Wednesday, November 20, 2024
Homeព័ត៌មានសិល្បៈក្រសួងវប្បធម៌ ប្រតិកម្មនឹងអ្នកច្នៃម៉ូដ ផុសរូបអាក្រាត

ក្រសួងវប្បធម៌ ប្រតិកម្មនឹងអ្នកច្នៃម៉ូដ ផុសរូបអាក្រាត

ភ្នំពេញ ៖ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរអ្នកសិល្បៈ នៃក្រសួងវប្បធម៌និងវិចិត្រសិល្ប: បានប្រតិ កម្មនឹង អ្នកច្នៃម៉ូដ លោកឯម រៀម ដែលបានបង្ហោះជាសាធារណៈនូវរូបភាពរបស់លោក មានលក្ខណៈអាស (ស្រាត) ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ។

ក្រុមប្រឹក្សាវិន័យនិងលើកសរសើរអ្នកសិល្បៈ បានជូនជម្រាបលោក ឯម រៀម ម្ចាស់ផេក EM Riem ថាក្រុម ប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈ រូប ភាពរបស់ លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គម ជាតិ យ៉ាងធ្ងន់ធ្ងរ។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យនិងលើកសរសើរអ្នកសិល្បៈ ក៏ធ្លាប់បាន អញ្ជើញលោក មកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរអ្នកសិល្បៈ តម្រូវឲ្យលោក ឯម រៀម លុបរូបភាពនោះ ជាបន្ទាន់ ចេញពីគ្រប់បណ្តាញផ្សព្វផ្សាយសង្គម។

ក្រុមប្រឹក្សាវិន័យនិងលើកសរសើរអ្នកសិល្បៈ បញ្ជាក់ថា ប្រសិនបើអ្នកច្នៃម៉ូដរូបនេះ មិនអនុវត្តតាមសេច ក្តីជូនដំណឹងនេះទេ ក្រុមប្រឹក្សាវិន័យនិងលើកសរសើរអ្នកសិល្បៈ នឹងចាត់វិធានការទៅតាម ផ្លូវច្បាប់ដែល មានជាធរមាន។

ក្រុមប្រឹក្សាវិន័យ និងលើកសរសើរអ្នកសិល្បៈ សង្ឃឹមនឹងជឿជាក់ថា លោកឯម រៀម ពិតជាអនុវត្តតាម សេច ក្តីជូនដំណឹងនេះ ដោយបញ្ឈប់រាល់ការប្រើប្រាស់រូបភាពដែលនាំឱ្យមានផលប៉ះពាល់ដល់ទំនៀមទម្លាប់ ប្រពៃ ណីជាតិ ហើយងាកមកប្រើប្រាស់ទេពកោសល្យដែលលោកមានចូលរួមលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ ក្នុង នាមជាកុលបុត្រខ្មែរ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ជាក់ជាពុំខាន៕

RELATED ARTICLES