Sunday, June 8, 2025
Homeព័ត៌មានអន្តរជាតិឯកអគ្គរដ្ឋទូតចិន ថ្មីប្រចាំសហរដ្ឋអាមេរិក ប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

ឯកអគ្គរដ្ឋទូតចិន ថ្មីប្រចាំសហរដ្ឋអាមេរិក ប្តេជ្ញា បង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី

លោក Xie Feng ឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ទំនាក់ទំនង ចិន-អាមេរិក ប្រឈមមុខនឹង ការលំបាកនិងបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរតែលោកនៅតែ មានបំណងបង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយគ្នា។

បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ John F. Kennedy ក្នុងទីក្រុងញូវយ៉កលោក Xie Feng បានប្រាប់ អ្នកសារព័ត៌មានថាលោកមកទីនេះដើម្បី ការពារផលប្រយោជន៍របស់ប្រទេសចិន។លោកបានបន្ថែមថាខ្ញុំក៏ជាបេសកជនរបស់ប្រជាជនចិនផងដែរ ដូច្នេះខ្ញុំបានមកទីនេះដើម្បីបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងចិន និងសហរដ្ឋអាមេរិក។

លោកប្រធានាធិបតីចិនបានដាក់ចេញនូវគោលការណ៍បីនៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិ ភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដែលតំណាងឱ្យផ្លូវជាមូលដ្ឋាននិងត្រឹមត្រូវសម្រាប់ប្រទេសទាំងពីរក្នុង ការចុះសម្រុងគ្នាក្នុងយុគសម័យថ្មី។ .

លោកបានបន្តថានាពេលបច្ចុប្បន្ននេះ ទំនាក់ទំនងចិន-អាមេរិកកំពុងប្រឈមមុខនឹងការលំបាក និងបញ្ហាប្រ ឈមដ៏ធ្ងន់ធ្ងរ។ការតែងតាំងរបស់ខ្ញុំមិនមែនមានន័យនិងកិត្តិយសសម្រាប់ខ្ញុំប៉ុណ្ណោះទេ វាថែមទាំងមានទំនួល ខុសត្រូវដ៏ធំធេងផងដែរ។ សហសេវិករបស់ខ្ញុំ និងខ្ញុំនឹងបំពេញភារកិច្ច ដោយឧស្សាហ៍ព្យាយាម និងរឹងមាំ។លោកXie បានសរសេរថា ក្នុងអំឡុងពេលប្រកាសតំណែងរបស់ខ្ញុំ ខ្ញុំទន្ទឹងរង់ចាំការចូលរួមយ៉ាងទូ លំទូលាយ ជាមួយប្រជាជនអាមេរិកពីគ្រប់មជ្ឈដ្ឋាន ដោយសង្កេត និងសិក្សាអំពីប្រទេសនេះពីចម្ងាយ និងស្វែងរកវិធី ដើម្បី ធ្វើឱ្យការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរបស់យើងកាន់តែស៊ីជម្រៅ។

លោកXieអាយុ៥៩ឆ្នាំគឺជាអ្នកការទូតអាជីពដែលមានឯកទេសក្នុង ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ដែលថ្មីៗនេះបានបម្រើការជាអនុរដ្ឋមន្ត្រីការបរទេស។ លោកស្នងតំណែងពីលោក Qin Gang ដែលបានចាក ចេញពីក្រុងវ៉ាស៊ីនតោនក្នុងខែមករា ដើម្បីក្លាយជារដ្ឋមន្ត្រីការបរទេសចិន៕

RELATED ARTICLES