ក្រុមជម្រើសជាតិអាហ្រ្វិកខាងត្បូងបានឈ្នះការប្រកួតបាល់ទាត់ពិភពលោក World Cupស្ត្រីជាលើកដំបូង ជាមួយនឹងជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើល 3-2 លើក្រុម អ៊ីតាលីដើម្បីឈានដល់វគ្គ៦ក្រុមចុងក្រោយដ៏រំភើបរីក រាយនៅថ្ងៃនេះ។
ប្រធានក្រុម Thembi Kgatlana រកបានគ្រាប់ជ័យជម្នះនៅនាទីទី ៩២ ដើម្បីបង្កើតប្រវត្តិសាស្ត្រសម្រាប់អាហ្វ្រិក ខាងត្បូង និង បញ្ជូនអ៊ីតាលីទៅផ្ទះវិញ។
Kgatlana ដែលលេងឱ្យក្លឹប Racing Louisville នៅសហរដ្ឋអាមេរិកបាននិយាយថា ក្នុងរយៈពេលពីរសប្តាហ៍ ចុងក្រោយនេះ ខ្ញុំបានបាត់បង់សមាជិកគ្រួសារបីនាក់។ ខ្ញុំអាចទៅផ្ទះបាន ប៉ុន្តែខ្ញុំជ្រើសរើសនៅជាមួយក្រុម របស់ខ្ញុំ។
Arianna Caruso ស៊ុតបញ្ចូលទីបានពីរគ្រាប់សម្រាប់អ៊ីតាលី ហើយគិតថានាងបានសង្គ្រោះលទ្ធផលស្មើដែលពួក គេត្រូវការដើម្បីឆ្លងទៅវគ្គ ១៦ក្រុម ។
ទីបញ្ចប់ក្រុមជម្រើសជាតិអ៊ីតាលីស្រក់ទឹកភ្នែក ខណៈគូប្រជែងរបស់ពួកគេអបអរជ័យជម្នះ។
ស៊ុយអែត ឈរនៅកំពូលតារាងពូល G មាន ៩ពិន្ទុ តាមពីក្រោយដោយ អាហ្រ្វិកខាងត្បូង មាន ៤ និង អ៊ីតាលី មាន ៣ ពិន្ទុ។ អាហ្សង់ទីនបញ្ចប់ត្រឹមបាតតារាង៕