ក្នុងអំឡុងពេលដែលលោកចូលរួមប្រជុំជាមួយមេដឹកនាំអឺរ៉ុបសម្រាប់កិច្ចប្រជុំកំពូលនៅប្រទេសម៉ុលដាវីប្រធានាធិបតីអ៊ុយក្រែនលោកហ្សេឡិនស្គីបានរំលឹកឡើងវិញនូវករណីកិច្ចប្រទេសរបស់លោកដើម្បីចូលជាផ្នែកមួយនៃសម្ព័ន្ធមិត្តយោធា NATO ។

លោកហ្សេឡិនស្គីបាននិយាយថា យើងគាំទ្រប្រទេសម៉ុលដាវី និងប្រជាជនរបស់ប្រទេសនេះ ដែលកំពុងធ្វើ សមាហរណកម្មទៅក្នុងសហភាពអឺរ៉ុប។
លោកបានបន្តថាអ្នកបានគាំទ្រប្រជាជនរបស់ខ្ញុំ ជនភៀសខ្លួនរបស់ខ្ញុំដែលបានភៀសខ្លួននៅក្នុងថ្ងៃដំបូង នៃសង្រ្គាម ហើយខ្ញុំនឹងមិនភ្លេចវាឡើយ។ អនាគតរបស់យើងគឺនៅសហភាពអឺរ៉ុប។ អ៊ុយក្រែន ត្រៀមខ្លួន ជាស្រេចដើម្បីចូលជាសមាជិកណាតូ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានប្រាប់អ្នកសារព័ត៌មានក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសរបស់អង្គការ NATO នៅប្រទេសន័រវេសថាខណៈពេលដែលទ្វាររបស់សម្ព័ន្ធភាពនៅតែបើក ចំហសម្រាប់សមាជិកថ្មីប្រទេសនានាមិនអាចចូលរួមជាមួយប្លុកក្នុងពេលកំពុងមានសង្រ្គាមនោះទេ។

រុស្ស៊ីផ្លោងចូលទីក្រុងគៀវ ខណៈអ៊ុយក្រែនវាយទីក្រុង Belgorod
មន្ត្រីនៅក្នុងរដ្ឋធានីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីទៅលើទីក្រុង គៀវបាន សម្លាប់មនុស្សយ៉ាងហោចបីនាក់ក្នុងនោះមានកុមារពីរនាក់ និងរបួស១៧នាក់កាលពីយប់ថ្ងៃព្រហស្បតិ៍។
រដ្ឋបាលយោធាទីក្រុងគៀវបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រុស្ស៊ីបានវាយប្រហារទៅលើតំបន់ Desnyanskyi នៅជាយក្រុងភាគខាងកើតនៃរដ្ឋធានី ក៏ដូចជាស្រុក Dniprovkskyi ដែលនៅជិតកណ្តាល។នេះគឺជាការវាយប្រហារលើកទី ១៨ លើរដ្ឋធានីគៀវក្នុងខែឧសភានេះ។

អភិបាលក្រុងគៀវលោក Vitali Klitschko បាននិយាយថា មនុស្សប្រាំបួននាក់ត្រូវនាំយកទៅព្យាបាលនៅមន្ទីរ ពេទ្យ។ ក្រុមសង្គ្រោះបន្ទាន់បានពន្លត់ភ្លើងដែលបណ្តាលមកពីការធ្លាក់កំទេចកំទីនៅជិតកន្លែងវាយប្រហារ។ជាមួយគ្នានេះដែរអភិបាលក្រុង Belgorod បាននិយាយថា យ៉ាងហោចណាស់មនុស្ស៥នាក់បានរងរបួស នៅក្នុង ការវាយប្រហារកាលពីព្រឹកព្រលឹមនៅក្នុងទីក្រុង Belgorod របស់ប្រទេសរុស្ស៊ី។លោកGladkov បាននិយាយថា មនុស្ស ៣ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ស្ត្រីម្នាក់ត្រូវបានព្យាបាលនៅកន្លែងកើតហេតុ ហើយ មានព័ត៌មាន អំពីបុរសម្នាក់ដែលសន្លប់ដោយមានស្នាមរបួសជាច្រើនគ្រាប់ហើយគាត់ក៏កំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ៕