Wednesday, November 20, 2024
Homeតារាខ្មែរសុគន្ធ និសា ៖ជ្រើសផ្លូវណា ?

សុគន្ធ និសា ៖ជ្រើសផ្លូវណា ?

ភ្នំពេញ៖សុគន្ធ និសា ក៍ដូចជាអ្នកនាងឱក សុគន្ធកញ្ញា និងពេជ្រ សោភា ដែរក្រោយ​លោក​ព្រាប​ សុវត្ថិ ដើរចេញ​ពី​ហង្សមាសជិត៣ឆ្នាំ មកនេះនាងពិបាកស្វែងរកដៃគូមកច្រៀង​ឆ្លង​ឆ្លើយ​ដូចមុន ហើយនាងធ្លាប់ប្រាប់អ្នកយក​ព័ត​មានយើងដែរថាប្រកាន់​ជំហរនឹងមិនចេញ​បទ​ចម្រៀងជាមួយតារាចម្រៀងប្រុសរូបណាដែល​នៅទ្រនុំជា​មួយ​គ្នា​មានវ័យក្មេងជាងខ្លួននោះទេ។ការតាំងចិត្តបែបនេះរបស់អ្នកនាងសុគន្ធា ហៅនិសា ក្រោយមានការលើកឡើង​ពី​Fan របស់​នាងថាពេលអត់ពីលោកឧកញ៉ាសុវត្ថិ ទៅនិសា អាចនឹងងាកទៅចាប់ដៃជា​មួយ​លោក​នី រតនា ឬ​ថែល ថៃ ជាដើម ដែលពួកគេសុទ្ធតែមានសម្ថភាពរៀងៗខ្លួន។ប៉ុន្ដែនិសា បែជាមិនចង់ចាប់​ដៃប្រុសក្មេងខាងលើ​ទៅវិញ ហេតុនេះគេជឿរថានាងគ្មាន​ជម្រើស​ណា​ផ្សេងក្រៅពីច្រៀង​សម្ដែង​​ជាមួយលោកណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណា​រាជ និងហ្សូណូ ឡើយ។

  គូររំលឹកថាសុគន្ធ និសា ធ្លាប់ច្រៀងសម្ដែងបទចម្រៀងជាច្រើនបទជាមួយលោកព្រាប សុវត្ថិ ពិសេសគឺការឆ្លង​ឆ្លើយគ្នា​បទមរតកដើមដែលតារាទាំងពីរសាកសមគ្នាទាំងសម្លេង និង​សកម្មភាពសម្ដែង។ប៉ុន្ដែពេលនេះលោក​ឧក​ញ៉ា​ស្នាយ ងាកទៅចាប់ដៃគូស្រីក្មេងនាងតន់ ច័ន្ទសីម៉ា ទើបធ្វើឲ្យតារារហ័ស្សនាមអ្នកចម្រៀងស្រគត់​ស្រគុំ​សុគន្ធ និសា ពិបាកនឹងស្វែងរក​ដៃគូ​ដែលសាកសមនាងបើទោះជាកន្លងមកអ្នកនាងសុគន្ធា មិនធ្លាប់បង្ហាញកា​វិការ​ណាមួយ​ដែល​នាងត្រូវបានគេចាត់ទុកថាជាអ្នកចម្រៀងដែលប្រកាន់​ដៃគូក្ដី។សម្រាប់អ្នកជំនាញ​សិ​ល្បៈ​​​បានលើកឡើងថាសុគន្ធ និសា មិនសូវមានបទចម្រៀងខ្លាំងៗដូចមុនទៀតទេ ក្រោយ​នាង​មាន​ស្វាមីនាង​ជាង​៥ឆ្នាំ  ហេតុនេះគេជឿរថានិសា បានត្រៀមខ្លួនរួចជាស្រេចទៅហើយ​ថានាងនឹងធ្វើទៅតាមក្រុមហ៊ុនតម្រូវ​ពោល​គឺការចាប់ដៃគូថ្មីជាមួយម្ចាស់ពានទាំងឡាយណានៅហង្សមាសនៅតែអាចទៅរួចដើម្បីឲ្យទីផ្សារចម្រៀងមានការប្រែប្រួលឡើងវិញ បើទោះ​ជាតារា​វ័យ៤០ឆ្នាំ រូបនេះមិនចង់ក្លាយជាដៃគូជាមួយតារាណាដែលមានវ័យក្មេង​ជាង​ខ្លួនក៍​ដោយ​។

 សុគន្ធ និសា បានផ្អាកថតសម្ដែងភាពយន្ដដោយគ្មានកំណត់ដើម្បីយកពេល​វេលាមក​ពង្រឹងអាជីពចម្រៀង​ក្រោយ​នាងឆក់បានតួឯកភាពយន្ដដល់ទៅ៤រឿងគឺ”សិសិររដូវក្នុងបេះដូង”,”រាជនីយ៍ភូមិគ្រឹះ”,”ព្រះវេស្សន្ដជាតក” និងរឿង”ចំណតថ្មីនេះសុភមង្គល”។អតីតតារាថោន រូបនេះត្រូវបានគេសរសើរថានាងរក្សារបានរាងស្វែល​ស្អាត​មិនបែកសាច់ដូចតារាមួយចំនួនទៀត​ដែលមានប្ដីហើយនោះទេ ហេតុនេះបានជាធ្វើឲ្យនិសា នៅតែត្រូវប៉ាន់​ស្ពត​ពាណិជ្ជកម្ម​ធំដែលនាំ​ឲ្យនាងរក្សារលំនឹងប្រាក់ចំណូលពីអាជីពសិល្បៈ។​តែការបរាជ័យពពោះ២លើក​ស្ទួន​ៗ​កាល​ពីឆ្នាំ២០២១  និង២០២២ នាំឲ្យនិសា ដេកភ័យបុកពោះព្រោះខ្លាចដើរលើផ្លូវមាស សុខ​សោភា ដែលមានប្ដី​១៦ឆ្នាំ តែអត់មានកូន១គ្រាប់ ព្រោះតែជ្រើសវិធីពន្យាកំណើតច្រើនឆ្នាំពេក ហេតុនេះហើយបានជានៅឆ្នាំ២០២៣ នេះអ្នកនាង​សុគន្ធា កំពុងរៀបចំផែនការណ៍​យកកូន​ប្រើ​ឲ្យខាងតែបាននៅឆ្នាំទី៣នេះ បើទោះជានាងមិន​បាន​បន្ធូដៃពីការងារសិល្បៈហើយថៅកែ​បាន​ទម្លាក់តំណែងធំដល់ទៅ២ឲ្យនាងរ៉ាប់រងគឺធ្វើជា​Coach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ និងJudge កម្មវិធី Cambodian Idol Junior រដូវ​កាល​ទី២ ក្ដី តែនាងក៍មិនភ្លេច​ពីរឿង​យកកូនដំបូងនៅ​ឆ្នាំនេះដែរ។ អ្នកជំនាញសិល្បៈលើក​ឡើង​និសា នឹងត្រូវបានថៅកែ​ផ្ដល់​​តំណែងធំ​ថ្មីឲ្យនាង​បន្ថែម​ទៀតជាមិនខាន ដើម្បីចងជើង​នាង​កុំឲ្យដើរចេញពីទ្រនុំធំនេះ​ជាលើកទី២ ក្រោយមានព័តមានថាថោន នៅតែចង់ឲ្យនាងទៅ​ហើយ​​មកវិញ ខណៈដែល​Galaxy កំពុងតែស្វែងរកដៃគូឲ្យព្រាប សុវត្ថិ និងខែម ប៊ុនថៃ បន្ថែម​ពីលើនាងតន់ ច័ន្ទសីម៉ា ។

 សុគន្ធ និសា បានរៀបការជាមួយលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ហើយពេលនេះលែងមាន​ដំណឹងនាងចង់ទៅរស់នៅជាអចិនត្រេយ៍ជាមួយប្ដីនៅអាមេរិក ខណៈ​​​ដែលស្វាមីនាងបានមករស់នៅតាម​នាង​នៅខ្មែរតាំងពីមុន​រៀបការម្លេះ។ការជ្រើសប្ដី​ជា​បុរសអាណិកជនដោយចោលតំណែងជំទាវព្រោះមើលរំលង​មន្រ្ដីធំៗមួយចំនួនដែលតាមចែចង់នោះនាំឲ្យនិសា អាចបន្ដអាជីពសិល្បៈទៅមុខដោយគ្មានឧបស័ក្ក ស្របពេល​ដែល​លោក​សម្បត្តិ បានផ្ដល់ទំនុកចិត្តខ្ពស់ដល់រូបនាងពោលគឺពេលនិសា ច្រៀងសម្ដែងតាមបណ្ដារឆាក​តន្រ្ដី​ទាំងឡាយលោមិនដែលទៅតាមឃ្លាំមើលដូចតារាមួយចំនួនទៀតដែលមានប្ដីជាបុរសក្រៅ​ស្រុកឡើយ។ប៉ុន្ដែ​តាមព័តមានថាបើសិនជានិសា នៅតែមិនអាចមានលទ្ធភាពផ្ដល់កំ​ណើត​ឲ្យកូនដំបូងនៅឆ្នាំ២០២៣ ប្រាកដជា​ធ្វើឲ្យចំណងស្នេហានាងមិនសូវមានភាពកក់​ក្ដៅ​ក្នុងគ្រួសារនោះទេ ហើយចំណងស្នេហាក៍ប្រឈម​ហានិភ័យតិច​តួចផងដែរ ព្រោះមានប្ដីប្រ​ពន្ធ​តារា​ខ្លះ​ក៍ចែកផ្លូវគ្នាជាបន្ដបន្ទាប់ ព្រោះតែរឿងរៀបការច្រើនឆ្នាំតែអត់កូនបន្ដពូជ៕

RELATED ARTICLES