Saturday, November 23, 2024
Homeនយោបាយវិទ្យុបារាំងអន្តរជាតិ RFI ចុះផ្សាយថា ផេក The Cambodia Daily Khmer ត្រូវបានក្រុមហ៊ុន Facebook លុបចោល​៤ថ្ងៃ ក្រោយផ្សព្វផ្សាយរឿងបរិហារ​កេរ្តិ៍អ្នក​ឧកញ៉ាឡេង...

វិទ្យុបារាំងអន្តរជាតិ RFI ចុះផ្សាយថា ផេក The Cambodia Daily Khmer ត្រូវបានក្រុមហ៊ុន Facebook លុបចោល​៤ថ្ងៃ ក្រោយផ្សព្វផ្សាយរឿងបរិហារ​កេរ្តិ៍អ្នក​ឧកញ៉ាឡេង ណាវ៉ាត្រា

ភ្នំពេញ៖វិទ្យុបារាំងអន្តរជាតិ RFI បានចុះផ្សាយថា ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily មាន​ឈ្មោះថា «The Cambodia Daily Khmer» ដែលមានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបាន​ក្រុម​ហ៊ុន​ហ្វេស​ប៊ុកសម្រេចលុបចោលរយៈពេលជិត៤ថ្ងៃ។ ។ ពាក់ព័ន្ធរឿងនេះ វិទ្យុបារាំងអន្តរជាតិ បានសង្កត់ធ្ងន់ថា ជាករណី​ដែលកម្របំផុតនឹងស្ទើតែគ្មានក្នុងប្រវត្តិសាស្រ្ត ដែលក្រុមហ៊ុន ហ្វេសបុក សម្រេចបិទដំណើរការមិនអោយ​ផ្សព្វ​ផ្សាយព័ត៌មាននៅលើផេកហ្វេសបុក The Cambodia Daily Khmer ក្រោយពីមានការប្តឹងតវ៉ាពីសំណាក់អ្នក​ឧក​ញ៉ា ឡេង ណាវាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដោយអះអាងថា លោក តាំង សារ៉ាដា ជាអ្នកអត្ថាធិប្បាយ​ព័ត៌​មានបានបង្ហោះ ព័ត៌មានបរិហារកេរ្តិ៍ដោយពាក្យមិនពិត។

ក្រោយពីត្រូវបានក្រុមហ៊ុន Facebook ផ្អាកដំណើរការមួយរយៈទំព័រហ្វេសប៊ុក The Cambodia Daily Khmer ធ្វើឲ្យលោក តាំង សារ៉ាដា ខំប្រឹងធ្វើយ៉ាងណាកុំអោយកើតជាក្តីអាម៉ាសចំពោះមុខមហាជន។ ជាការកត់សម្គាល់​ផេកហ្វេសប៊ុកមួយនេះ ក៏បានលុបវីដេអូ មួយចំនួន ចេញពីផេកផងដែរពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយរងបណ្តឹងជាច្រើនករណី។

ជាមួយគ្នានោះ គេឃើញមានយុវតីម្នាក់ចេញវីដេអូ Review និយាយសើចចំអកឡកលឺយឲ្យលោក តាំង សារ៉ាដា The Cambodia Daily និងបក្សពួកដែលជារឿយៗនិយមរិះគន់ជាកូនអុកនយោបាយប្រឆាំង ពាក់ព័ន្ធនឹងករណី​ក្រុម​ហ៊ុន Facebook ធ្វើការលុបចោលផេកទាំងស្រុងរបស់ The Cambodia Daily Khmer ចេញពីពិភពបណ្តាញ​សង្គមអស់រយៈពេល៤ថ្ងៃ។

យុវតីដ៏ស្រស់ស្អាតម្នាក់នេះ បានដកស្រង់វីដេអូចុះផ្សាយរបស់វិទ្យុ RFI ដោយភ្ជាប់ជាមួយនឹងការដកស្រង់​ការ​ផុសលើ Facebook របស់លោកតាំង សារ៉ាដា មកបាននិយាយសើចចំអក ហើយមានអ្នកគាំទ្រនាងជាខ្លាំងលើ​បណ្តាញសង្គម។

សូមស្តាប់ការលើកឡើងរបស់យុវតីរូបនេះដូចតទៅ៖

RELATED ARTICLES