សម្ព័ន្ធភាពនៃគណបក្សនយោបាយចំនួនប្រាំបីបានព្រមព្រៀងគ្នាក្នុងការកំណត់ពេលវេលាសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មីក្នុងរយៈពេល ២-៣សប្តាហ៍ និងបង្កើតក្រុមការងារពីរបន្ថែមទៀត។នេះបើយោងតាមការចេញផ្សាយ របស់កាសែតថៃបាងកកប៉ុស្តិ៍កាលពីល្ងាចថ្ងៃពុធទី៧ខែមិថុនាឆ្នាំ ២០២៣។
មេដឹកនាំគណបក្សឆ្ពោះទៅមុខ (MFP) លោក Pita Limjaroenrat បានដឹកនាំកិច្ចប្រជុំសម្ព័ន្ធមិត្តទាំងប្រាំបីនៅទី ស្នាក់ការកណ្តាលរបស់គណបក្សភឿថៃកាលពីថ្ងៃពុធ។

បន្ទាប់ពីកិច្ចប្រជុំ លោក Pita បាននិយាយថា ពួកគេស្វាគមន៍ចំពោះចំណាត់ការរបស់គណៈកម្មាធិការរៀបចំការ បោះឆ្នោតក្នុងការបង្កើនល្បឿននៃការអនុម័តយ៉ាងហោចណាស់ ៩៥% នៃសមាជិកសភាទាំងអស់ដែលជាប់ ឆ្នោត។ មេដឹកនាំ MFP បាននិយាយថា ប្រសិនបើ EC គាំទ្រលទ្ធផលបោះឆ្នោតលឿនជាងនេះមេដឹកនាំនៃ គណបក្សទាំងប្រាំបីបានយល់ព្រមថា ការបង្កើតរដ្ឋាភិបាលបន្ទាប់ដែលគ្រោងទុកអាចដំណើរការទៅមុខក្នុង រយៈពេល ២-៣សប្តាហ៍ មុនកាលវិភាគ។
មុននេះ ប្រធាន EC លោក Ittiporn Ittiporn Boonpracong បាននិយាយថាលោកមានទំនុកចិត្តថាលទ្ធផលបោះ ឆ្នោតនឹងត្រូវបានអនុម័តលឿនជាងកាលពីឆ្នាំ ២០១៩មុនថ្ងៃផុតកំណត់ពាក់កណ្តាលខែកក្កដា។
យោងតាមច្បាប់ EC មានពេល ៦០ថ្ងៃចាប់ពីថ្ងៃបោះឆ្នោត ឬរហូតដល់ថ្ងៃទី១៣ខែកក្កដា ដើម្បីបញ្ជាក់យ៉ាង តិច៩៥% នៃសមាជិកសភាទាំងអស់ដែលជាប់ឆ្នោតមុននឹងប្រកាសលទ្ធផលជាផ្លូវការ។ កាលពីឆ្នាំ ២០១៩ EC បានបញ្ចប់កិច្ចការនេះនៅថ្ងៃទី៨ខែឧសភា ឬ ៤៥ ថ្ងៃបន្ទាប់ពីថ្ងៃបោះឆ្នោត។ ប្រសិនបើឆ្នាំនេះមានរយៈពេល ៤៥ថ្ងៃដែរនោះវានឹងត្រូវថ្ងៃទី ២៨ ខែមិថុនា។
ភាគីទាំងប្រាំបីក៏បានឯកភាពបង្កើតក្រុមការងារពីរបន្ថែមទៀត លើកំណែទម្រង់វិស័យនេសាទនិងត្រួតពិនិត្យ ការផ្លាស់ប្តូរថវិកាសារពើពន្ធ។លោក Pita បាននិយាយថា នៅពេលដែលរដ្ឋាភិបាលត្រូវបានបង្កើតឡើងថវិកា អាចត្រូវបានបែងចែកដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ប្រជាពលរដ្ឋ៕