ភ្នំពេញ៖នៅក្នុងពិភពសិល្បៈមានតារាចម្រៀងនិងសម្ដែងមួយចំនួនបានវិវត្តន៍ខ្លួនក្លាយទៅជាថៅកែផលិតកម្មក្រោយពួកគេមានទុនគ្រប់គ្រាន់ក្នុងការវិនយោគ ប៉ុន្ដែក្នុងនោះមានខ្លះអាចឈជើងបាន និងខ្លះទៀតនៅទ្រឹងមិនសូវកាក់កបនិងមួយចំនួនទៀតអត់តំណើរការផលិតកម្មក៍មាន។សម្រាប់ឆ្នាំ២០២៣ នេះគេឃើញតារា៣ដួងដែលមានផលិតកម្មផ្ទាល់ខ្លួនតែមិនសូវកាក់កបខ្លាំងនោះទេ។
១៖មាស សុខសោភាៈ ជាម្ចាស់ផលិតកម្មCamtrax ដែលមានស្វាមីនាងលោកអ៊ឹត រ៉ាដា និងបងប្រុសនាងលោកមាស សុខរតនៈ ជាអ្នកគ្រប់គ្រង។ក្រោយសោភា ដើរចេញពីរាម នៅដើមឆ្នាំ២០២៣ នេះនាងប្រកាសថារយៈពេល១ឆ្នាំនេះនឹងមិនទៅច្រៀងនៅផលិតកម្មណាឡើយ ពោលគឺសុខចិត្តច្រៀងនៅផលិតកម្មខ្លួនឯង តែរយៈពេលជាងកន្លះឆ្នាំមកហើយបទថ្មីៗរបស់សោភា នៅផលិតកម្មនាងមិនទាន់លេចធ្លោដូចមុននោះទេ។អ្នកជំនាញសិល្បៈបានលើកឡើងថាសុខសោភា បើចង់ប្រជែងទីផ្សារចម្រៀងសារជាថ្មីគឺត្រូវតែទៅច្រៀងនៅផលិតកម្មខាងក្រៅ ព្រោះការធ្វើផលិតកម្មមួយឲ្យជោគជ័យមិនមែនចេះតែទៅរួចនោះទេ ដោយសារតែត្រូវការរចនាសម្ព័ន្ធច្បាស់លាស់ ពិសេសធនធានមនុស្សខ្លាំងទើបអាចទៅរួច។ប៉ុន្ដែសោភា មិនគិតបែបនោះឡើយ ព្រោះនាងយល់ឃើញថាសម័យនេះទៅហើយទោះជាច្រៀងអត់ផលិតកម្មក៍នៅតែអាចល្បីបានដែរ។ប្រភពបានឲ្យដឹងថាផលិតកម្ម៣ ដែលរងចាំទទួលយកសុខសោភា មកធ្វើជាសមាជិករបស់ខ្លួននោះគឺGalaxy ,ថោន និងហង្សមាស។
២៖ខាន់ ជេសម៍៖ តារាកូន៤រូបនេះបានបើកផលិតកម្មយកឈ្មោះរបស់ខ្លួនមកដាក់(Khan James Production) ហើយគោលបំណងធំគឺលោកយកកូនៗទាំងអស់របស់ខ្លួនមកឡង់សេឲ្យល្បី។ប៉ុន្ដែចេញបានតែ១ប្រាវពេលនេះអតីតតារាRock និងសាន់ដេ រូបនេះបែជាដឹកដៃកូនស្រីច្បងចូលGalaxy ទៅវិញ។ចំពោះមូលហេតុមិនតំណើរការផលិតកម្មផ្ទាល់ខ្លួននោះមិនទាន់ត្រូវបានលោកជេមស៍ បញ្ជាក់ច្បាស់នៅឡើយ តែតាមព័តមានថាលោកចង់ក្លាយទៅជាឧកញ៉ាដូចព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ហេតុនេះហើយបានជាផ្អាកផលិតកម្មខ្លួនឯងហើយទៅច្រៀងនៅផលិតកម្មមួយដែលប្រជុំទៅដោយថៅកែ,អ្នកនិពន្ធ និងតារាចម្រៀងប្រជុំទៅដោយឧកញ៉ា បែបនេះ។យ៉ាងណាជ្រកនៅទ្រនុំដែលមានតួឯកគឺលោកព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ កំពុងតែឈជើងបែបនេះ គេមិនរំពឹងថាលោកជេមស៍ នឹងនាំមុខគេដូចអំឡុងលោកនៅRock ឡើយ។
៣៖ព្រំ រដ្ឋាៈ អតីតតារាសម្ដែងល្បីឈ្មោះក្នុងចម្រៀងម៉ាក់ថើង រូបនេះបានក្លាយទៅជាថៅកែផលិតកម្មPR Production កាលពីឆ្នាំ២០១៤ ប៉ុន្ដែពេលនេះសកម្មភាពរបស់ក្រុមការងារផលិតកម្មមួយនេះបានស្ងប់ស្ងាត់ទៅវិញ ក្រោយពីអ្នកនាងរដ្ឋា ត្រូវបានតារាសម្ដែងនាងជេស៊ី កា បកអាក្រាតរឿងជំពាក់លុយនាង៥ពាន់ដុល្លារអត់សង។រដ្ឋា បានចេញទៅបរទេសច្រើនជាងក្នុងស្រុក ហើយតាមព័តមានថានាងមិនមែនជំពាក់តែតារាស៊ិចស៊ីជេស៊ី កា ម្នាក់ទេតែនៅមានម្ចាស់បំណុលមួយចំនួនទៀតដែលពួកគេព្រមាននឹងបញ្ចេញនៅលើបណ្ដាញសង្គម និងធ្វើទៅតាមផ្លូវច្បាប់ ប្រសិនបើនាងនៅតែមិនចូលខ្លួនមកដោះស្រាយ។
ក្រៅពីតារាខាងលើក៍មានតារាផ្សេងៗទៀតដែលបានក្លាយទៅជាថៅកែផលិតកម្មដែរក្នុងនោះមានដូចជាលោកហួរ សុផល បើកផលិតកម្មClassic ហើយតំណើរការលេចអណ្ដែតៗ ខណៈដែលតារាជើងចាស់លោកសាវិន ហ្វីលីព បើកផលិតកម្ម Studio 23 Entertainment មិនទាន់ធ្វើសកម្មភាព ,នាយក្ដី បើកផលិតកម្មBKS និងលោកថៃ ប៊ុននាង គ្រប់គ្រងផលិតកម្មចក្រវាឡពេជ្រភាពយន្ដ ជាដើម។សម្រាប់សុខសោភា ,ជេសម៍ និងអ្នកនាងរដ្ឋា ទោះជាមានផលិតកម្មផ្ទាល់ខ្លួនមែន ប៉ុន្ដែពួកគេនៅតែធ្វើការងារឲ្យផលិតកម្មខាងក្រៅ ហើយក្នុងចំណោមនោះមានតែអ្នកនាងរដ្ឋា ម្នាក់ទេ ដែលហ៊ុនព័ទ្ធទៅដោយបំណុលនិងស្រាយចំណងមិនទាន់ចេញ ធ្វើឲ្យផលិតកម្មនាងគ្មានដំណឹងថតរឿងថ្មីៗទៀតឡើយ។ចំពោះសុខសោភា គេជឿរថានាងនឹងទៅបង្ហាញខ្លួននៅផលិតកម្មថ្មីនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ខាងមុខនេះ ដែលក្នុងនោះគេជឿរថាGalaxy មានភាគរយខ្ពស់ជាងគេក្នុងការទទួលបានរូបនាង។ចំណែកលោកជេមស៍ អាចនឹងយកកូនរបស់ខ្លួនថែមទៀតចូលGalaxy ព្រោះលោកធ្លាប់អះអាងថាកូនៗលោកសុទ្ធតែមានដុងខាងសិល្បៈហើយលោកគាំទ្រពេញទំហ៊ឹងនៅក្រោយខ្នង។ប៉ុន្ដែមហាជនរងចាំមើលថាតារាកូន៤ រូបនេះនៅពេលដែលប៉ៈតារាកូន៣ដូចគ្នាគឺព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ នោះនឹងធ្វើឲ្យលោកជេមស៍ ទៅមុខ ឬថយក្រោយ?