ភ្នំពេញ៖ម៉ៃយ៉ា បានប្រកាសកាលពីថ្ងៃទី៣ កក្កដា ថាពេលនេះនាងមានផ្ទៃពោះ៧ខែហើយ តែនាងមិនទាន់បង្ហើបថាតើជាកូនប្រុស ឬស្រីនោះទេ គឺទុកឲ្យFan ទាយ ប៉ុន្ដែនាងបានហៅគូស្នេហ៍ភេទដូចគ្នាអ្នកនាង
Pich Tom ថាជាPapa ដែលបញ្ជាក់ថាស្រ្ដីដែលដើរជាប្ដីនាងនេះគឺជាឪពុកកូនក្នុងផ្ទៃរបស់នាង ក្រោយពួកគេបានចាប់ដៃគ្នារយៈពេល៤ឆ្នាំ ហើយអ្នកទាំងពីរបានសម្រេចចិត្តយកកូននៅឆ្នាំថោះជាសត្វទន្សាយ ទើបម៉ៃយ៉ា ថាកូនទន្សាយកំពុងតែនៅក្នុងពោះនាង។ យ៉ាងណាទាំងក្នុងនិងក្រៅសិល្បៈមានចម្ងល់ថាតើម៉ៃយ៉ា ដែលសាងស្នេហាភេទដូចគ្នានោះធ្វើយ៉ាងណាទៅទើបនាងមានផ្ទៃពោះដល់ទៅ៧ខែបែបនេះ?
អ្នកយកព័តមានយើងនៅមិនទាន់អាចសុំការបំភ្លឺពីម៉ៃយ៉ា នូវរឿងសម្ងាត់មួយនេះបានទេ ព្រោះកន្លងមកនាងមិនសូវសប្បាយចិត្តនិងសារព័តមានដែលផ្សព្វផ្សាយរឿងស្នេហានាងជាមួយអ្នកនាងPich ឡើយ ដោយអត្ថបទខ្លះផ្សព្វផ្សាយពីនាង ជូនកាលតារាកូនកាត់អាឡឺម៉ង់រូបនេះបានស្នើឲ្យលុបចេញ ឬបើមិនព្រមធ្វើតាមទេនាងព្រមានប្ដឹងជាដើម។ប៉ុន្ដែឥឡូវអ្វីៗម៉ៃយ៉ា បានបញ្ជាក់ច្បាស់ដោយខ្លួនឯងថានាងកំពុងតែមានផ្ទៃពោះ ហើយឪពុកូនរបស់នាងគឺគ្មានអ្នកណាក្រៅពីនាងពេជ្រ ។យោងតាមគូស្នេហាភេទដូចគ្នាមួយចំនួនដែលពួកគេយកកូនបានក្នុងនោះមានទាំងលោកចៅខ្មែរដែលប្ដីលោកជាប្រុសដែរនោះបង្ហើបថាលោកបានចាក់មេជីវិតរបស់ប្ដីនៅថៃទើបអាចមានកូនដូចក្ដីប្រាថ្នា ។ចំណែកគូស្នេហ៍ស្រីស្រលាញ់ស្រីខ្លះក៍ធ្លាប់ប្រាប់ថាពួកគេជ្រើសវិធីទិញមេជីវិតចាក់បញ្ចូលប្រពន្ធឲ្យពោះធំបានដូចគ្នាផងដែរ។សម្រាប់ម៉ៃយ៉ា ស្ងាត់ៗពោះធំដល់ទៅ៧ខែ នេះក៍ធ្វើឲ្យគេរឹតតែឆ្ងល់ទៅទៀតថាតើស្រី្ដស្រលាញ់ស្រី្ដពិតជាអាចយកកូនបានដោយងាយដូចក្ដីប្រាថ្នាមែន ឬយ៉ាងណា?គេជឿរថាម៉ៃយ៉ា នឹងចេញមុខប្រាប់អាថ័កំបាំងរបស់នាងរឿងពពោះនេះនាពេលខាងមុខជាមិនខាន ខណៈដែលគ្រាន់តែនាងប្រកាសពីការមានកូនភ្លាមមានFan របស់នាងជាច្រើនបានខមិនសាទរនិងខ្លះថាសម័យនេះហើយស្រីស្រលាញ់ស្រីកុំមើលងាយឲ្យសោះ ប៉ោង៧ខែបាត់ទៅហើយ។
ម៉ៃយ៉ា បានធ្លាយរឿងស្នេហាភេទដូចគ្នាជាមួយអ្នកនាងPich កាលពីចុងឆ្នាំ២០២២ ដែលកាលនោះធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលលង់ស្នេហ៍នាង ត្រូវខកចិត្តនិងថាមិនគូណាស្រីស្អាតដូចជារូបនាងមើលរំលងប្រុសៗបែបនេះសោះ។ប៉ុន្ដែម៉ៃយ៉ា ធ្វើទៅតាមបេះដូងនាងត្រូវការហើយនាងជម្នះគ្រប់ឧបស័គ្គ មិនខ្វល់ពីពាក្យគេរិះគន់និងឌឺដងលើនាងឡើយ។តារា កូនកាត់ដែលមានម្ដាយជាជាជាតិខ្មែរ និងឪពុកជាជនជាតិអាឡឺម៉ង់ ហើយនាងមានឈ្មោះដើមថាហ្គាហ្គើរ សូរ៉ៃយ៉ាមាថា ហៅម៉ៃយ៉ា នេះគឺនាងមា្នក់ទៀតហើយដែលជ្រើសផ្លូវយកកូនមុនរៀបការ ដែលនៅខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះនាងនឹងសម្រាលកូនដំបូង។តាមរយៈរូបភាពដែលម៉ៃយ៉ា ពពោះនេះដែរគេឃើញគូស្នេហ៍របស់នាងកាន់តែថ្នាក់ថ្នមលើសដើមពិសេសគឺនៅពេលដែលពួកគេជិតទទួលបានកាដូធំនៅឆ្នាំទន្សាយនេះតែម្ដង។
ក្រៅពីម៉ៃយ៉ា មានតារាជាច្រើនធ្លាប់ត្រូវបានគេសង្ស័យថាពួកគេស្រលាញ់ភេទដូចគ្នាក្នុងនោះមានដូចជាឌុច សុភា ,ឌុច លីដា ,មាស សម្ផស្ស ,តូតា ,ស៊ឹម ថៃណា និងជីជី ជាដើម ប៉ុន្ដែទីបំផុតអ្នកទាំងនោះភាគច្រើនរៀបការប្ដីជាបុរសពេញលក្ខណៈទៅវិញ គឺមានតែនាងម៉ៃយ៉ា ប៉ុណ្ណោះដែលស្មោះស័គ្រគូស្នេហាភេទដូចគ្នាមិនប្រែប្រួលបែបនេះ។ការសម្រេចចិត្តពពោះកូនទី១របស់ម៉ៃយ៉ា នាពេលនេះ ច្បាស់ណាស់ថាជាការបិទផ្លូវមិនឲ្យប្រុសៗដែលរងចាំត្រងស្នេហានាងដោយរំពឹងថាចំណងស្នេហាភេទដូចគ្នារវាងនាងនិងនាងPich អាចប្រែប្រួលនោះពេលនេះត្រូវបានបញ្ចប់ ព្រោះការមានកូនបន្ដពូជនឹងធ្វើឲ្យគូស្នេហារបស់អ្នកទាំងពីរកាន់តែរឹងមាំថែមទៀតជាមិនខាន។
គូរបញ្ជាក់ថាម៉ៃយ៉ា ជាតារាមានសម្រស់លេចធ្លោម្នាក់ដែលនាងអាចធ្វើជាMC ,តារាសម្ដែង និងតារាបង្ហាញម៉ូដផងដែរ។ប្រភពបានឲ្យដឹងថាមុនបែកធ្លាយរឿងស្នេហាជាមួយនាងPich ម៉ៃយ៉ា ជាគោលដៅនៃការតាមស្នេហារបស់មន្រ្ដីធំ និងឧកញ៉ាៗមួយចំនួន តែនាងមិនចាប់អារម្មណ៍ឡើយ ហើយឥឡូវនាងបានក្លាយទៅជាតារាស្រីដំបូងបំផុតដែលសាងស្នេហាភេទដូចគ្នាអាចយកកូនបាន។ទស្សនិកជនរងចាំមើលថាក្រោយម៉ៃយ៉ា សម្រាលកូននាងនឹងហ៊ានដឹកនៃនាងPich រៀបការដែរឬទេ?