Sunday, November 24, 2024
Homeតារាខ្មែរពេជ្រ សោភា ប្រកែកកែទម្រង់មុខ

ពេជ្រ សោភា ប្រកែកកែទម្រង់មុខ

តាមរយៈការបង្ហាញខ្លួនលើឆាកតន្ត្រីធំៗ នាពេលថ្មីៗនេះ គេសង្កេតឃើញថា តារាចម្រៀងពេជ្រ សោភា ហាក់មានការប្រែប្រួលផ្ទៃមុខខុសពីមុនឆ្ងាយ ពេលខ្លះគេមើលតារាហង្សមាស រូបនេះ សឹងតែមិនស្គាល់ផង ដោយសារតែមុខក្មេងជាងមុន។ តាមរយៈទម្រង់មុខកាន់តែប្លែកទៅៗនេះ

ធ្វើឱ្យទស្សនិកជនមានការសង្ស័យថា ពេជ្រ សោភា ទើបកែទម្រង់មុខថ្មី ដោយវះកាត់បូមមុខ ឱ្យនៅក្មេងជាងវ័យ ដើម្បីឱ្យមានការទាក់ទាញថែមទៀតពីទស្សនិកជន ស្របពេលដែលកេរ្តិ៍ឈ្មោះ នាងកំពុងតែស្ទុះឡើងនោះ។
ក្នុងជំនួបតាមទូរស័ព្ទ កាលពីពេលថ្មីៗនេះ ពេជ្រ សោភា និយាយថា ការដែលនាងមានទម្រង់មុខខុសពីមុននាពេលនេះ គឺមកពីនាងបានប្តូរអ្នកធ្វើមុខថ្មី ហើយមានការផាត់មុខប្លែកជាងមុន ទើបធ្វើឱ្យមានការសង្ស័យបែបនេះ។

ពេជ្រ សោភានិងលោកគង់ វិសាល អ្នករៀបចំកម្មវិធីប្រគំតន្ត្រីរបស់ទូរទស្សន៍បាយ័ន

សោភា អះអាងថា “ខ្ញុំមិនបានបូមមុខវះកាត់ប្តូរទម្រង់មុខអីទេ គឺអត់មានទេ តែថ្មីៗហ្នឹង ខ្ញុំទើបប្តូរអ្នកផាត់មុខថ្មី បានជាផ្ទៃមុខខ្ញុំមានការប្រែប្រួលហ្នឹង ដោយសារគាត់ពូកែផាត់មុខឱ្យប្លែកៗរហូត។ ខ្ញុំសូមប្រាប់ថា តាំងពីខ្ញុំចូលសិល្បៈជាង១០ឆ្នាំនេះ គឺអត់ទាន់បានកែសម្រស់អីទេ នៅហ្ស៊ីនតែម្តង (សើច)។ ប៉ុន្តែ ខ្ញុំគិតថា អ្នកកែត្រឹមត្រូវនោះ គាត់ក៏ស្អាតដែរ ហើយខ្ញុំគិតថា ឥឡូវខ្ញុំទើបមានអាយុ៣១ឆ្នាំទេ ចាំដល់អាយុ៣៥ឆ្នាំ នឹងគិតកែដូចគេខ្លះដែរ ព្រោះពេលនេះខ្ញុំក៏មិនទាន់មានសាច់ជ្រីវជ្រួញខ្លាំងដែរ”។


ពេជ្រ សោភា មានទីផ្សារសិល្បៈរស់រវើកឡើងវិញ ក្រោយពីផ្ទុះវ៉ុលចូលឆ្នាំ២០១៦ ជាមួយដៃគូ លោកងួន ចាន់ដេវីត នោះ។ ពេលនេះ សោភា មានបណ្តាក្រុមហ៊ុនជាច្រើនត្រូវការនាងច្រៀង Concert នារដូវក្តៅនេះ ដែលអាចធ្វើឱ្យតារាស្រីហង្សមាស ដែលធ្លាប់តែល្បីជាងគេក្នុងចំណោមតារាស្រីនៅទ្រនំធំ កាលពីឆ្នាំ២០០៥នោះ នឹងមានឱកាសកើបបានលុយជាច្រើនម៉ឺនដុល្លារជាមិនខាន ព្រោះតាមព័ត៌មានថា ពេលនេះ សោភា មានតម្លៃខ្លួនឡើងមិនចាញ់នាងឱក សុគន្ធកញ្ញា និងមាស សុខសោភា ឡើយ៕

RELATED ARTICLES