ក្លឹបBayernបានចុះហត្ថលេខាទិញខ្សែការពារកណ្តាលកូរ៉េខាងត្បូង Kim Min-jae ពី Napoli ក្នុងកិច្ចសន្យារយៈពេល ៥ ឆ្នាំ។នេះបើយោងតាមការចេញផ្សាយរបស់បណ្តាញសារព័ត៌មានប៊ីប៊ីស៊ីកាលពីថ្ងៃពុធទី ១៩កក្កដា ឆ្នាំ ២០២៣។
គាត់បានចូលរួមជាមួយNapoli ពីក្រុមតួកគីគី Fenerbahce នៅរដូវក្តៅឆ្នាំ ២០២២។ Bayern ត្រូវបានគេរាយការណ៍ថាបានចំណាយប្រាក់ ៥០ លានដុល្លារ ក្នុងការចុះហត្ថលេខាទិញ Kim។Kim វ័យ ២៦ឆ្នាំគឺជាសមាជិកដ៏សំខាន់ម្នាក់នៃក្រុម Napoli ដែលបានបញ្ចប់ការរង់ចាំអស់រយៈពេល ៣៣ ឆ្នាំសម្រាប់ពានរង្វាន់អ៊ីតាលីស៊េរី A កាលពីរដូវកាលមុន។
គាត់ត្រូវបានគេដាក់ឈ្មោះថាជាខ្សែការពារល្អបំផុតនៅ ស៊េរី A បន្ទាប់ពីបានបង្ហាញខ្លួនក្នុងលីកចំនួន៣៥ដងក្នុងយុទ្ធនាការដំបូងរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី។
Kim ដែលធ្លាប់បង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិចំនួន ៤៩ លើកបាននិយាយថា៖ Bayern គឺជាសុបិនសម្រាប់កីឡាករបាល់ទាត់គ្រប់រូប។ ខ្ញុំពិតជាទន្ទឹងរង់ចាំអ្វីដែលនឹងមកដល់។
វាជាការចាប់ផ្តើមថ្មីសម្រាប់ខ្ញុំ។ ខ្ញុំនឹងបន្តអភិវឌ្ឍនៅទីនេះ។ ក្នុងការពិភាក្សាជាមួយក្លឹបវាត្រូវបានបញ្ជាក់ឱ្យខ្ញុំច្បាស់តាំងពីដំបូងថាតើពួកគេចាប់អារម្មណ៍លើខ្ញុំ៕