ព្រឹកថ្ងៃទី០៥ មិថុនា២៣ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទទួលបន្ទុកស្រុករលាប្អៀរ ក្រុមការងាររាជរដ្ឋាភិបាល អមដំណើរដោយឯកឧត្តម គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារបានចុះជួបសំណេះសំណាលសួរសុខ
ទុក្ខប្រជាពលរដ្ឋនៅភូមិគ្រួសនិងបានយកអំណោយរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចែកជូនដល់ប្រជាពលរដ្ឋផងដែរ៕