ភ្នំពេញ៖លោកកែ សុវណ្ណារ៉េត ហៅហ្សូណូ នឹងត្រៀមឡើងតុលាការ តទល់គ្នាជាមួយអ្នកនាងចាន់ សុផានី នៅពេលឆាប់ៗនេះហើយ បន្ទាប់ពីពួកគេបានជួបគ្នាដោយផ្ទាល់កាលពីពេលថ្មីៗនេះតែបានបរាជ័យនូវរកច្រកចេញ ក្រោមការសម្របសម្រួលពីមន្រ្ដីកងរាជអាវុធហត្ថលើផ្ទៃប្រទេសអស់រយៈពេលជាច្រើនម៉ោងបន្ទាប់ពីអ្នកនាងសុផានី បានដាក់ពាក្យបណ្ដឹងហ្សូណូ ទៅកងរាជអាវុធហត្ថពីបទអតីតប្ដីមិនទទួលខុសត្រូវលើការចិញ្ចឹមបីបាច់កូនស្រី។ប្រភពបានឲ្យដឹងថាអ្នកនាងសុផានី ដែលជាភាគីដើមបណ្ដឹងនោះបានទាមទារឲ្យហ្សូណូ ទទួលការរាប់រងលើកូនស្រីលើថ្លៃបង់សាលារយៈពេល៣ឆ្នាំទៀតទម្រាំនាងរៀបចប់ថ្នាក់វិទ្យាល័យអាចរកការងារចិញ្ចឹមជីវិតដោយខ្លួនឯងដែលសាលាអន្ដរជាតិនោះ១ឆ្នាំ៧០០០ដុល្លារ តែលោកហ្សូណូ សុំអតីតប្រពន្ធឲ្យប្ដូរការសិក្សាររបស់កូនមកសាលាប៊ែលធីវិញដោយបង់១ឆ្នាំត្រឹមតែ៥០០ ដុល្លារហើយលោកជាអ្នកចេញតែអ្នកនាងសុផានី មិនព្រម។ប្រភពបានឲ្យដឹងថាដោយសារតែមានភាពមិនចុះសម្រុងគ្នាបែបនេះហើយទើបមន្រ្ដីកងរាជអាវុធហត្ថដែលដើរតួនាទីសម្របសម្រួលអតីតប្ដីប្រពន្ធ១គូនេះបង្ហើបថានឹងរុញរឿងក្ដីនេះឲ្យពួកគេតទល់គកនៅនៅតុលាការតែម្ដងទើបអាចចប់រឿង។
គូរបញ្ជាក់ថារឿងរ៉ាវស្នេហារវាងលោកហ្សូណូ និងអ្នកនាងចាន់ សុផានី បានកម្រើកឡើងវិញសារជាថ្មីម្ដងទៀត ក្រោយពីស្ងប់ស្ងាត់ជិត១០ឆ្នាំ ខណៈដែលមុននេះអ្នកនាងសុផានី បានផ្ដល់បទសម្ភាសន៍ឲ្យអ្នកកាសែតថាអតីតប្ដីមិនដែលផ្ដល់លុយកាក់ដល់រូបនាងនិងកូនស្រីនោះទេ ហើយលុយកាក់តិចតួចបានមកគឺដោយសារតែកូនស្រីនាងសុំ។ដោយសារតែចង់លាងកិត្តិយសរបស់ខ្លួនមកវិញទើបហ្សូណូ បានឲ្យមេធាវីរបស់ខ្លួនចេញលិខិតមួយចំនួនពាក់ព័ន្ធរឿងមួយនេះ ហើយលោកថែមទាំងបង្ហាញភស្ដុតាងនូវទឹកប្រាក់ដែលបានបាញ់ទៅកូនស្រីរយៈពេល២ឆ្នាំចុងក្រោយនេះចំនួនដល់ទៅរាប់ពាន់ដុល្លារឯណ្ណោះតាមរយៈធនាគារAba ។អ្នកនាងសុផានី បាននិយាយទាំងសម្រក់ទឹកភ្នែកថាហ្សូណូ ធ្លាប់សន្យាថានឹងមិនបោះបង់រូបនាងនិងកូនទេ តែទីបំផុតគេមិនធ្វើតាមសន្យាទុកប្រពន្ធកូនចោល ហើយគិតតែពីហ៊ឺហាហាយសូ…។
អ្នកនាងសុផានី ថានាងសប្បាយចិត្តបំផុតបើហ្សូណូ ប្ដឹងនាងឡើងតុលាការ ព្រោះនេះជាពេលវេលាល្អមួយដែលនាងមានឱកាសបានតទល់គ្នាដោយផ្ទាល់ជាមួយអតីតប្ដី ដោយសារជាច្រើនឆ្នាំហើយនាងគ្មានពេលជួបជុំគ្នាបែបនេះឡើយ។ប៉ុន្ដែអ្វីដែលគូរឲ្យភ្ញាក់ផ្អើលពេលនេះអ្នកនាងសុផានី ជាដើមបណ្ដឹងហ្សូណូ ទៅវិញ បើទោះជាមុនេះនាងបានត្អូញត្អែថាជីវភាពនាងកំពុងតែធ្លាក់ដុនដាបខ្លាំងគ្មានប្រាក់សូម្បីតែបង់ថ្លៃផ្ទះឈ្នួល ហេតុនេះគ្មានលទ្ធភាពជួលមេធាវីក្ដី ប៉ុន្ដែពេលនេះនាងមិនរាថយក្នុងការជម្រះបញ្ជីជាមួយតារាហង្សមាសរូបនេះឡើយ។អ្វីដែលសុផានី ធ្វើឲ្យមហាជនស្រឡាំងកាំងនោះថ្មីៗនេះនាងបានដាក់បណ្ដារសារទៅឪពុកលោកហ្សូណូ គឺលោកកែ សុធន់ ដោយថាសូមឲ្យលោកស្លាប់ដោយវទេនា និងថាអាយុលោកនៅមិនច្រើនទេ គឺតែបន្ដិចទៀតប៉ុណ្ណោះ…។ប្រតិកម្មរបស់សុផានី បែបនេះកើតមានក្រោយពីឪពុកលោកសុវណ្ណារ៉េត បានបង្ហោះសារទាក់ទងរឿងនេះដោយនាងចោទថាលោកអ៊ុំនោះចេញមកជេរដៀលនាង…។ប៉ុន្ដែនៅទីបំផុតការដែលសុផានីសុផានី -ហ្សូណូ បានជួបគ្នាដោយផ្ទាល់យ៉ាងកម្រហើយនៅតែគ្មានដំណោះស្រាយគ្នាក្រៅរបងតុលាការដដែល ហើយមុនជួបតទល់គ្នានៅកងរាជអាវុធហត្ថកាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៣ នោះអ្នកនាងសុផានី បានចេញLive ដោយការឈឺចាប់បំផុតចំពោះអ្នកដែលឃើញនាងនិង កូនស្រីកំពុងតែពិបាកហើយព្យាយាមជាន់នាងថែមទៀត។
យ៉ាងណាក្រោយជួបគ្នាជាលើកទី១ បរាជ័យទាំងស្រុងក្នុងការរកច្រកចេញនោះអ្នកនាងចាន់ សុផានី និងលោកហ្សូណូ ពេលនេះបានត្រៀមមេធាវីរៀងៗខ្លួនដើម្បីតទល់គ្នានៅតុលាការ ខណៈដែលមជ្ឈដ្ឋានមហាជនជាច្រើនចង់ឲ្យទាំងលោកហ្សូណូ និងសុផានី មានទំនួលខុសត្រូវលើកូនស្រីរបស់ពួកគេដូចគ្នា ដោយអ្នកខ្លះឆ្ងល់ថាហ្សូណូ បញ្ចេញចំនួនទឹកលុយតែការផ្គត់ផ្គងមកលើកូនស្រីនៅ២ឆ្នាំចុងក្រោយប៉ុណ្ណោះ ចុះតើ១០ឆ្នាំមុនសុផានី ជាអ្នករ៉ាប់រងម្នាក់ឯង?តែមតិខ្លះបានគាំទ្រលោកហ្សូណូ ដែលចង់ប្ដូរការសិក្សាររបស់កូនពីតម្លៃ៧០០០ដុល្លារក្នុង១ឆ្នាំ មកត្រឹម៥០០ដុល្លារក្នុង១ឆ្នាំដែលលោកជាអ្នករ៉ាប់រងដោយពួកគេលើកឡើងថាបើសុផានី អត់លុយមែន ហេតុអ្វីក៍នាងមិនជ្រើសវិធីនេះទៅ?ទោះជាយ៉ាងណាគេជឿរថាប្រាកដជាភគីទាំងសងខាងនៅមានចំណុចខ្វែងគំនិតគ្នាជាច្រើនទៀតរវាងសុផានី និងហ្សូណូ ទើបពួកគេសម្រេចចិត្តឡើងតតាំងគ្នានៅតុលាការបែបនេះ ខណៈដែលអំឡុងពេលផ្ទុះរឿងធំនេះហ្សូណូ ថាម្ដងនេះលោកនឹងធ្វើតែ១លើកគឺសង្រ្គប់យកឲ្យចប់តែម្ដង។ទស្សនិកជនរងចាំមើលថាតើហ្សណូ ឬសុផានី ជាអ្នកឈ្នះរឿងក្ដី១នេះនៅសាលាដំបូងរាជធានីភ្នំពេញ?