Wednesday, November 20, 2024
Homeតារាខ្មែរមាស សុម៉ាវត្តី ៖ចង់មករស់នៅខ្មែរវិញឆ្នាំ២០២៦

មាស សុម៉ាវត្តី ៖ចង់មករស់នៅខ្មែរវិញឆ្នាំ២០២៦

ភ្នំពេញ៖អតីតតារាសម្ដែងអំឡុងឆ្នាំ២០០៥ អ្នកនាងមាស សុម៉ាវត្តី បានមកលេងស្រុក​ខ្មែរជា​ថ្មីក្រោយពី​អាកខាន​មកស្រុកជិត៣ឆ្នាំដោយសារតែកូវីដ។អ្នកនាងសុម៉ាវត្តី បានឲ្យដឹង​ថាការ​មកជើងនេះមានរយៈពេល១ខែកន្លះ ហើយកូនប្រុសស្រីរបស់នាងក៍បានមកជាមួយដែរ ព្រោះ​ខែនេះនៅអាមេរិកពួកគេសម្រាកពីការសិក្សារ។អ្នក​នាង​វត្តី ដែលបានទៅរស់នៅតាម​ស្វាមី​លើទឹកដីអាមេរិកជាង១០ឆ្នាំទៅហើយ នោះថានាងនិងប្ដីបានដើរ​កម្សាន្ដ​នៅបរទេស​ជា​ច្រើន​​ប្រទេសមកហើយ ប៉ុន្ដែទាំងរូបនាងនិងប្ដីជាប់ចិត្តទឹកដីខ្មែរខ្លាំង ហេតុនេះគិតថានៅរយៈ​ពេល​៣ឆ្នាំកន្លះទៀតនាពេលខាងមុខនេះពោលគឺនៅឆ្នាំ២០២៦ នាងនឹងវិលមករស់នៅខ្មែរ​វិញ​ហើយ ព្រោះគ្មានទី​ណាល្អ​ជាង​ស្រុកកំណើតខ្លួនឯងនោះទេ។

 ឆ្លើយតបសំណួរថាតើអ្នកនាងមាស សុម៉ាវត្តី ទទួលថតភាពយន្ដឡើងវិញទេ ប្រសិន​បើមានផលិតករហៅ​នាង​សម្ដែងជាថ្មីនោះ អតីតតារាសម្ដែងរូបនេះថានាងចង់​ទុកពេល​វេលា​ឲ្យក្មេងៗ បន្ដវេន ម្យាងនាងថារូបនាងហួស​ដឺឡេ ហើយ។ប៉ុន្ដែលោកសាវិន ហ្វីលីពដែល​ឈ​នៅជិតសោម៉ាវត្តី នោះនិយាយលើកទឹកចិត្តនាងថាអាយុ៤១ឆ្នាំ តែមើលទៅស្អាតស្មានតែ​ទើប​២៥ឆ្នាំ អីចឹងអត់ហួសដឺឡេអីទេ ដែលការនិយាយបែបនេះធ្វើឲ្យអ្នកនាងវត្ដី អៀន​ប្រៀនបន្ដិច​និងនាងបញ្ចេញយោបល់​ថាតារាសម្ដែងសម័យថ្មីនេះពួកគេសុទ្ធ​តែពូកែនិយាយប៉ារ៉ូល​បានល្អ​ខ្លាំង​ណាស់ដែលខុសពីសម័យនាងមិនជឿនលឿនដូចបច្ចុប្បន្ននោះទេ។

 អ្នកនាងមាស សោម៉ាវត្តី បានឲ្យដឹងដែរថាក្រោយនាងចេញទៅរស់នៅតាមប្ដី​នៅអា​មេរិក​​ជាង១ទសវត្សន៍មក​នេះនាងមានកូនពីរនាក់គឺកូនទី១ប្រុសអាយុ១០ឆ្នាំ និងកូនទី២ស្រី​អាយុ៨ឆ្នាំ​។នាងថាទៅដល់អាមេរិកដំបូង​បាន​រកស៊ីបើកភោជនីយដ្ឋាន តែដោយសារមុខរបរ​នេះ​មមា​ញឹក​ខ្លាំងពេក ពិបាកគ្មានពេលមើលថែកូនទើបនាងនិង​ស្វាមីងាក​មករកស៊ីផ្នែក​អច​លនទ្រព្យ​រហូតមកដល់សព្វថ្ងៃ។

 បើតាមលោកសាវិន ហ្វីលីព ដែលជាអ្នករាប់អានគ្នាយ៉ាងជិតដិតជាមួយអ្នកនាងមាស សោ​ម៉ាវត្តី នោះបានឲ្យ​ដឹង​ថាអតីតតារាសម្ដែងរូបនេះចូលចិត្ត​ធ្វើសប្បុរសធ័មដល់អ្នកមាន​ជីវ​ភាពក្រខ្សត់ជាញឹកញាប់មក​ហើយតាម​រយៈ​រូបលោកផ្ទាល់។ជាក់ស្ដែងដូចជាថ្មីៗនេះនៅពេលដែលដឹងថាតារាសម្ដែងអេង វ៉ាណង កើតជំងឺមហារីកសុ​ដន់​តំណាក់កាលទី៣ នោះអ្នកនាង​សោ​ម៉ាវត្តី ក៍បានផ្ញើរលុយតាមលោកជួយដល់វ៉ាណង ដែរ ដែលទឹកចិត្តបែប​នេះ​ធ្វើឲ្យ​លោកមិ​ន​​អាចមើលរំលងបានទេ។

 គូររំលឹកថាមាស សោម៉ាវត្តី បានថតសម្ដែងភាពយន្ដនិងខារ៉ាអូខេជាច្រើនមុននាង​បញ្ចប់​​អាជីព ក្នុងនោះមានដូច​ជា​ផលិត​កម្មអង្គរវត្ត និងផលិតកម្មមួយចំនួនទៀត។អតីត​តារា​សម្ដែងរូបនេះបានជ្រើសផ្លូវ”ជួញឆ្ងាយ ប្រសើរ​ជាង​ជួញជិត” តាមរយៈការយកស្វាមី​ជាបុរស​អាណិជនខ្មែរអាមេរិកដូចគ្នាទៅនិងអ្នកនាងគឹម លក្ខិណា ,អម្ពរ ទេវី,វ៉េត រតនា ,សុគន្ធ និសា និង​សា​រ៉ាយ សក្ខណា ជាដើម។ដោយឡែកទាក់ទងការនាំស្វាមីនិងកូនៗមករស់នៅ​ស្រុកខ្មែរ​វិញ​នៅ​ពាក់កណ្ដាលឆ្នាំ២០២៦ ខាងមុខនេះអ្នកនាងវត្តី មិនទាន់ប្រាប់ថានឹងបន្ដអាជីព​ជាអ្នក​រក​ស៊ី​ផ្នែក​អចលនវត្ថុតទៅទៀត ឬយ៉ាងណាឡើយ ស្របពេលដែលផលិតករមួយចំនួន​ដែល​បាន​ឃើញអ្នកនាងចូលរួម​សម្ពោធរឿង​KTV កាលពីថ្ងៃទី២៩ មិថុនា នោះថាក្រុម​ការងារ​លោក​នៅ​តែពេញចិត្តទៅលើសម្ថភាពអតីត​តារា​សម្ដែងរូបនេះនាពេលកន្លងមក តែពួកគេពិបាក​ហៅ​​នាង​ថតនាពេល​នេះដោយសារតែនាងចុះមករយៈពេលខ្លីៗ បើមកនៅខ្មែរជាអចិនត្រេយ៍​វិញ​មែននោះច្បាស់ជាហៅនាងថតវិញជាមិខាន។ ប៉ុន្ដែក្រុម​Director ទាំងនោះថា​អ្នក​​នាង​វត្តី អាចលេងបានត្រឹមជាតួម្ដាយមិនអាចធ្វើតួឯកទៀតបាន​ទេ ទោះជានាងនៅតែមាន​សម្រស់​គូរឲ្យទាក់​ទាញក្ដី។ការបង្ហើបតម្រុយមកខ្មែរ​វិញដែលអាចវិលទៅរកអាជីពចាស់របស់​អ្នក​នាង​សោម៉ាវត្តី នាពេលនេះគឺដូច​គ្នា​ទៅនិងអតីត​តារា​សម្ដែងអ្នកនាងសារ៉ាយ សក្ខណា ដែលពេល​នេះ​នាងបានវិលមកនៅខ្មែរវិញ​ច្រើនជាង​រស់​នៅ​អាមេរិក ព្រមទាំងបន្ដអា​ជីពសិល្បៈ​ជាថ្មី​ឡើង​វិញដូចដើមទៀតផង៕

RELATED ARTICLES