Friday, October 18, 2024
Homeតារាខ្មែរដឹងទេ សុខ ពិសី ច្រៀង១កម្មវិធី បានតម្លៃខ្លួនប៉ុន្មាន?

ដឹងទេ សុខ ពិសី ច្រៀង១កម្មវិធី បានតម្លៃខ្លួនប៉ុន្មាន?

តាំងពីក្លាយជាតារាស្ពតពាណិជ្ជកម្មធំរបស់ស្រាបៀរ Ganzberg មក អ្នកចម្រៀងសាច់សខ្ចី ឈានមុខគេនៅសាន់ដេ នាងសុខ ពិសី កាន់តែត្រូវប៉ាន់ ដោយបង្ហាញខ្លួនតាមគ្រប់កម្មវិធីប្រគំតន្ត្រីធំៗទាំងអស់ ហើយតម្លៃខ្លួនក៏ឡើងខ្ពស់ជាងមុនដែរ គឺបើតាមអ្នករៀបចំកម្មវិធីប្រគំតន្ត្រីធំនៅឆ្នាំនេះ បានបង្ហើបឱ្យដឹងថា ពិសី ច្រៀង១កម្មវិធី ស៊ីថ្លៃចាប់ពី២ពាន់ដុល្លារឡើងទៅ ហើយពេលនេះមានបណ្តាក្រុមហ៊ុនជាច្រើនកំពុងតែត្រូវការនាងច្រៀងទាំងខេត្តនិងក្រុង។


ក្នុងជំនួបតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ តារាសាន់ដេ សុខ ពិសី បានឱ្យដឹងថា នាងពិតជាទទួលបានតម្លៃខ្លួនខ្ពស់ជាងមុនមែន តែទៅតាមប្រភេទកម្មវិធីមិនអាចកំណត់ថាដាច់ប៉ុន្មានទេ ហើយមានកម្មវិធីខ្លះទាក់ទងច្រៀងសប្បុរសធម៌នោះ នាងច្រៀងដោយមិនយកប្រាក់ក៏មានដែរ។


ពិសី ថ្លែងថា “រឿងតម្លៃខ្លួន គឺបានខ្ពស់ជាងមុនមែនបង ហើយដូចគេនិយាយនោះ ក៏មិនខុសដែរ (២ពាន់ដុល្លារ) តែពេលខ្លះគឺយើងមើលទៅតាមប្រភេទកម្មវិធីដែរ មិនមែនដាច់ម៉ាត់ត្រឹមហ្នឹងទេ។ កន្លងមក ខ្ញុំក៏បានច្រៀងកម្មវិធីសប្បុរសធម៌ជាច្រើនដែរ ដែលមិនយកប្រាក់ ព្រោះជាការងារជួយដល់សង្គមយើង ហើយពេញចិត្តក្នុងការធ្វើ។ ដូចជាថ្មីៗនេះ ខាងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបំពាក់គ្រឿងឥស្សរិយយសដល់ខ្ញុំ និងតារាសាន់ដេ ផ្សេងទៀត គឺមានអារម្មណ៍រំភើបខ្លាំងណាស់”។


សុខ ពិសី ត្រូវបានប៉ាន់ប្រមាណថា នឹងអាចរកប្រាក់ចំណូលបានច្រើននៅរដូវក្តៅនេះ ទើបនាងបានសម្រេចចិត្តលើកគម្រោងចេញទៅច្រៀងសម្តែងនៅអាមេរិក ជាមួយលោក ឆាយ ចាន់ឆោម ហៅឆាយ វីរៈយុទ្ធ ដោយលើកទៅឆ្នាំក្រោយវិញ៕

RELATED ARTICLES