ភ្នំពេញ៖ពេជ្រ សោភា បានធ្វើឲ្យFan របស់នាងមានភាពច្របូកច្របល់ខ្លាំង ព្រោះតែនៅថ្ងៃខួបកំណើតនាងគម្រប់វ័យ៤០ឆ្នាំ កាលពីថ្ងៃទី៩ មិថុនា នោះនាងមិនបានបង្ហាញថាទទួលបានកាដូពីអនាគតស្វាមីលោកឆឹម សក្កដា អ្វីខ្លះទេ ព្រោះអ្នកយកព័តមានយើងឆាតសួរនាងមិនឆ្លើយតប ដោយនាងថែមទាំងនិយាយបែបប្រយោលតាមទ្រឹស្ដីអន្ទិតសាន សុជា ថារាល់សំណួរមិនប្រាកដថាត្រូវតែឆ្លើយនោះទេ …។អ្វីដែលគូរឲ្យចាប់អារម្មណ៍សោភា បែជាត្រូវដៃគូចាស់របស់នាងបុរសរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ ធ្វើខួបកំណើតឲ្យនាងហើយពួកគេថែមទាំងអោបថើបគ្នាដូចគូសង្សារទៅវិញ។អ្នកគាំទ្រជាច្រើនបានខមិនសួរសោភា ថាតើនាងចង់ទុកលោកសក្កដា យ៉ាងម៉េចទៅ ?ម៉េចបានអត់ចេះខ្លាចចិត្តគូដណ្ដឹងប្រចណ្ឌបន្ដិចសោះចឹង ?តែសោភា មិនឆ្លើយតបនោះទេ ខណៈដែលនៅលើហ្វេសបុករបស់លោកសក្កដា ក៍គ្មានប្រតិកម្មចំពោះអនាគតភរិយាលោកបង្ហាញការវិការបែបនេះដាក់លោកដែរ។ តែតាមព័តមានថាសោភា មិនសប្បាយចិត្តដែលនៅថ្ងៃខួបកំណើតនាងលោកសក្កដា មិនអើពើរ ទើបនាងមានតែលេង១ក្បាច់នេះដើម្បីឲ្យគូដណ្ដឹងដឹងខ្លួនម្ដង ជៀសវាងខួបនាងឆ្នាំក្រោយៗទៀត លោកនៅតែមិនចាប់អារម្មណ៍បែបនេះទៀត។
សូមបញ្ជាក់ថាពេជ្រ សោភា បានប្រាប់ច្បាស់ៗថានាងរៀបការនៅឆ្នាំ២០២៣ នេះតែលោកសក្កដា បែជាអត់មានបានត្រៀមខ្លួនឬចង់រៀបការនៅពេលនេះឡើយ។ការខ្វែងគំនិតគ្នាបែបនេះហើយទើបធ្វើឲ្យលោកគម្រោងធ្វើកូនក្រមុំជាលើកទី២ របស់សោភា ត្រូវជាប់គាំងស្ញេញតែម្ដងដោយសារតែអត់កូនកំលោះ ហើយពេលខ្លះនាងថែមទាំងចេញសារប្លែកៗដូចជាមានអារម្មណ៍ឯកោជាដើមដែលធ្វើឲ្យគេសង្ស័យថាចំណងស្នេហានាងហាក់ដូចជាកំពុងប្រឈមហានិភ័យឬ មិនមានសុវត្ថិភាព១០០% ឡើយ។យ៉ាងណាពេលខ្លះគេបែជាវិលក្បុងដោយសារតែសោភា តែម្ដងព្រោះជូនកាលនាងបានបញ្ចេញពីសកម្មភាពរបស់អនាគតស្វាមីថ្នម និងផ្គាប់ចិត្តជ្រុលពេកក៍មានដូចជានៅពេលដែលនាងចេញពីច្រៀងសម្ដែងនៅតាមខេត្តមកដល់ភ្នំពេញវិញវេលារំលងទៅហើយ តែលោកសក្កដា សុខចិត្តចំហុយសំបុកត្រចៀកកាំប៉ូវកំលាំងនាងទាំងយប់មិនបាច់រងចាំដល់ភ្លឺ។លោកសក្កដា ដែលមិនសូវហ៊ានប្រឈមជាមួយអ្នកកាសែត ព្រោះតែលោកនិយាយជាន់កែងខ្លួនឯងរឿងថាមិនយកប្រពន្ធជាតារាជាដាច់ខាតក្រោយលោកមួម៉ៅក្ដៅចិត្តរឿងសោភា បណ្ដើរប្រុសថ្មីទៅឆ្លងឆ្នាំសាកលនៅខេត្តសៀមរាបថ្ងៃឈានចូលឆ្នាំ២០២២ តែចុងក្រោយលោកបែជាក្លាយទៅជាគូដណ្ដឹងរបស់សោភា ដោយគេចមិនផុតនោះបានប្រាប់អ្នកកាសែតថាបើលោករៀបការជាមួយសោភា មែននោះពិធីនោះមិនធ្វើធំដុំនោះទេ គឺធ្វើតូចតាចយ៉ាងច្រើនជប់លៀងត្រឹម១០តុប៉ុណ្ណោះ។ការនិយាយបែបនេះរបស់លោកសក្កដា ក៍ផ្ទុយពីអ្វីដែលសោភា ចង់ដែរ ព្រោះនាងចង់រៀបការធំ ដោយសារតែនៅថ្ងៃមង្គលការរបស់ក្មួយប្រុសនាងកាលពីខែ១១ ឆ្នាំ២០២២ នោះនាងថាមិនហ៊ានហៅភ្ញៀវច្រើន ព្រោះចាំមង្គលការរបស់នាងជាមួយសក្កដា នៅឆ្នាំ២០២៣ រះហៅភ្ញៀវសរុបយកទាំងអស់តែម្ដង។ប៉ុន្ដែនៅពេលដែលលោកសក្កដា មិនអាចរៀបការនៅឆ្នាំ២០២៣ នេះបានសោភា បែជាគាំងចម្លើយទៅវិញ និយាយលែងចេញ។
ប្រភពបានឲ្យដឹងថាទោះជាពេជ្រ សោភា ឈានចូលវ័យ៤០ឆ្នាំ មែនតែនាងនៅរក្សាររូបសម្រស់បានផូផង់ ហេតុនេះប្រសិនបើលោកសក្កដា នៅតែមានគំនិតផ្ទុយពីនាងបែបនេះតទៅទៀតនោះចំណងស្នេហាអាចនឹងក្រឡាប់ចាក់បានគ្រប់ពេលវេលាទាំងអស់ ព្រោះនាងជាតារាម្នាក់ធ្លាប់ប្រកាន់ជំហថារឿងស្នេហាជាជម្រើសទី២ រឿងគ្រួសារទើបជាជំហ៊ានទី១របស់នាងដែលត្រូវគិតខ្ពស់បំផុត។ដោយឡែកFan របស់លោកសក្កដា ខ្លះបែជានិយាយថាសោភា ទៅវិញទេ ដែលមានសំណាងបានប្ដីក្មេងសង្ហារដូចលោកសក្កដា នោះហេតុនេះហើយប្រុសស្អាតបែបនេះនាងគូតែចេះថ្នាក់ថ្នាមចិត្តបន្ដិចទើបបាន មិនមែនធ្វើអ្វីគិតតែពីអារម្មណ៍ខ្លួនឯងនោះទេ។ការលើកឡើងបែបនេះដោយសារតែមានដំណឹងថាសោភា បានលេងធ័មក្ដៅដាក់សក្កដា ដូចជាក្រោយពីពួកគេបានក្លាយទៅជាគូដណ្ដឹងគ្នាជាង៧ខែមកនេះនាងនៅតែមិនអនុញ្ញាត្តិឲ្យលោកអនាគតប្ដីចេញចូលផ្ទះនាងតាមចិត្តដូចគូស្នេហ៍តារាផ្សេងៗទៀតនោះទេ និងថានាងគេងផ្ទះនាង លោកសក្កដា គេងផ្ទះគេ អត់អាចឆ្វេចឆ្វាចបានទេ ម៉ាក់ដឹងម៉ាក់វ៉ៃ …។
ក្រៅពីពេជ្រ សោភា តារាបានប្ដីក្មេងមានដូចជាអ្នកនាងខាត់ សុឃីម ,គង់ សុជាតិ និងប៉ាច គីមមួយ ជាដើម៕