Wednesday, November 20, 2024
Homeតារាខ្មែរយុគ ចិន្ដា ៖ប្រឈមខកចិត្តលើកទី៣

យុគ ចិន្ដា ៖ប្រឈមខកចិត្តលើកទី៣

ភ្នំពេញ៖អ្នកនាងយុគ ចិន្ដា នៅតែបន្ដកាន់ទុក្ខជូនម្ដាយនាងលោកស្រីខឹម ផល្លី ដែលបានទទួល​មរ​ណ​​​ភាព​កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ហើយនាងតែងតែទៅវត្តិស្ទើរៀងរាល់ថ្ងៃសីល នៅ​ពេលដែល​នាងទំនេរ​ពីការងារសិល្បៈ។ដោយសារ​តែមានវិបត្តិដួងចិត្តព្រោះបាត់​បង់ម្ដាយ​ជាទីស្រលាញ់គ្មាន​ថ្ងៃជួប​បែបនេះហើយ​ទើបមង្គលការរបស់នាងដែលគ្រោងធ្វើនៅដើមឆ្នាំ២០២៣ នេះត្រូវបានលុបចោលជាបន្ទាន់ ព្រោះតែនាងមិន​ចង់បង្កើតកម្មវិធីសប្បាយៗផ្ទាល់​ខ្លួន​ពេលដែលម្ដាយទើបតែលាចាកលោកថ្មីៗពេក បើទោះជាអ្នកនាងបាន​កាន់ទុក្ខជូន​ម្ដាយជិត​១ឆ្នាំ​​ទៅហើយក្ដី។ដោយឡែកជំនួយការរបស់អ្នកនាងចិន្ដា លោកជីមមី វិញបានប្រាប់ថា​មង្គល​​​ការរបស់មេ(អ្នកនាងចិន្ដា)អាចនឹងរៀបចំឲ្យខាងតែបាននៅឆ្នាំ២០២៤ ខងមុខនេះ ព្រោះ​​​​សម្អាងថាដល់​ពេលនោះអ្នកនាងចិន្ដា អាចរំសាយអារម្មណ៍និងធ្វើចិត្តបានខ្លះពីការ​បាត់​បង់ម្ដាយហើយច្បាស់ណាស់ថា​លោក​​ជាអ្នកចាត់ចែងទាំងអស់ក្នុងពិធីពិសេសរបស់អ្នក​នាង​ចិន្ដា ក្នុងនោះគិត​រួមទាំង​ការ​ជ្រើស​រើសទីតាំង ,រៀបចំតុប​តែងលម្អររោងការ និងចុងភៅ ជា​ដើម​។ការអះអាងរបស់​លោក​ជីមមី បែបនេះគឺហាក់ស្របគ្នាទៅ​និងការបង្ហើប​របស់អ្នកនាង​ចិន្ដា នាពេលកន្លងមកដែល​ថាពេលកូនស្រីសំណព្វចិត្តរបស់នាងកញ្ញាយុគ ដាពេជ្រ ហៅ​ស្រីអម ឈានចូលពេញវ័យ​ក្រ​មុំ​នោះអ្នកនាងនឹងរៀបការ ព្រោះពេលនោះកូននាងនឹង​ធ្វើជា​អ្នកកំដនាងតែម្ដងកុំឲ្យពិ​បាក​ពឹងគេ ខណៈដែលនៅឆ្នាំ២០២៤ នេះស្រីអម ក៍ឈាន​ដល់វ័យ​១៨ឆ្នាំ ពេញក្រមុំស្ដូកទៅ​ហើយ​។

 ទោះជាអ្នកនាងយុគ ចិន្ដា និងជំនួយការនាងលោកជីមមី ធ្លាប់និយាយស្របគ្នារឿង​ពិធីរៀប​​ការរបស់របស់ពិធី​ការិនីដ៍មានឥទ្ធិពលរបស់CTN បែបនេះក្ដី ប៉ុន្ដែប្រភពពីពិធីករ​ដែលស្និ​ត​​អ្នក​​នាងចិន្ដា បានបង្ហើបថាពិធីការិនីចូល​វ័យ៤៦ឆ្នាំ រូបនេះនៅតែអាលោះអាល័យ​ម្ដាយនាង​ខ្លាំងដដែល ហេតុនេះមង្គលការនៅឆ្នាំ២០២៤ អាចនឹងរំសាយ​ចោលម្ដងទៀត​ជា​មិន​ខាន ប្រសិន​បើស្ថានភាពតារាជើងចាស់រូបនេះគ្មានការ​ប្រែប្រួលទេ។ព័តមានបានឲ្យដឹង​ថាអ្នកនាងចិន្ដា និង​គូស្នេហ៍បានស្វែងយល់ចិត្តគ្នាច្បាស់លាស់អស់ទៅហើយ​រយៈពេលជិត​៥ឆ្នាំ​មកនេះ ហេតុ​នេះទោះជាមិនបានរៀបការក៍អ្នកទាំងពីរអាចនឹងចុះ​អេតាស៊ីវិលរួចរាល់​ហើយដែរ​ព្រោះ​បច្ចុ​ប្បន្ន​ពួកគេរស់នៅ​យ៉ាងសុខសាន្ដជាមួយគ្នានៅផ្ទះវីឡារធំស្កឹមស្កៃ នៅ​បុរីអង្គរភ្នំពេញ (គម្រោងទី២) សង្កាត់ឃ្មួញ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយចំណង​ស្នេហា​នេះគ្មាន​ការ​ប្រែ​ប្រួលដូចមុនទេ បើទោះជាមានតារាមាត់ចាបមាត់ព្រាបខ្លះ​ថាអ្នកនាង​ចិន្ដា និងសង្សារមិន​សូវសមគ្នា ហើយមួយចំនួនមានទាំងហ៊ាន​ជម្រុញឲ្យនាង​យកគូស្នេហ៍​សង្ហារ​​និងក្មេងជាងនេះ​ក្ដី តែអ្នកនាងចិន្ដា អត់ក្វល់ ហើយបើបែកគឺបែកតាំងពីយូមកហើយ។

 អ្នកនាងយុគ ចិន្ដា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងបានគិតគូរពី​ពេលវេលារៀប​ការ​​នោះរួចរាល់​អស់​ហើយ គ្រាន់តែនាងមិនចង់និយាយអ្វីទុកមុនប៉ុណ្ណោះ។ដោយឡែក​គូ​ស្នេហ៍​​របស់នាងត្រូវបានជំនួយការនាង​បង្ហើប​ថា​លោកជាអ្នកជំនួញម្នាក់ មិនមែនជាមន្រ្ដីធំ​ដូច​គេនិយាយកន្លងមកទេ។

 គូររំលឹកថាអ្នកនាងយុគ ចិន្ដា ធ្លាប់បរាជ័យស្នេហាជាច្រើនលើកច្រើនសារមកហើយ តែនាងមិនដែលធ្លាប់​រៀប​ការម្ដងណាទេ ដែលនេះជាចម្ងល់របស់មហាជនថាហេតុអ្វីបានជា​ពេលនេះនាងមានកូនពេញ​ក្រមុំទៅ​ហើយ?​តើបុរសណាទៅជាឪពុកកូនស្រីរបស់នាង?នេះជាសំណួរដែលគ្មានចម្លើយ ព្រោះអ្នកនាងចិន្ដា មិនដែលហ៊ាន​លាតត្រដាងរឿងដ៍គូរ​ឲ្យរស់បមួយ​នេះទេ។តែការភ្ជាប់ស្នេហាថ្មីនាពេលនេះរក្សារបាន​ភាពយូអង្វែងជាងការប៉ៈ​ស្នេហ៍លើកមុនៗ ទើបអ្នកនាងចិន្ដា គ្រោងដឹកដៃគូស្នេហ៍រៀបការ២លើកមកហើយគឺលើកទី១ នៅខែមីនា ឆ្នាំ​២០២២ និងលើកទី២ នៅខែមីនា ឆ្នាំ២០២៣ តែបានខកចិត្តទាំង២លើក ព្រោះលុបចោល​យ៉ាង​ទាន់ហន់ ខណៈ​ដែលមង្គលការលើកទី៣ ដែលគ្រោងធ្វើនៅដើមឆ្នាំ២០២៤ ខាងមុខនេះ​តាមជំនួយការនាងបង្ហើប​នោះក៍អាចនឹង​ត្រូវឆាចោលជាលើកទី៣ ផងដែរ ប្រសិនបើ​អ្នក​នាង​ចិន្ដា នៅតែមិនទាន់អាចធ្វើអារម្មណ៍ល្អឡើងវិញបាន។ ​ដោយឡែក​អ្វីដែលមហាជនសរសើរ​អ្នកនាងយុគ ចិន្ដា នោះគឺទោះជានាងប៉ៈស្នេហាមិនសមប្រកប​ជា​ច្រើន​​សារ​ក្ដី តែនាងនៅតែ​ឈជើងយ៉ាងរឹងមាំក្នុងអាជីពសិល្បៈ និងមុខជំនួញ រហូតមកដល់​ឆ្នាំ​២០២៣ នេះអ្នកនាងចិន្ដា នៅតែត្រូវបានគេចាត់ទុកជាសេដ្ឋីនីម្នាក់ក្នុងសិល្បៈ​ក្នុងចំណោម​អ្នកនាងគង់ សុជាតិ ,ខាត់ សុឃីម និងកែវ ស្រីនាង ជាដើម៕

RELATED ARTICLES