ភ្នំពេញ៖ដូចការបង្ហើបរបស់អ៊ីវ៉ា កាលពីដើមឆ្នាំ២០២០ មែនថាគូស្នេហ៍របស់នាងជាអ្នកធ្វើការនៅវិស័យកីឡារម្នាក់ ឥឡូវអ្វីៗបានលាតត្រដាងច្បាស់ថាម្ចាស់ចិត្តរបស់ស្រីនាថ គឺជាលោកលី សេងហួរ អ្នកមានភាគហ៊ុនធំក្នុងក្លឹបបាល់ទាត់សៀមរាបយូណាយធីត ដែលត្រូវគេស្គាល់ថាលោកជាកូនប្រុសរបស់អ្នកជំនួញស្ដុកម្នាក់ផងដែរ។អ៊ីវ៉ា ធ្លាប់បណ្ដើរលោកសេងហួរ ជាចំហជាលើកទី១ទៅជួបលោកយឹម តាស្រង់ អតីតអ្នកចាត់ការទូទៅនៅGalaxy កាលពីថ្ងៃទី៥ ខែឧសភា តែពេលនោះនៅពេលដែលអ្នកយកព័តមានយើងសួរថាបុរសនោះជាគូស្នេហ៍របស់នាងឬ?នាងបែជាឆ្លើយដោយកុហក់ថាប្រុសនោះជាបងប្អូននាងទេ ហើយនាងធ្វើការងារសិល្បៈពិបាកបើទៅណាម្នាក់ឯងអីចឹងទាល់តែមានបងប្អូនទៅដែរទើបអាចជួយការងារដល់នាងបានខ្លះៗ។ប៉ុន្ដែពេលនេះអាថ័កំបាំងស្នេហ៍ត្រូវបានលាតត្រដាងហើយ ព្រោះកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ អ៊ីវ៉ា បានទៅចូលរួមមង្គលការរបស់ប្អូនប្រុសលោកលីហួរ គឺលោកលី សេងថៃ ហើយនាងនិងគូស្នេហ៍បានឡើងគួចសែនចងដៃអនាគតប្អូនថ្លៃទៀតផង។ចំណែកនៅលើហ្វេសបុករបស់លោកលី សេងហួរ វិញបញ្ចេញសារថាលោកនិងអ៊ីវ៉ា បានសាងស្នេហ៍ដោយលួចលាក់រយៈពេល៧ឆ្នាំទៅហើយ។ការបង្ហើបបែបនេះរបស់លោកសេងហួរ ក្រោយពីអ៊ីវ៉ា បានចេញចម្រៀងបទ”លួចលាក់គ្នាពីពេលណា “ដែលត្រូវនិងសាច់រឿងផ្ទាល់ខ្លួនរបស់នាងនៅក្រៅឆាក ទើបលោកហួរ តបវិញបែបនេះតែម្ដងទៅ។កាលពីថ្ងៃទី២៣ ខែមិថុនា លោកសេងហួរ ក៍បានចេញសារទាក់ទងរឿងស្នេហាលោកជាមួយអ៊ីវ៉ា ដែរថា”ការលួចលាក់មិនប្រាកដថាអាក្រក់ទាំងអស់ទេ ពេលខ្លះយើងមិនចង់ឲ្យគេពិបាកជាមួយយើង ចឹងយើងសំដែងលួចលាក់ក៍ថាបាន”។លោកសេងហួរ ក៍បាននិយាយបែបលេងសើចថាតារាចម្រៀងវណ្ណដា គេបង្ហាញស្នេហ៍ហើយ នៅឡើយតែរូបលោកនិងឃីន ស្រីនាថ …។
ឃីន ស្រីនាថ ហៅអ៊ីវ៉ា ធ្លាប់និយាយបង្វែងដានទាក់ទងរឿងស្នេហានាងជាមួយលោកលី សេងហួរ ថាបើនាងនិងបុរសនោះជាសង្សារគ្នាមែន ម្លេះនាងមិនបណ្ដើរឲ្យគេឃើញជាសាធារណៈបែបនេះទេ ប៉ុន្ដែមើលទៅលោកហួរ មិនចង់សាងស្នេហ៍លួចលាក់តទៅទៀតនោះទេ គឺចង់បង្ហាញជាចំហ ប៉ុន្ដែអ៊ីវ៉ា មិនចង់ដែលគេអាចយល់បានថានោះមកពីនាងខ្លាចប៉ៈពាល់ដល់អាជីពចម្រៀងរបស់នាង។តែចំពោះមូលហេតុលោកហួរ ចង់បើកស្នេហ៍ជាសាធារណៈនាពេលនេះត្រូវបានគេសន្និដ្ឋានថាលោកមានកត្ដាធំ៣យ៉ាងគឺទី១៖ដើម្បីកុំឲ្យប្រុសផ្សេងៗតាមញ៉ែស្រីនាថ ទៀត,ទី២៖បញ្ជាក់ឲ្យគ្រប់គ្នាដឹងថាលោកនិងអ៊ីវ៉ា ច្បាស់លាស់ជាមួយគ្នា និងទី៣៖លោកចង់រៀបការជាមួយអ៊ីវ៉ា បញ្ចប់ការបណ្ដើរគ្នាដោយលួចលាក់តទៅទៀត។
តាមរយៈការចេញមុខទាមទារពីម្ចាស់ស្នេហ៍របស់អ៊ីវ៉ា នាពេលនេះគេជឿរថាលោកអ៊ូ វ៉ាវ ដែលជាឪពុកស្រីនាថ ប្រាកដាជាសប្បាយចិត្តជាមិនខាន ព្រោះថាបំណងដែលលោកចង់ឲ្យកូនស្រីរៀបការដើម្បីបានកូនប្រសារជំនួសដៃជើងលោក ពិសេសការជូននាងទៅច្រៀងសម្ដែងតាមឆាកតន្រ្ដីទាំងឡាយនោះគឺពេលនេះជិតបានសម្រេចមែនទែនហើយ ព្រោះនៅពេលណាស្រីនាថ ក្លាហានហ៊ានបណ្ដើរគូស្នេហ៍ ដោយបើកចំហនោះប្រាកដណាស់ថាដំណឹងរៀបការក៍អាចនឹងឈានចូលជិតដល់ផងដែរ ថ្វីត្បិតតែនៅឆ្នាំ២០២៣ នេះស្រីនាថ បានអូសក្រឡារឿងរៀបការ១ឆ្នាំទៀត ព្រោះតែនាងថាលាភាពនៅលីវត្រឹមអាយុ៣០ឆ្នាំគត់ តែឥឡូវដល់ពេលកំណត់នាងបែជាពន្យាពេលសារជាថ្មីក្ដី។
គូរកត់សម្គាល់ថាក្នុងអាជីពចម្រៀងជាង១០ឆ្នាំអ៊ីវ៉ា មិនធ្លាប់ប៉ៈរឿងអាស្រូវស្នេហាធ្ងន់ធ្ងម្ដងណាឡើយ បើទោះជានាងបានចែកផ្លូវគ្នាជាមួយថៅកែក្លឹប និងហាងបញ្ចាំនៅសៀមរាប លោក”ប”កាលពីឆ្នាំ២០១៣ ក្ដី ប៉ុន្ដែការស្វែងរកបុរសម្នាក់ដែលចេះយល់ចិត្តនាងក្នុងនាមជាតារាចម្រៀងអាជីពម្នាក់នោះពេលនេះបានដូចក្ដីប្រាថ្នាហើយ ព្រោះតាមព័តមានថាលោកសេងហួរ មិនដែលប្រចណ្ឌហួងហែងស្រីនាថ នោះទេ ក្នុងរយៈពេលដែលពួកគេសាងស្នេហាជាមួយគ្នារយៈពេល៧ឆ្នាំមកនេះ គឺលោកបើកសិទ្ធ ឲ្យតារាសាន់ដេរូបនេះច្រៀងរាំនិងសម្ដែងMVតាមចិត្តចង់របស់នាង។ដើម្បីជាការឆ្លើយតបទៅគូស្នេហ៍ស្រីនាថ តែងតែងបង្ហាញខ្លួនទៅគាំទ្រក្លឹបសៀមរាប យូណាយធីត រៀងរាល់ការប្រកួតនិងព្រឹត្តិការណ៍ធំៗរបស់ក្លឹបហើយFan និងក្រុមកីឡាករភាគច្រើនសុទ្ធតែបានដឹងពីទំនាក់ទំនងរបស់នាងជាមួយលោកសេងហួរ ដោយកីឡាករខ្លះហៅស្រីនាថ ថាជា”មេស្រី”និងហៅលោកហួរ ថាជា”មេប្រុស”ទៀតផង ៕