ភ្នំពេញ៖វិទ្យុបារាំងអន្តរជាតិ RFI បានចុះផ្សាយថា ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily មានឈ្មោះថា «The Cambodia Daily Khmer» ដែលមានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកសម្រេចលុបចោលរយៈពេលជិត៤ថ្ងៃ។ ។ ពាក់ព័ន្ធរឿងនេះ វិទ្យុបារាំងអន្តរជាតិ បានសង្កត់ធ្ងន់ថា ជាករណីដែលកម្របំផុតនឹងស្ទើតែគ្មានក្នុងប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន ហ្វេសបុក សម្រេចបិទដំណើរការមិនអោយផ្សព្វផ្សាយព័ត៌មាននៅលើផេកហ្វេសបុក The Cambodia Daily Khmer ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដោយអះអាងថា លោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយព័ត៌មានបានបង្ហោះ ព័ត៌មានបរិហារកេរ្តិ៍ដោយពាក្យមិនពិត។
ក្រោយពីត្រូវបានក្រុមហ៊ុន Facebook ផ្អាកដំណើរការមួយរយៈទំព័រហ្វេសប៊ុក The Cambodia Daily Khmer ធ្វើឲ្យលោក តាំង សារ៉ាដា ខំប្រឹងធ្វើយ៉ាងណាកុំអោយកើតជាក្តីអាម៉ាសចំពោះមុខមហាជន។ ជាការកត់សម្គាល់ផេកហ្វេសប៊ុកមួយនេះ ក៏បានលុបវីដេអូ មួយចំនួន ចេញពីផេកផងដែរពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយរងបណ្តឹងជាច្រើនករណី។
ជាមួយគ្នានោះ គេឃើញមានយុវតីម្នាក់ចេញវីដេអូ Review និយាយសើចចំអកឡកលឺយឲ្យលោក តាំង សារ៉ាដា The Cambodia Daily និងបក្សពួកដែលជារឿយៗនិយមរិះគន់ជាកូនអុកនយោបាយប្រឆាំង ពាក់ព័ន្ធនឹងករណីក្រុមហ៊ុន Facebook ធ្វើការលុបចោលផេកទាំងស្រុងរបស់ The Cambodia Daily Khmer ចេញពីពិភពបណ្តាញសង្គមអស់រយៈពេល៤ថ្ងៃ។
យុវតីដ៏ស្រស់ស្អាតម្នាក់នេះ បានដកស្រង់វីដេអូចុះផ្សាយរបស់វិទ្យុ RFI ដោយភ្ជាប់ជាមួយនឹងការដកស្រង់ការផុសលើ Facebook របស់លោកតាំង សារ៉ាដា មកបាននិយាយសើចចំអក ហើយមានអ្នកគាំទ្រនាងជាខ្លាំងលើបណ្តាញសង្គម។
សូមស្តាប់ការលើកឡើងរបស់យុវតីរូបនេះដូចតទៅ៖