មេដឹកនាំគណបក្សឆ្ពោះទៅមុខ លោក Pita Limjaroenrat កាលពីថ្ងៃព្រហស្បតិ៍បានទាក់ទងទៅអ្នកគ្រប់គ្រងមូលដ្ឋានដែលត្រូវបានបោះឆ្នោតជ្រើសរើសដោយសន្យាថានឹងដកការកំណត់ត្រឹម២អាណត្តិនៃការដឹកនាំរបស់ពួកគេ។

លោកភីតាបានជួបប្រជុំផ្លូវការជាមួយនាយកប្រតិបត្តិនៃអង្គការរដ្ឋបាលខេត្ត និងអភិបាលក្រុងរួមនឹងអង្គការរដ្ឋបាលខេត្ត នៅទីស្នាក់ការសមាគមជាតិកាលពី វេលាម៉ោង ១:៣០ រសៀលថ្ងៃព្រហស្បតិ៍។កិច្ចប្រជុំក្រៅផ្លូវការនេះក៏មានការចូលរួមដោយសមាជិកស្នូលនិង អគ្គលេខាធិការគណបក្ស ផងដែរ។បន្ទាប់ពីគណបក្សរបស់លោកបានឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ខែឧសភាលោកភីតាបាននឹងកំពុងបើកកិច្ចប្រជុំជាមួយអង្គការសំខាន់ៗដែលភាគច្រើនជាមួយវស័យឯកជន ដែលជាផ្នែកមួយនៃការត្រៀមលក្ខណៈរបស់គាត់ដើម្បីអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលបន្ទាប់។
លោកភីតាបានប្រាប់អ្នកគ្រប់គ្រងមូលដ្ឋានថាខ្ញុំចង់ស្តាប់សំណើរបស់ពួកគេស្តីពីវិមជ្ឈការអំណាច និងការកែប្រែធម្មនុញ្ញដើម្បីបង្កើនអំណាចនៃរដ្ឋបាលមូលដ្ឋាន។ខ្ញុំក៏ចង់ស្តាប់គំនិតរបស់ពួកគេអំពីរបៀបស្វែងរកប្រភពចំណូលសម្រាប់រដ្ឋាភិបាលក្នុងតំបន់។
ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោកបានសន្យានឹងពួកគេថា ការកំណត់អាណត្តិដឹកនាំរបស់ពួកគេចំនួនពីរអាណត្តិដែលមានរយៈពេល៤ ឆ្នាំគួរតែត្រូវបានដកចេញ ហើយអ្នកបោះឆ្នោតគួរតែសម្រេចចិត្តថាតើត្រូវជ្រើសរើសពួកគេម្តងទៀតឬអត់។
ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលចូលរួមកិច្ចប្រជុំ លោក មានប្រសាសន៍ថា វិមជ្ឈការជាគន្លឹះនៃការអភិវឌ្ឍន៍ប៉ុន្តែវិមជ្ឈការនឹងត្រូវធ្វើមួយជំហានម្តងៗក្រោមផែនការមេ។
ជាមួយគ្នានេះដែរលោកបាននិយាយថាខ្ញុំទន្ទឹងរង់ចាំក្នុងការធ្វើការជាមួយអ្នកគ្រប់គ្រងក្នុងតំបន់ក្នុងអំឡុងពេល ១០០ ថ្ងៃដំបូងនៅក្នុងតំណែង ហើយខ្ញុំសង្ឃឹមថានឹងអាចទទួលបាន ជ័យជម្នះយ៉ាងរហ័សជាមួយពួកគេនៅក្នុងរដ្ឋបាលរបស់ប្រទេស។លោកបានសន្យាថានឹងបង្កើនល្បឿនវិមជ្ឈការនៃអំណាច និងការអភិវឌ្ឍន៍ក្នុងអំឡុងពេលឆ្នាំដំបូងរបស់គាត់នៅក្នុងតំណែង។
គួររំឭកថាមុននេះ នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា វាមិនសមរម្យសម្រាប់ លោកក្នុងការជួបជាមួយភ្នាក់ងាររដ្ឋាភិបាលខណៈដែលលោកមិនទាន់ចូលកាន់តំណែងនៅឡើយ៕