ភ្នំពេញ៖តារាកំប្លែងលោកចែម ចាន់រ៉ា ហៅនាយពែកម៉ី បានឲ្យដឹងថាទោះជាខ្លួនថតភាពយន្ដជាមួយឈុតឆាកចាប់រំលោភជាមួយតារាស្រីសាច់សខ្ចីជាច្រើនដួងមកហើយ និងស្និតជាមួយតារាស្រីនៅក្រៅឆាកខ្លះក៍មានតែភរិយារបស់លោកអ្នកស្រីជា សុធីម ហៅច្រិប មិនប្រចណ្ឌនាយផ្ដែសផ្ដាសនោះទេ។នាយពេកម៉ី បានសង្កត់ថាបើប្រពន្ធប្រចណ្ឌខ្ញុំ តើបានន័យថាអូនចង់ឲ្យបងទៅធ្វើសំណង់វិញមែន?អតីតកម្មករសំណង់រូបនេះបន្ថែមថានាយខំលះបង់គ្រប់យ៉ាងកាត់កេរ្ដិ៍ កាត់ខ្មាស ដោះអាវ ប្រឹងទប់អារម្មណ៍…ដើម្បីរកលុយឲ្យគ្រួសារអីចឹងតើមានរឿងអីដែលប្រពន្ធត្រូវមកប្រចណ្ឌនាយ ព្រោះតែរឿងនាយធ្វើទៅតាមអ្នកដឹកនាំរឿងចង់បាននោះ?
នាយពែកម៉ី បានលេចមុខក្នុងភាពយន្ដខ្នាតធំរបស់ក្រុមការងារJailbreak រឿងKTV ហើយនាយថាឈុតដែលនាយលេងនោះគ្មានការកំប្លែងនោះទេ តែមានឈុត១នាយហៀបនឹងរំលោភស្រីស្អាតម្នាក់ទៅហើយក៍មានគេនាំនាយចូលទៅបន្ទប់១ ហើយសម្លាប់នាយចោលតែម្ដងហេតុនេះហើយនាយស្ដាយឈុតពិសេសនោះមែនទែន។នាយពែកម៉ី និយាយលេងបន្លំមែនថាឈុតរំលោភក្នុងសាច់រឿងអាចរាប់បាន តែបើនិយាយពីឈុតរំលោភនៅក្រៅសាច់រឿងវិញមានច្រើនពេក រាប់មិនអស់ឡើយ…សើច។
សម្រាប់ឆ្នាំ២០២៣ នេះនាយពែកម៉ី ថាបានប្ដូរការលេងខ្លួនថ្មីនោះគឺនាយទុកសក់ម៉ូដរបស់តៅម៉ិញសឿ ព្រោះពេលនាយធំពេញវ័យនៅស្វាយរៀងចំពេលរឿងមួយនេះល្បីខ្លាំង អីចឹងហើយពេលនាយប្រើម៉ូដសក់ថ្មីនេះគេហៅនាយថាអាសឿស្វាយរៀង ដែលសំដៅដល់តៅម៉ិញសឿ នោះឯង។នាយពែកម៉ី ក៍បានឲ្យដឹងថាមុននេះនាយប្រឹងសម្រកទម្ងន់ដល់ទៅ២០គីឡូ ដោយអត់ញាំបាយពេលយប់២ឆ្នាំ មកហើយ តែមិត្តភក្ដិគេចេះតែសួរនាំរឿងស្គមហ្នឹងពេក នាយក៍តំឡើងគីឡូពី៦៥មក៧០ គ.ក្រ វិញ នាពេលបច្ចុប្បន្ន ខណៈដែលអំឡុងឡើងគីឡូខ្ពស់បំផុតនោះនាយមានគីឡូដល់ទៅ៨០ គ.ក្រ ឯណ្ណោះ។ទស្សនិកជនក៍បានចាប់អារម្មណ៍ថានាយពែកម៉ី នេះក៍ធ្លាប់និយាយឌឺដងដៀមដាមតារាចម្រៀងអ៊ីណូ រឿងបណ្ដោយឲ្យឡើងគីឡូជ្រុលមិនសាកសមជាតារាផងដែររហូតដល់នាយហៅតារាសាន់ដេរូបនោះថាជាក្បាលពោះប៉ោងពោះដូចហ៊ីង និងស្លៀកខោលីអូថោកៗជាដើម។
គូរបញ្ជាក់ថានាយពែកម៉ី ក្រោយចាកចេញពីCtn នាយបានថតសម្ដែងកំប្លែងនៅផលិតកម្ម9 Colors ដែលផលិតកម្មនេះយកមកចាក់នៅCtn និងប៉ុស្ដិ៍ផ្សេងៗទៀតផងដែរ។បើទោះជានាយចាកចេញពីCtn ទាំងមិនអស់ចិត្តតែនាយនៅតែថាមិនភ្លេចគុណអ្នកឧកញ៉ាគិត ម៉េង នោះទេដែលបានបង្កើតកម្មវិធីជ្រើសរើសអ្នកកំប្លែងនៅឆ្នាំ២០០៩ ឡើង ធ្វើឲ្យនាយមានថ្ងៃនោះ។លោកចាន់រ៉ា ថាទោះជាពេលនេះនាយលែងជាតារាកំប្លែងប្រចាំរបស់Ctn មែន តែលោកនៅតែឡើងច្រៀងសម្ដែងបានឲ្យតែខាងប៉ុស្ដិ៍ហៅលោក។នាយពែកម៉ី ដែលពេលនេះមានអាយុ៤២ឆ្នាំ នោះថាបច្ចុប្បន្នរូបនាយមិនសូវមមាញឹការថតសម្ដែងភាពបយន្ដនិងកំប្លែងប៉ុន្មានទេ ហើយមានការងារខ្លះនាយធ្វើឲ្យគេដោយថតតែតាមទូរស័ព្ទនិងបង្ហោះលើផេកប៉ុណ្ណោះ។លោកចាន់រ៉ា ទទួលស្គាល់ថាវិស័យភាពយន្ដខ្មែរចាប់តាំងពីកូវីដមកធ្លាក់ចុះជាងមុន ដោយមានផលិតករខ្លះផ្អាកធ្វើការងារនោះទៀតផង តែជាការសង្កេតនាយឃើញថាមានវិស័យមួយដែលមិនចេះធ្លាក់នាពេលនេះនោះគឺពេទ្យ ព្រោះរវល់រហូត…។
សូមបញ្ជាក់ថានាយពែកម៉ី បានវិវត្តន៍ខ្លួនពីកម្មករសំណង់ម្នាក់ក្លាយទៅជាតារាកំប្លែងល្បីឈ្មោះដែលសព្វថ្ងៃនាយរស់នៅផ្ទះវីឡារយ៉ាងប្រណិត និងជិះរថយន្ដLeuxs Lx 570 Kuro តម្លៃជាង២០ម៉ឺនដុល្លារទៀតផង។អ្នកកំប្លែងស្ងួតរូបនេះត្រូវបានគេចាត់ទុកជាតារាពូកែញ៉ែស្រី ឬញ៉ែបានៗដូចគ្នាទៅនិងនាយក្រូច ,នាយចឺម និងលោកអ៊ីណូ ។ប្រភពបានឲ្យដឹងថាក្រោយពីលោកទុំ សារុត ហៅនាយឃ្លោគ ,លាន អាហ្វ្រីលគីនី ,ព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ឡើងជាឧកញ៉ានោះនាយពែកម៉ី នេះហើយដែលដាក់គោលដៅយកងារពិសេសមួយនេះនាពេលបន្ទាប់ ប៉ុន្ដែលោកតារ៉ា ធ្លាប់ប្រកែកដោយថានាយមិនចង់ធ្វើអ្នកធំទេ ធ្វើត្រឹមអ្នកតូចតាច ស្រួលដើរផឹកស៊ីជាងជាដើម។នៅមានហេតុផលសំខាន់មួយទៀតដែលនាយពែកម៉ី ថាខ្លួនមិនចង់ឡើងជាឧកញ៉ានោះថានាយជាអ្នកកំប្លែង សម្ដែង និងច្រៀងកាត់សក់ជាដើម ហេតុនេះបើឡើងជាឧកញ៉ាទៅ គេលែងជួល តើនាយរកលុយមកពីណាបានទៀត?