រុស្ស៊ីនិងបេឡារុស្សបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ជាផ្លូវការដើម្បីដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ទីក្រុងម៉ូស្គូ នៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន ទោះបីជាការគ្រប់គ្រងអាវុធនៅតែស្ថិតក្នុងដៃវិមានក្រឹមឡាំងក៏ដោយ។នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានAP។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពីការដាក់ពង្រាយសព្វាវុធរយៈចម្ងាយខ្លីនៅក្នុងប្រទេសបេឡារុស្ស កាលពីដើមឆ្នាំនេះក្នុងសកម្មភាពដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាការព្រមានដល់លោកខាងលិចដែលបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។

ទាក់ទងទៅនឹងកាលបរិច្ឆេទពិតប្រាកដនៃការដាក់ពង្រាយ មិនត្រូវបានប្រកាសអោយដឹងនោះទេប៉ុន្តែលោកពូទីនបាននិយាយថាការសាងសង់កន្លែងស្តុកទុកនៅក្នុងប្រទេសបេឡារុស នឹងត្រូវបញ្ចប់នៅថ្ងៃទី ១ខែកក្កដា។ក្រៅពីពេលវេលាគេក៏មិនច្បាស់ដែរថាតើអាវុធនុយក្លេអ៊ែរចំនួនប៉ុន្មាននឹងត្រូវរក្សាទុកនៅក្នុងប្រទេសបេឡារុស។ រដ្ឋាភិបាលសហរដ្ឋអាមេរិកជឿជាក់ថាប្រទេសរុស្ស៊ីមានអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រហែល ២០០០គ្រាប់ដែលអាចផ្ទុកក្បាលគ្រាប់មីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំ។
អាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រមានគោលបំណងបំផ្លាញកងទ័ពសត្រូវ និងអាវុធនៅលើសមរភូមិ។ ពួកវាមានរយៈចម្ងាយខ្លី និងទិន្នផលទាបជាងក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់ជាមួយមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ ដែលមានសមត្ថភាពកម្ទេចទីក្រុងទាំងមូល។

ថ្លែងនៅក្នុងទីក្រុងមូស្គូ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បាននិយាយថា ចលនាអាវុធនុយក្លេអ៊ែរបានចាប់ផ្តើមប៉ុន្តែមិនច្បាស់ថា តើពេលណាមកដល់ប្រទេសរបស់គាត់ឬយ៉ាងណានោះទេ។ Lukashenko ដែលកំពុងមានពាក្យចចាមអារ៉ាមថាធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរនៅពេលដែលគាត់បានកាត់បន្ថយការបង្ហាញខ្លួនក្នុងទិវាជ័យជំនះនៅទីលានក្រហមនៅថ្ងៃទី ៩ ខែឧសភាបានបង្ហាញខ្លួនជាសាធារណៈនៅថ្ងៃទី ១៥ ខែឧសភានោះកំពុងចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសេដ្ឋកិច្ចកំពូលអឺរ៉ាស៊ីជាមួយលោកពូទីននិងមេដឹកនាំនៃប្រទេសអាមេនី កាហ្សាក់ស្ថាន និងកៀហ្ស៊ីស៊ីស្ថាន។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានកើតឡើងខណៈពេលដែលរុស្ស៊ីបានត្រៀមខ្លួនសម្រាប់ការវាយលុកដោយអ៊ុយក្រែន។ទាំងមន្ត្រីរុស្សីនិងបេឡារុសក៏បានកំណត់ជំហាននេះថាត្រូវបានជំរុញដោយអរិភាពពីលោកខាងលិច។

រដ្ឋមន្ត្រីការពារជាតិបេឡារុសលោកViktor Khrenin បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយសមភាគីរុស្ស៊ី លោក Sergei Shoigu ថាការដាក់ពង្រាយអាវុធនុយក្លេអ៊ែរមិនយុទ្ធសាស្ត្រគឺជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះគោលនយោបាយឈ្លានពានរបស់ប្រទេសដែលមិនរួសរាយរាក់ទាក់ចំពោះយើង៕