចំនួនតូច Drama រឿងឈុតនេះមិនចប់…។

1- អំឡុងពេល cannes film festival ទាំងឈុតនិងគ្រឿងពេជ្រ ទាំង ៤ថ្ងៃ ដែលខ្ញុំដើរ គឺត្រូវបានរៀបចំដោយ Brand នៅទីនេះស្រាប់ នាងខ្ញុំមិនចាំបាច់អស់លុយមួយកាក់ទេ តែ…..នាងខ្ញុំសុំប្រើឈុតខ្លួនឯង មួយថ្ងៃសម្រាប់ ប្រទេសខ្ញុំ ដែលជាហេតុធ្វើឲ្យខាង brand មិនសូវជាសប្បាយចិត្តនឹងខ្ញុំជាខ្លាំង ។ បញ្ជាក់ (ឈុតដែលធ្វើទៅខ្លួន ឯងនេះ គ្មាន sponsor អ្វីទាំងអស់ ហើយក៏មិនគិតសុំដែរ ព្រោះធ្វើចង់ធ្វើដោយបេះដូងពិតៗ) ។

2- អំឡុងពេលដើរលើ red carpet នាងខ្ញុំខំញញឹមបង្ហាញទង់ជាតិកម្ពុជា ទាំងភ័យ ព្រោះនាងខ្ញុំអាច ប្រឈម មុខនឹងការត្រូវគេដេញចេញពី carpet ដោយហេតុកម្មវិធីគេ មិនអនុញ្ញាតឲ្យយើងធ្វើការបង្ហាញអ្វីបែបនេះទេ…។

នៅលើ carpet cannes film festival ជាកន្លែងបង្ហាញតែ brand ធំៗតែប៉ុណ្ណោះ កម្មវិធីinternational មិនមែន វេទិកាប្រកួតឈុតតំណាងជាតិ ។

បើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ អ្នកទាំងអស់គ្នានឹងឃើញនៅចុង clip ដែលនាងខ្ញុំ post មាន guard  ២នាក់ មកឈរបាំងពីក្រោយទង់ជាតិ ពេលខ្ញុំលើកដៃ ហើយគេឲ្យខ្ញុំដើរទៅមុខៗ គេមិនចង់ឲ្យឃើញទង់ជាតិយើង។  តែទោះយ៉ាងណា ខ្ញុំនៅតែប្រថុយធ្វើ និងធ្វើវាបានសម្រេចដើម្បី our nation ។

3- ក្រោយពីដើរចប់ នាងខ្ញុំត្រូវជួបរឿងបន្តបន្តាប់ទៀត ដោយអ្នកដែលចាំជួយនាងខ្ញុំ នៅលើcarpet នោះគេ សុំដកខ្លួន គេថាគេខ្មាសគេ ដោយសារឈុតយើង weir គេមិនចង់ធ្វើ ។ល។ និង ។ល។

នាងខ្ញុំបាក់ជើង ដើរពឹងលើឈើច្រត់ បើគ្មានអ្នកជួយលើករ៉ូប និងជួយដកឈើច្រត់ ពេលឈរថតទេ តើនឹងទៅ ជាយ៉ាងណា? នាងខ្ញុំមិនអាចបន្តការដើរ ២ថ្ងៃដែលនៅសល់ គឺ២១ និង២២ នេះបាននោះទេ បើគ្មានអ្នកជួយ ហើយបើប្រថុយដើរខ្លួនឯង ពិតជាគ្រោះថ្នាក់សម្រាប់ខ្ញុំ ព្រោះ doctor បានផ្តាំថា ហាមខ្ញុំដួលនៅអំឡុងពេលនេះ មិនអ៊ីចឹងទេ លទ្ធផលចុងក្រោយ គឺពិបាកហើយ ។

4- ពេលនេះ នាងខ្ញុំនៅត្រូវមកអង្គុយបកស្រាយរឿងឈុត ហេតុអីមិនប្រើជាងខ្មែរ ហេតុអីឲ្យថៃធ្វើ ហេតុអីអ៊ីចេះ? ហេតុអីអ៊ីចុះ ? »។

កញ្ញា ស៊ីន យូប៊ីន បន្តទៀតថា «ជារួមទៅ នាងខ្ញុំចង់ប្រាប់បងប្អូនថា នាងខ្ញុំបានខំធ្វើអស់ពីលទ្ធភាពហើយ ដើម្បី បង្ហាញប្រទេសនិងវប្បធម៌ដ៏កម្សត់របស់យើង ទៅកាន់ឆាកអន្តរជាតិ no matter  what happen ខ្ញុំនៅតែស៊ូធ្វើ ដោយមិនរអ៊ូ មិនស្តីទេ បើទោះមានរឿងអ្វីក៏ដោយ នាងខ្ញុំជួបនិងទទួលដឹងវាតែម្នាក់ឯងបានហើយ បងប្អូនមិន បាច់ដឹងទេ បងប្អូនដឹងនិងឃើញតែរូបភាពល្អៗដែលពោរពេញដោយមោទនភាពជាតិយើងទៅបានហើយ ។

វាមិនមែនជាទម្លាប់របស់ខ្ញុំទេ ដែលមកបកស្រាយ ឬរៀបរាប់ៗបែបនេះ តែលើកនេះ ខ្ញុំមានអារម្មណ៍ថាបាក់ទឹក ចិត្តនឹងពាក្យរបស់បងប្អូនយើងមួយចំនួនតូច ដែលត្រូវបានអ្នកជិតខាងបង្វិលបានសម្រេច ទើបសុំនិយាយខ្លះៗ នៅទីនេះ ហើយនាងខ្ញុំសុំមិនបកស្រាយអ្វីបន្ទាប់ពីនេះទៀតទេ ។ ឲ្យខ្ញុំសុំទោសបងប្អូនផងចុះ បើអ្វីគ្រប់យ៉ាង ដែលនាងខ្ញុំខិតខំធ្វើ នៅមិនទាន់គ្រប់គ្រាន់ ឬធ្វើទៅវាខុសសម្រាប់បងប្អូន តែចង់ប្រាប់ដដែលៗថា នាងខ្ញុំបាន ខំអស់ពីលទ្ធភាពហើយ ។ នាងខ្ញុំអរគុណបងប្អូនជាច្រើន ដែល post និង share លើកសរសើរនាងខ្ញុំ ហើយការ ពារនាងខ្ញុំ no matter what ហើយតែងតែយល់ពីស្ថានការណ៍ នាងខ្ញុំសូមគោរពអរគុណពីចម្ងាយ»៕ ខៀវទុំ

RELATED ARTICLES