Wednesday, November 20, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ឡើងឆាកវិញ ក្រោយបាត់ខ្លួនជិត១០ខែ

ទេព បូព្រឹក្ស ៖ឡើងឆាកវិញ ក្រោយបាត់ខ្លួនជិត១០ខែ

ភ្នំពេញ៖ទេព បូព្រឹក្ស បានប្រកាសថានាងនឹងចេញមុខជាថ្មីក្នុងកម្មវិធីប្រគុំតន្រ្ដីមួយនៅថ្ងៃទី១២ សីហា ដែល​ថ្ងៃនោះក៍មានការចូលរួមពីស្វាមីនាងលោកងួន ចាន់ដេវីត ផងដែរ។ប៉ុន្ដែ​មិន​ទាន់​ដឹងថាតើនាងមានការ​ច្រៀង​សម្ដែងរួមគ្នាជាមួយដេវីត ដែរឬអត់នោះទេ ខណៈដែលគូស្នេហ៍​នាង​ក៍​បាន​ផ្សព្វផ្សាយពីការវិលរកឆាក​តន្រ្ដី​របស់​នាងជាថ្មីទៅFan ទាំងសងខាង។នេះ​ជា​​ការ​បង្ហាញខ្លួនលើកដំបូងរបស់នាងស្រីនិច្ច ហៅបូព្រឹក្ស ក្រោយពីរូប​នាង​បានផ្អាក​កាន់ក្បា​ល​មីក្រូអស់រយៈពេលជិត១០ខែមកហើយ ពោលគឺតាំងពីចុងឆ្នាំ២០២២ ដើម្បីសម្រាលកូន​កាល​​ពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២៣ ។អំឡុងពេលនៅសសៃខ្ចីនៅឡើយនេះបូព្រឹក្ស បានចេញ​បទ​ថ្មី​​បានតែ១បទប៉ុណ្ណោះ​គឺ​”ទេវរាជ “ ខណៈដែលមុនវិលមកស្ដារមុខមាត់ឡើង​វិញនេះ​ស្រីនិច្ច ក៍បានប្រាប់ថានាងព្យាយាមសម្រក​ទម្ងន់​ថែម​​ទៀតពោលគឺស្រលាញ់គីឡូជាង៤០ ខណៈ​ដែលកាលមានផ្ទៃពោះនាងឡើងទម្ងន់ដល់ទៅ៧០ គ.ក្រ និង​ពេល​​នេះនៅជាង៥០ គ.ក្រ​។តាមរយៈការចេញមុខជាថ្មីនេះគេមិនទាន់អាចសន្និដ្ឋានបានថាតើនាងបូព្រឹក្ស នឹង​នៅ​រក្សារតំ​ណែងរបស់ខ្លួនក្នុងនាមជាតារាផ្នែកយុវវ័យបានតទៅទៀត ឬអត់ក្រោយនាង​មាន​កូន១នេះ ។ប៉ុន្ដែគេ​ជឿរថាបូព្រឹក្ស នឹងមិនប្រថុយលេងក្បាច់រាំសាហាវៗដូចមុនទៀតនោះទេ ព្រោះ​ថា​នាងមិនទាន់មានសុខភាព​ដូចដើម​។តែការដែលដេវីត បានបង្ហាញការគាំទ្រយ៉ាង​ពេញ​​ទំហ៊ឹង​ចំពោះការវិលមកជាថ្មីរបស់ស្រីនិច្ច នាពេល​នេះដែរ គេអាចនិយាយបានថាអាជីព​ចម្រៀង​របស់ស្រីនិច្ច ទៅមុខ ឬថយក្រោយ បន្ទាប់ពីមានប្ដីនិង​កូន១នេះគឺ​ស៊ីសងនៅលើស្វាមី​នាង ជាអ្នកកំណត់តែម្ដងព្រោះលោកជាអ្នកធ្វើបទភ្លេងឲ្យគូស្នេហ៍ច្រៀងផ្ទាល់។

 ក្រៅពីនាងទេព បូព្រឹក្ស តារាចម្រៀងដែលនៅតែអុកឡុកឆាកតន្រ្ដីក្រោយ​មានកូន១​នោះ​មានដូចជាឱក សុគន្ធកញ្ញា ,សួស វីសា និងពេជ្រ សូលីកា ជាដើម តែគ្រប់គ្នាមើលឃើញ​ច្បាស់ថាតារាខាងលើលែងសូវមាន​បទល្បីៗឬមានសន្ទុះខ្លាំងដូចកាលនៅលីវទៀតហើយ។ប៉ុន្ដែនាងបូព្រឹក្ស ខុសពីតារាកូន១ ខាងលើព្រោះថា​លោក​ចាន់ដេវីត ជាអ្នកនៅពីក្រោយខ្នងនៃ​ការផលិតបទចម្រៀង និងMV របស់នាងហេតុនេះហើយគេ​ជឿរថា​លោក​នឹងមិនបណ្ដោយ​ឲ្យ​កំពូលស្នេហ៍លោកធ្លាក់ឬចុះខ្សោយក្រោយនាងសម្រាល​កូនឲ្យលោកទើបតែ​បាន១​នោះឡើយ។

 គូរបញ្ជាក់ថាទេព បូព្រឹក្ស មុនមានស្វាមីនិងកូន១នាងជាតារាដែលទទួលបានការ​ចាប់​អារម្មណ៍តាមរយៈ​ការ​លេង​ក្បាច់រាំ និងវិធីតុបតែងខ្លួនប្លែកៗជាជាងការប្រើប្រាស់​សម្លេង។​អតីត​តា​រាហង្សមាសនិងគូស្នេហ៍ជាអ្នកចូល​ចិត្តលេងខ្លួនដូចគ្នា​ហើយសម្លៀកបំពាក់និង​សម្ភារៈ​ដែលអ្នកទាំងពីរប្រើប្រាស់គឺជារបស់សុទ្ធតែម៉ាកប្រេន ប្រេន សឹងតែទាំងអស់ ជាក់​ស្ដែងដូចជាកាលពី​ខែ​ឧសភា ឆ្នាំ២០២៣ នៅពេលដែលពួកគេទៅដើរកម្សាន្ដ​នៅបារាំង​ជាង​២សប្ដាហ៍​នោះ​អ្នកទាំងពីរសម្រុកទិញខោអាវនៅហាងLX ដាក់ណែនៗវ៉ាលីមកស្រុកវិញ​​។ប្រភពបានឲ្យដឹង​ថា​សម្រាប់​Sponsors ខ្លះដែលកំពុងតែធ្វើការជាមួយងួន ចាន់ដេវីត ក៍​នឹងបន្ដចាប់ដៃជាមួយ​បូព្រឹក្ស ផងដែរនៅពេល​នាង​វិលវិញនេះបើទោះជាមិនមាន​ព័តមាន​ពីការដាក់សម្ពាធ​មកលើ​ក្រុមហ៊ុនទាំងនោះពីសំណាក់ដេវីត ដើម្បីឲ្យ​យក​គូស្នេហ៍លោកដែរ​ក៍ដោយ។

 ទេព បូព្រឹក្ស ស្ថិតក្នុងចំណោមតារាដែលជ្រើសប្ដីជាតារាដូចគ្នាមានដូចជាអ្នកនាងយក់ ថិតរដ្ឋា ,ពេជ្រ សោភា ,ប៉ាច គីមមួយ និងម៉ានីកា ជាដើម។មជ្ឈដ្ឋានមហាជនសង្ស័យ​ថានាង​បូព្រឹក្ស នឹងមិនមានគម្រោងដឹកដៃងួន ចាន់ដេវីត ចូលរោងការឆាប់ៗនេះទេ ព្រោះបច្ចុប្បន្ន​នាងត្រូវ​ការ​ពង្រឹងអាជីពចម្រៀងឡើងវិញ ខណៈដែលកន្លង​មកនៅចំពោះមុខអ្នកសារព័ត​មាន​​នាងក៍​មិន​ហ៊ាននិយាយថាខ្លួនបានភ្ជាប់ពាក្យ ឬសែនព្រេន ក៍ដូចជាបានចុះ​អេតា​ស៊ីវិល​ជាមួយដេវីត ហើយ​ឬនៅនោះទេ ព្រោះថារឿងខ្លះអាចនិយាយបាន ខ្លះទៀតមិនអាច។​ការវាចារបស់​ស្រីនិច្ច បែបនេះក្រោយពីនាងបូព្រឹក្ស និងដេវីត ធ្លាប់បានដឹកដៃគ្នាទៅថតPre-Wedding នៅកោះ​ម៉ាល់​​ឌីវកាលពី​ឆ្នាំ២០១៩ តែក៍ស្ងាត់រឿងពួកគេ​គ្រោងរៀបការ​នោះរហូត​មក​ដល់សព្វថ្ងៃ។គេជឿរថាគូស្នេហ៍នេះអាចនឹង​ជ្រើស​ផ្លូវ​​យកកូន​ថែមទៀតនាពេលខាងមុខ ជាជាងការ​ក្លា​ហាន​រៀប​ការដោយចំហ ខណៈដែលសព្វថ្ងៃពួកគេរស់​នៅ​ក្នុង​កម្រិត​ជីវភាព​យ៉ាង​ហ៊ឺហាលើផ្ទះវីឡារយ៉ាង​ប្រណិតជិះរយន្ដម៉ាកEscalade និងប្រើប្រាស់សុទ្ធតែ​ឥវ៉ាន់​ម៉ាក​ប្រេន ប្រេន ដែលគូស្នេហ៍តារា​ផ្សេង​​ទៀតពិបាកធ្វើតាម៕

RELATED ARTICLES