ភ្នំពេញ៖ចំណងស្នេហ៍រយៈពេល១៦ ឆ្នាំរបស់តារាចម្រៀងមាស សុខសោភា និងអាណិកជនខ្មែរមកពីកាណាដាលោកអ៊ឹត រ៉ាដា មិនត្រឹមតែមិនប្រឈមហានិភ័យក្នុងការរក្សារបានភាពគង់វង្សយូអង្វែងនោះទេ ប៉ុន្ដែស្នេហាឆ្លងទ្វីពមួយនេះកាន់តែមានភាពរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃទៀតផង ព្រោះតែអ្នកទាំងពីរយល់ចិត្តគ្នាច្បាស់ បើទោះជាមង្គលការទាំងពីរលើកនាពេលកន្លងសុទ្ធតែធ្វើដោយលាក់លៀមក្ដី ប៉ុន្ដែរឿងនោះវាមិនមែនជាឧបស័ក្កធ្វើឲ្យស្នេហាអ្នកទាំងពីរមិនច្បាស់លាស់នោះទេ។
សំណួរដែលមហាជនចង់ដឹងថាតើស្វាមីមាស សុខសោភា លោកអ៊ឹត រ៉ាដា មានចំណុចពិសេសអ្វីខ្លះទើបសុខសោភា ស្រលាញ់លោកខ្លាំងម្លេះដោយមើលរំលងមន្រ្ដីធំមួយចំនួនដែលធ្លាប់តាមស្នេហានាងអំឡុងពេលដែលនាងមិនទាន់ក្លាយទៅជាភរិយាស្របច្បាប់របស់លោករ៉ាដា ?
មាស សុខសោភា បានចេញសារស្ទើតែជារៀងរាល់ឆ្នាំនៅថ្ងៃខួបអាពាហ៍ ពិពាហ៍ របស់នាងនៅថ្ងៃទី២៨ ខែធ្នូ ហើយនាងធ្លាប់លើកឡើងថាបុរសម្នាក់នេះ(ស្វាមី)នាងបានលះបង់គ្រប់បែបយ៉ាងទាំងអស់ដើម្បីរូបនាង តែសោភា មិនរៀបរាប់ពីសកម្មភាពអ្វីខ្លះដែលអាណិកជនខ្មែរមកពីកាណាដារូបនេះធ្វើដើម្បីរូបនាងនោះទេ គ្រាន់តែនាងសរុបបញ្ចូលគ្នាតែម្ដង។ប៉ុន្ដែគេអាចដឹងថាលោករ៉ាដា ព្រមរៀបការដោយលួចលាក់ទាំងពីរលើកគឺទី១៖ការតាមបែបគ្រិស្ទាននៅកាណាដានៅឆ្នាំ២០០៨ និងទី២៖រៀបការតាមប្រពៃណីខ្មែរបែបសែនព្រេនកាលពីថ្ងៃទី២៨ ធ្នូ ឆ្នាំ២០០៩ នោះបង្ហាញថាលោកធ្វើសម្របខ្លួនទៅតាមសុខសោភា ចង់បានទាំងអស់ដើម្បីអាជីពចម្រៀងនាង។ចំណុចផ្សេងទៀតមានដូចជាធ្លាប់ឭថាលោកចង់ឲ្យសោភា ទៅរស់នៅកាណាដាជាមួយលោកនៅកាណាដាកាលពីឆ្នាំ២០១០ ប៉ុន្ដែនាងសម្រេចចិត្តរស់នៅខ្មែរបន្ដអាជីពចម្រៀងហើយលោកក៍បោះបង់ជំនាញជាគ្រូពេទ្យនៅទីនោះមករស់នៅខ្មែរជាមួយនាងរហូតមកដល់បច្ចុប្បន្ន។លោករ៉ាដា ក៍មិនមែនជាមនុស្សដែលប្រកាន់ខ្លួនច្រើនដែរ ព្រោះនៅតាមឆាកតន្រ្ដីមួយចំនួនលោកជាអ្នកយូនិងស្ពាយសម្លៀកបំពាក់សោភា ដើម្បីឲ្យនាងផ្លាស់ប្ដូរទៅតាមប្រភេទកម្មវិធីបទចម្រៀងដែលនាងសម្ដែង ដែលប្ដីតារាខ្លះទៀតមិនអាចធ្វើបានដូចលោកឡើយ។
ប៉ុន្ដែតាមព័តមានថានៅមានរឿងពិសេសមួយទៀតដែលសុខសោភា ពេញចិត្តប្ដីខ្លាំងនោះគឺលោកមិនចេះប្រចណ្ឌនាងផ្ដែសផ្ដាសឡើយទោះជានាងស្និតជាមួយតារាចម្រៀងឬតារាសម្ដែងដៃគូថតបទចម្រៀងនាងយ៉ាងណាក៍ដោយ។ជាក់ស្ដែដូចជាថ្មីៗនេះសោភា បានកៀកកើយជាមួយតារារោមទ្រូងច្រើនលោកឆន សុវណ្ណារាជ ប្រៀបដូចជាគូស្នេហ៍ ព្រោះអង្គុយសាសងគ្នានៅលើឆ្នេខ្សាច់ ស្ដាប់ស្នូទឹកទន្លេ និងបញ្ចេញរូបដៃផ្គុំគ្នាជាបេះដូងដែលគូស្នេហ៍ជាច្រើនតែងតែចេញសញ្ញានេះទៀតផង តែលោករ៉ាដា បែជាគ្មានប្រតិកម្មទៅវិញ។មិនត្រឹមតែប៉ុណ្ណេះទេតែរូបភាពដែលសោភា ស្អិតល្មូតជាមួយលោករាជ ក្នុងនោះមានទាំងនាងត្រូវបានតារាហង្សមាសរូបនេះចាប់ថើបថ្ពាល់ទៀតផងគឺលោករ៉ាដា ជាអ្នកថតឲ្យទាំងអស់ ទើបមានការជជែកគ្នាថាតើមានបុរសជាប្ដីប៉ុន្មាននាក់ទៅដែលអាចធ្វើបានដូចស្វាមីសុខសោភា បែបនេះ?
ក្រៅពីចំណុចខាងលើនេះគេកត់សម្គាល់ថារាល់ពេលដែលមាស សុខសោភា លេងខ្លួនបែបស៊ិចស៊ី រហូតផ្អើលដល់តារាទើសម៉ៃ សុគន្ធ ធ្លាប់រិះគន់នាងរឿងស្លៀកពាក់ស៊ិចស៊ីជ្រុលនោះក៍ស្វាមីសោភា មិនដែលខឹងឬឆេះដុំចំពោះភរិយាលោកបញ្ចេញសាច់ឲ្យគេព្រឺព្រួចនោះឡើយ។ផ្ទុយទៅវិញលោករ៉ាដា តែងតែគាំទ្រនូវការតុបតែងខ្លួនរបស់សុខសោភា គ្រប់ពេលវេលាទាំងអស់ក្នុងនោះមានទាំងនាងធ្លាប់ស្លៀកខោលីអូ គ្របដណ្ដប់ដោយអាវស្បៃស្ដើងៗថតMV កាលពីឆ្នាំមុនផងដែរ។ប្រភពបានឲ្យដឹងថាការស៊ិចស៊ីរបស់សុខសោភា នាពេលកន្លងមកហើយប្ដីនាងមិនដែលប្រឆាំងនោះដោយសារតែលោករ៉ាដា ធ្លាប់រស់នៅប៉ែកអ៊ឺរ៉ុប ជាច្រើនឆ្នាំ ហេតុនេះត្រឹមភរិយាលេងខ្លួនប៉ុណ្ណេះគ្មានអ្វីប្លែកសម្រាប់រូបលោកឡើយ ព្រោះលោកក៍ជាបុរសដែលបើកចិត្តទូលាយសម្រាប់មនុស្សដែលខ្លួនស្រលាញ់។
ថ្វីត្បិតតែមាស សុខសោភា ត្រូវបានគេចាត់ទុកថាជានារីដែលសំណាង ព្រោះបានប្ដីជាបុរសចេះយល់ចិត្តនាងមែន តែការចាប់ដៃគ្នាជាង១ទសវត្សន៍កន្លះអត់កូនបែបនេះធ្វើឲ្យនាងមិនសូវមានភាពកក់ក្ដៅពេញលេញឡើយ បើទោះជាយុវវជនម្នាក់ឈ្មោះBovee Hundley នាងធ្លាប់ហៅថាជាកូនៗក្ដី តែប្រភពស្និតថាតាមពិតបុរសនោះជាក្មួយរបស់នាងទេ។សុខសោភា ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានៅពេលដែលនាងមានអាយុច្រើនបន្ដិចបែបនេះរឿងដែលជាក្ដីកង្វល់គឺពិបាកយកកូននេះតែម្ដង៕