មេបញ្ជាការក្រុមយុទ្ធជនរុស្ស៊ី ប្រឆាំងរបបលោកពូទីន ដែលបានធ្វើការវាយឆ្មក់នៅតំបន់ព្រំដែនរុស្ស៊ីក្នុងសប្តាហ៍ នេះបាននិយាយថាពួកគេនឹងចាប់ផ្តើមការវាយលុបន្ថែមទៀតចូលទៅក្នុងទឹកដីរុស្ស៊ីពីអ៊ុយក្រែនក្នុងពេលឆាប់ៗនេះ។

លោក Denis Kapustin ដែលហៅខ្លួនឯងថាជាមេបញ្ជាការនៃអង្គភាពស្ម័គ្រចិត្តរុស្ស៊ី (RVC) បាននិយាយទៅកាន់ អ្នកសារព័ត៌មានកាលពីថ្ងៃពុធនៅព្រំដែនអ៊ុយក្រែន-រុស្ស៊ីមួយថ្ងៃបន្ទាប់ពីទីក្រុងម៉ូស្គូបាននិយាយថាខ្លួនបានវាយប្រហារលើតំបន់ Belgorod ប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែនដែលមានរយៈពេលជិត ២៤ម៉ោង។
លោក Kapustin ដែលត្រូវបានគេស្គាល់ថាជាអ្នកជាតិនិយមស្តាំជ្រុលរបស់រុស្សីនិងបានណែនាំខ្លួនដល់អ្នកសារ ព័ត៌មានដោយសញ្ញាហៅរបស់គាត់ថា White Rex បានថ្លែងថា ខ្ញុំគិតថាអ្នកនឹងឃើញពួកយើងម្តងទៀតនៅ ពេលខាងមុខ។
លោក Kapustin ដែលអមដោយយុទ្ធជនប្រហែល ៣០នាក់បាននិយាយថា ប្រតិបត្តិការកំពុងបន្ត។លោកបន្តថាផែនការអនាគតរបស់យើងគឺជាទឹកដីថ្មីនៃសហព័ន្ធរុស្ស៊ី ដែលយើងនឹងចូលកាន់កាប់… អ្នកគួរតែ អត់ធ្មត់បន្តិច ហើយរង់ចាំតែពីរបីថ្ងៃប៉ុណ្ណោះ។
ក្រុមប្រដាប់អាវុធពីរដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែនគឺក្រុមRVC របស់ Kapustin និងកងវរសេនា ធំសេរីភាពនៃប្រទេសរុស្ស៊ីបានអះអាងទទួលខុសត្រូវចំពោះការលុកលុយកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។ទីក្រុងគៀវ បាននិយាយថា ខ្លួនមិនជាប់ពាក់ព័ន្ធនឹងការវាយប្រហារនេះទេ ដោយបង្ហាញថាវាត្រូវបានធ្វើឡើងដោយកម្លាំង ប្រឆាំងលោកពូទីននិងប្រឆាំងនឹងយោធារុស្ស៊ី។

ទាហានស៊ីឈ្នួលរុស្ស៊ីស្លាប់២ម៉ឺននាក់នៅសមរភូមិ Bakhmut
លោក Yevgeny Prigozhin ស្ថាបនិកទាហានស៊ីឈ្នួលរុស្ស៊ី Wagner និយាយថា ទាហានរបស់ខ្លួនប្រហែល ២០០០០ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធអស់រយៈពេលជាច្រើនខែដើម្បីគ្រប់គ្រងទីក្រុងបាក់មុត(Bakhmut) នៅភាគខាងកើតអ៊ុយក្រែន។
លោកបាននិយាយថាខ្ញុំបានជ្រើសរើសអ្នកទោសប្រហែល ៥០០០០នាក់ដើម្បីប្រយុទ្ធជាមួយក្រុម Wagner នៅក្នុង សង្គ្រាមរបស់រុស្ស៊ីជាមួយអ៊ុយក្រែនហើយប្រហែល ២០ ភាគរយនៃពួកគេត្រូវបានសម្លាប់៕