ភ្នំពេញ៖សុខ ពិសី បានសារភាពថានាងកំពុងរងសម្ពាធផ្លូវចិត្តព្រោះអ្នកផ្ទះនាងបង្ខំឲ្យនាងឡើងទម្ងន់ដល់ទៅ៦គីឡូថែមទៀត ខណៈដែលសព្វថ្ងៃនាងមានត្រឹមតែ៤៩ គីឡូប៉ុណ្ណោះ តែមនុស្សនៅក្បែបានឲ្យយោបល់នាងថាពួកគេចង់ឃើញនាងឡើងដល់៥៥ គីឡូ។យ៉ាងណាពិសី មិនបញ្ជាក់ឲ្យច្បាស់ថាតើអ្នកផ្ទះដែលនាងសំដៅដល់នោះជាអ្នកណាឲ្យពិតប្រាកដនោះទេ ខណៈដែលអ្នកគាំទ្រមួយចំនួនបានសង្ស័យថាអាចជាគូស្នេហ៍របស់ពិសី ច្រើនជាងឪពុក ឬប្អូនប្រុសនាង។គេជឿរថាបើសិនជាពិសី រងសម្ពាធពីគូស្នេហ៍រឿងគីឡូនាងរាងស្រាលពេកនោះច្បាស់ជានាងហ៊ានប្រថុយធ្វើទៅតាមម្ចាស់ចិត្តជាមិនខានដើម្បីផ្គាប់ចិត្តម្ចាស់បេះដូងនាង ខណៈដែលFan របស់នាងភាគច្រើនបានចូលទៅខមិនថាកម្ពស់នាង១,៦៦ ម៉ែត្រនោះបើទម្ងន់ដល់៥៥ គីឡូតាមអ្នកផ្ទះនាងចង់បាននោះគឺនឹងពិតជាកាន់តែស្រស់ស្អាតថែមទៀតជាមិនខាន។
សូមបញ្ជាក់ថារយៈពេល៣ឆ្នាំចុងក្រោយនេះគេឃើញសុខ ពិសី បានប្រឹងថែរក្សាររាងនាងឲ្យស្វែលស្អាតមិនឲ្យឡើងគីឡូដូចមុននោះទេ ហើយជាលទ្ធផលនាងទទួលបានការធ្វើជាអ្នកតំណាង(BA)របស់ក្រុមហ៊ុនធំៗជាបន្ដបន្ទាប់ដែលអាចរកប្រាក់ចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗបន្ថែមពីលើអាជីពចម្រៀង។ប៉ុន្ដែFan របស់ពិសី ខ្លះថានាងស្គមពេក បើឡើងគីឡូជាងនេះបន្ដិចទើបស្អាត តែពួកគេមិនដែលហ៊ានដាក់សម្ពាធដល់តារាសាន់ដេរូបនេះដូចពេលនេះដែលនាងថាអ្នកផ្ទះនាងបានធ្វើមកលើរូបនាងនោះឡើយ។ដោយឡែកសម្រាប់តារាដែលចង់ស្រកគីឡូតែមិនបានដូចចិត្តហើយកំពុងតែព្យាយាមគ្រប់វិធីដើម្បីឲ្យបានស្គមនោះមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,ឱក សុគន្ធកញ្ញា ,សួស វីសា និងឌួង ហ្សូរីដា ជាដើម ស្របពេលដែលមុននេះតារាចម្រៀងរ័ត្ន រចនា ដែលគេស្គាល់ថាច្រៀងល្បីCover បទ”មេម៉ាយ សប្បាយចិត្ត”នោះបានសម្រកគីឡូមកស្វែលស្អាតដែលធ្វើឲ្យនាងកាន់តែមានទីផ្សារសិល្បៈត្រូវប៉ាន់ថែមទៀត។
គូរបញ្ជាក់ថានៅក្នុងពិភពសិល្បៈតារាចម្រៀង,សម្ដែង,MC និងម៉ូដែលជាដើមពួកគេបានប្រឹងថែរក្សារឲ្យរាងស្វែលតាមរយៈការតមចំណី,ហាត់ប្រាណ និងខ្លះប្រើផលិតផលមួយចំនួនដែលមានគុណភាពជាដើម ព្រោះតែពួកគេដឹងថានៅពេលដែលខ្លួនបណ្ដោយឲ្យឡើងគីឡួជ្រុលបន្ដិចហើយគឺស្ទើតែបាត់បង់អាជីពរបស់ពួកគេតែម្ដង ពោលគឺការឡើងគីឡូប្រៀបបានជាសត្រូវរបស់តារាស្រីស្អាតគ្រប់ទម្រង់តែម្ដង។ដោយឡែកតារាខ្លះនៅពេលដែលខ្លួនមានស្វាមីនិងកូនគឺរូបរាងកាយប្រាកដជាមិនដូចកាលនៅលីវនោះទេព្រោះបែកសាច់ និងឡើងគីឡូនេះតែម្ដង ហេតុនេះទើបខ្លះក្រោយពេលរៀបការរួចបានបាត់ខ្លួនពីសិល្បៈម្នាក់ម្ដងៗព្រោះតែសម្រស់មានការប្រែប្រួលលែងសូវមានទីផ្សារសិល្បៈនោះឯង បើទោះជាទេពកោសល្យនិងសម្ថភាពនៅតែដូចដើមក្ដី។សម្រាប់សុខ ពិសី វិញនាងក៍ធ្លាប់ឡើងគីឡូម្ដងដែរអំឡុងក្រោយពេលនាងបាត់ខ្លួនពីសិល្បៈជាច្រើនឆ្នាំបន្ទាប់ពីសម្រាកព្យាបាលផ្លូវចិត្តដោយសារតែបាត់បង់ម្ដាយក្នុងឧបទ្ទហេតុគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ២០០៨ ។ប៉ុន្ដែពេលនាងវិលវិញនិងជ្រកនៅសាន់ដេរហូតដល់បច្ចុប្បន្នពិសី ព្យាយាមសម្រកគីឡូលែងឲ្យឡើងទៀតតាំងពីមុនផ្ទុះកូវីដម្លេះ ទើបធ្វើឲ្យនាងនៅតែរក្សារបានរាងស្វែលស្អាតរហូតត្រូវTop Fan ដាក់រហ័សនាមឲ្យនាងថាជារាជនីយសម្រស់ទៀតផង។
សូមបញ្ជាក់ថាសុខ ពិសី ឈានចូលវ័យ៣៣ឆ្នាំទៅហើយតែពេលនេះនាងនៅតែគ្មានដំណឹងច្បាស់លាស់ពីការចូលរោងការនៅឡើយ ខណៈដែលអ្នកក្នុងសិល្បៈភាគច្រើនដឹងថានាងមានម្ចាស់ស្នេហ៍រួចទៅហើយនោះគឺលោកឡាយ សុខចំរើន ថៅកែក្មេងរបស់សាន់ដេ។ប៉ុន្ដែទាំងពិសី និងលោកចំរើន ជាង១០ឆ្នាំមកនេះអត់ដែលសារភាពរឿងស្នេហានេះម្ដងណាឡើយ។ទស្សនិកជនចង់ឲ្យពិសី ក្លាហានហ៊ានលាតត្រដាងរឿងស្នេហាដោយបើកចំហដូចសិស្សប្អូនរួមទ្រនុំជាមួយនាងកញ្ញាអ៊ីវ៉ា ដែលថ្មីៗនេះនាងបានបណ្ដើរសង្សារជាសាធារណៈនោះគឺលោកលី សេងហួរ ម្ចាស់ក្លឹបបាល់ទាត់សៀមរាបយូណាធីត ក្រោយពួកគេលាក់បាំងបានដល់ទៅ៧ឆ្នាំ។
ក្រៅពីសុខ ពិសី តារាដែលនៅតែជ្រើសផ្លូវសាងស្នេហ៍ដោយមិនបើកចំហនៅឆ្នាំ២០២៣ មានដូចជានាងតន់ ច័ន្ទសីម៉ា ,រ៉េត ស៊ូហ្សាណា ,សុខ សោម៉ាវត្តី ,ហ៊ិន ច័ន្ទនីរ័ត្ន ,សឹម ស្រីនិច្ច និងសុខ ស្រីនាង ជាដើម។Fan រងចាំមើលថានៅពេលដែលពិសី ហ៊ានឡើងទម្ងន់តាមសំណើរអ្នកផ្ទះនាងហើយនាងនឹងត្រូវប៉ាន់ ថែមទៀត ឬក៍ដេកផ្ទះ?