Sunday, November 24, 2024
Homeព័ត៌មានជាតិឯកឧត្តម​ អ៊ុក​ ពញ្ញា ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ឯកឧត្តម​ អ៊ុក​ ពញ្ញា ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ព្រឹកថ្ងៃទី០៥ មិថុនា២៣​ ឯកឧត្តម​ អ៊ុក​ ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទទួលបន្ទុកស្រុករលាប្អៀរ ក្រុមការងាររាជរដ្ឋាភិបាល អមដំណើរដោយឯកឧត្តម​ គឹម វាសនា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងក្រុមការងារបានចុះជួបសំណេះសំណាលសួរសុខ

ទុក្ខប្រជាពលរដ្ឋនៅភូមិគ្រួសនិងបានយកអំណោយរបស់​ ឯកឧត្តមបណ្ឌិតសភា​ចារ្យ អ៊ុក​ រ៉ាប៊ុន​ រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ​ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង​ ចែកជូនដល់ប្រជាពលរដ្ឋផងដែរ៕

RELATED ARTICLES