Wednesday, November 20, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖ខួប១ឆ្នាំចែកផ្លូវគូស្នេហ៍ ហ៊ានបញ្ចេញ​កន្លែងពិសេស ផ្អើលដល់ជនពិការ

ពេជ្រ សូលីកា ៖ខួប១ឆ្នាំចែកផ្លូវគូស្នេហ៍ ហ៊ានបញ្ចេញ​កន្លែងពិសេស ផ្អើលដល់ជនពិការ

ភ្នំពេញ៖ថ្មីៗនេះអ្នកមេម៉ាយរូបស្រស់គង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បានលេង១ក្បាច់ផ្អើល​អស់អ្នកលេង​បណ្ដាញសង្គមតាមរយៈការបង្អួតឈុតវៀលខ្នង និងព្រលែងឲ្យឃើញស្បែក​គល់​​​ភ្លៅឡើងខ្ចីល្វក់តែម្ដង​រហូត​មានអ្នកខ្លះថានាងស្អាតជាងក្រមុំទៅទៀត ក្រោយធ្លាក់ខ្លួន​មេម៉ាយនេះជាង១ឆ្នាំ។ជាមួយគ្នានេះដែរក៍មាន​បុរសៗជាច្រើនបានសរសើរសូលីកា ថាស្បែក​សាច់​ត្រង់​កន្លែងពិសេស(គូថ)របស់នាងពិតជាស្អាត​គូរ​ឲ្យចង់​ប៉ៈអង្អែលតែម្ដង។

 ហ្វេសបុកឈ្មោះNary Kong  ,Bora Suon ,Soun Chakriya បានសរសេរ​ខមិន​នៅខាង​ក្រោមរូបសូលីកា បញ្ចេញ​ភាពស៊ិចស៊ីនោះនូវសារស្រដៀងគ្នាថា”គូថស្អាត ឬគូថIdol ស្អាត…”​។ប៉ុន្ដែអ្វី​ដែលគូរឲ្យភ្ញាក់ផ្អើលស្រាប់​តែមាន​ហ្វេសបុក១ឈ្មោះថាជនពិការ ពង្រីកគំនិតថ្មីៗ ដែល​ទំនង​ជា​សកម្មជនរបស់បក្សLDP ព្រោះតាំងរូបលោកខឹម វាសនា នៅ​​Cover នោះបាន​ខមិន​ទាក់​ទង​រូបសូលីកា បង្ហាញសាច់គត់ភ្លៅនិងរាងពីក្រោយ(គូថ)នោះថា”មាន​ពាក្យ​មួយថា​ស៊ូយកស្រី​ខូច​មក​ធ្វើប្រពន្ធ ប្រសើរជាងយកប្រពន្ធចឬកស្រីខូច អត់ចេះខ្មាសឆ្កែ”។ គ្រាន់តែ​ឃើញ​ហ្វេស​សមា​ជិក​LDP បញ្ចេញមតិបែបនោះFan  របស់សូលីកា ម្នាក់មាន​គណនេយ្យ​ឈ្មោះ​Zzei Taa បានខមិន​តបភ្លាមៗថា”ជាតិក្រោយពិការទៀត ស្រីខូចក៍មិនយក មេម៉ាយ​ក៍មិនយក ស្រីល្អក៍​អត់យក…”។

 ពេជ្រ សូលីកា មិនទាន់មានប្រតិកម្មណាមួយតបទៅម្ចាស់ហ្វេសបុកញឈ្មោះជនពិការ ពង្រីកគំនិតថ្មីៗ ដែល​វាយប្រហាមកលើនាងចំៗពីភាពស៊ិចស៊ីរបស់នាងនោះទេ គិតមក​ត្រឹម​រសៀលថ្ងៃទី២០ មិថុនា ឆ្នាំ២០២៣ ប៉ុន្ដែ​គេកត់សម្គាល់ថាក្រោយស្រីពេជ្រ ក្លាហានហ៊ាន​បង្ហាញ​ឲ្យគេឃើញ​កន្លែងពិ​សេស​នោះ ភាគច្រើន​បុរសៗចូល​ទៅខមិនសរសើរពីស្បែកសាច់​និងការថែរាងរបស់នាង​ថា​ពិត​ជាក្រមុំសុំខ្មាសតែម្ដង។អ្នកខ្លះទៀតបានលើក​ជាសំណួរ​ថាបើ​សូលីកា ស្អាតម្លឹងៗ ហេតុ​អីក៍អតីតគូដណ្ដឹងនាងលោកគឹម ហាន ដាច់ចិត្តបែកពីនាងទៅរួច?

គូរបញ្ជាក់ថាការព្រលែងស្បែកសាច់គល់ភ្លៅនិងខ្នងរបស់នាងពេជ្រ សូលីកា នា​ពេល​នេះ​ក្រោយ​ពីរូប​នាង​បាន​ចែកផ្លូវគ្នាជាមួយបុរសជាឪពុកូនប្រុសរបស់​នាងអស់រយៈពេល១ឆ្នាំ​ទៅ​ហើយ ទើប​អ្នក​ខ្លះលើកឡើងថា​លោក​ហាន អាចនឹងស្ដាយក្រោយនៅពេលដែលស្រីពេជ្រ បង្ហាញសាច់​គល់​ភ្លៅ​កាន់តែសខ្ចីនិងរលើបរលោង​គូរឲ្យក្នក់​ក្នាញ់បែប​នេះ។ជាមួយគ្នា​នេះដែរ​ក៍​មានបុរស​ខ្លះបង្ហាញចេតនាចង់ឲ្យសូលីកា ដឹងថារូបគេចង់ចូលខ្លួនទៅស្អំ​របួសបេះដូងនាង ក្រោយឃើញចាញ់​សម្រស់​ស្បែក​សាច់អ្នកមេម៉ាយរូបនេះសដូចមែសំឡីនោះ។តែស្រីពេជ្រ នៅរក្សារភាពស្ងៀម​ស្ងាត់មិនក្វល់ពីបុរសភាគច្រើនដែលមានអាយុតិចជាងខ្លួន​ចង់ញ៉ែនាង​នោះ​​ឡើយ ព្រោះ​មុននេះនាងបានបង្ហាញរូបភាពផ្អែមល្ហែមស្នេហ៍ជាមួយបុរសម្នាក់លើIG ជាអ្នកក្រៅសែង្វៀន​សិល្បៈ១ប្រាវ ហើយ​ក៍ស្ងាត់ទៅវិញដែលគេអាចសន្និដ្ឋានបាន​ថាចំ​ណង​ស្នេហាថ្មីរបស់នាង​មិន​ទាន់មានភាពច្បាស់លាស់ទេ។

 ពេជ្រ សូលីកា បានព្យាយាមថែរក្សារសម្រស់នាងមិនឲ្យធ្លាក់ចុះនោះទេ ក្រោយនាង​ធ្លាប់​មានប្ដីនិងកូន១ តាម​រយៈការអត់ឲ្យឡើងគីឡូ និងបែកសាច់ដូចតារាមួយចំនួនដែលមាន​ស្វាមី​និងកូនៗហើយសម្រស់ប្រែប្រួល​នោះ​ឡើយ ទើបធ្វើឲ្យនាងរក្សារបានទីផ្សារចម្រៀង និង​ស្ពតណិជ្ជកម្មខ្លះៗ។ប៉ុន្ដែការដណ្ដើមភាពលេចធ្លោក្នុង​លំដាប់​តារាចម្រៀងស្រីជូរមុខនៅហង្សមាសរបស់សូលី​កា នៅតែមិនងាយស្រួលឡើយ ព្រោះតារារៀមច្បងមានឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និង​សុគន្ធ និសា ជាដើម នៅតែមិនទាន់បន្ធូដៃនោះទេ។សម្រាប់Fan របស់​សូលីកា ពួកគេ​សរ​សើរស្រីពេជ្រ ថានាងពូកែបត់បែនខ្លួនបានល្អទៅតាមពេលវេលាដូចជា​នៅលើឆាក​តន្រ្ដី​នាងរីករាយ ហាក់គ្មានទុក្ខសោកក្នុងចិត្ត ។ប៉ុន្ដែនៅក្រៅឆាកវិញពេលខ្លះ​នាង​អង្គុយ​សម្រក់​ទឹក​ភ្នែកតែម្នាក់ឯងក៍មាន ព្រោះ​ម្ដាយត្រូវជាប់គុកដល់ទៅ១២ឆ្នាំ ហើយនាង​បរា​ជ័យ​​មង្គល​ការដែលខ្លួនស្រម៉ៃ ក្រោយ​ចែក​​​ផ្លូវជាមួយអតីត​គូ​ដណ្ដឹង​កាលពីពាក់កណ្ដាល​ឆ្នាំ​២០២២ ទើបធ្វើឲ្យគម្រោងនាងចេញទៅ​រស់នៅប្រទេសអូស្រា្ដលីត្រូវបរាជ័យ។តែសូលីកា នៅ​តែត្រូវបានថៅកែហង្សមាសទុក​ចិត្ត​ដោយ​ផ្ដល់តំណែងតួឯកឲ្យនាងជាបន្ដបន្ទាប់ឬតាមចិត្តចង់ ខណៈដែលរូបនាងត្រូវរ៉ាប់រង​ចិ​ញ្ចឹមកូននិងប្អូនស្រីតែម្នាក់ឯង។

 ទស្សនិកជនរងចាំមើលថាពេជ្រ សូលីកា នឹងបង្ហាញភាពច្បាស់លាស់ជាមួយគូ​ស្នេហ៍​ថ្មី​នៅពេលណា ស្រប​ពេលដែលតារាលេងម៉ូដសាក់និងជាកូនមន្រ្ដីធំផ្កាយ២លោកទិភិ គេ​សង្ស័យ​ថាមានស្នេហាជាមួយនាងនោះ ពេលនេះកំពុងតែមានក្ដីសុខជាមួយអ្នក​មេម៉ាយ​ម៉ានីន ដែលពពោះកូនដំបូងឲ្យលោកមុនរៀបការទៀតផង៕                                                                           

RELATED ARTICLES