Monday, June 9, 2025
Homeព័ត៌មានអន្តរជាតិអ៊ីរ៉ង់ បង្ហាញមីស៊ីលលឿនជាងសំឡេង១៥ដង បំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ

អ៊ីរ៉ង់ បង្ហាញមីស៊ីលលឿនជាងសំឡេង១៥ដង បំពាក់ ក្បាលគ្រាប់នុយក្លេអ៊ែរ

ទូរទស្សន៍រដ្ឋ IRNA បានរាយការណ៍ថា ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បានបង្ហាញមីស៊ីលផ្លោងរយៈចម្ងាយ មធ្យមកាលពីថ្ងៃ អង្គារ ដែលមានសមត្ថភាពធ្វើដំណើរក្នុងល្បឿនលឿនជាងសំឡេងរហូតដល់ ១៥ ដង។

ប្រធានាធិបតីលោក Ebrahim Raisi បានសាទរចំពោះសមត្ថភាព មីស៊ីលថ្មី លឿនជាងសំឡេង ដោយនិយាយថា វានឹងជំរុញ អំណាចនៃការរារាំងរបស់អ៊ីរ៉ង់ និង នាំមកនូវសន្តិភាព និងស្ថិរភាពដល់ប្រទេសក្នុងតំបន់ ។

IRNA បាននិយាយថាមីស៊ីល Fattah គឺអាចហោះហើរបានចម្ងាយ១៤០០គីឡូម៉ែត្រ និងល្បឿនចន្លោះពី ១៣ទៅ ១៥ដងសំឡេង។ដូចជាមីស៊ីលផ្លោងល្បឿនយឺតដែរមីស៊ីលលឿនជាងសំឡេងអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ហើយការប្រកាសរបស់អ៊ីរ៉ង់ថាខ្លួនកំពុងផលិតវាតាំងពីរខែវិច្ឆិកា ដែលបានជំរុញឱ្យប្រធានទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ Rafael Grossi សម្តែងការព្រួយបារម្ភ។

មិនដូចមីស៊ីលផ្លោងធម្មតាទេ មីស៊ីលដែលមានល្បឿនលឿនជាងសំឡេងហោះហើរនៅ លើគន្លងទាបក្នុងបរិយា កាសដែលអាចឱ្យពួកគេទៅដល់គោលដៅបានលឿននិងមានឱកាសតិចជាងក្នុងការស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសទំនើប៕

RELATED ARTICLES