Wednesday, November 20, 2024
Homeតារាខ្មែរលី ម៉ារីណា ៖ចង់រៀបការលើកទី៣

លី ម៉ារីណា ៖ចង់រៀបការលើកទី៣

ភ្នំពេញ៖ចំណងស្នេហាអ្នកនាងលី ម៉ារីណា ជាមួយលោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌដូនពេញបានបើកចំហរយពេល៤ខែមកហើយ​ដែលចាស់ទុំក្រុម​គ្រួសារ​ទាំង​សងខាងទទួលស្គាល់ និង​គ្មានអ្នកណាចេញមុខប្រឆាំងឡើយ ក្រោយម៉ារីណា និងគូ​ស្នេហ៍ថ្មី​ចេញមុខរួមគ្នាស្ទើតែគ្រប់​កម្មវិធីដែលដំបូង​នៅថ្ងៃសង្រ្កាន្ដនៅវត្តភ្នំកាលពីខែមេសា ឆ្នាំ២០២៣, កម្មវិធីខួបកំណើតនាងគម្រប់អាយុ៤២ឆ្នាំ កាលពីថ្ងៃទី២៦ ឧសភា ឆ្នាំ២០២៣ រួម​ទាំងបណ្ដារ​ពិធីជាច្រើនទៀតដែលអ្នកទាំងពីរតែងតែលេចមុខរួមគ្នា​ដូចប្ដីប្រពន្ធ​។ពិត​ណាស់​ថា​ម៉ារីណា មិនបានទុកបេះដូងឲ្យនៅទំនេរយូឡើយ ក្រោយពីនាងចែកផ្លូវជាមួយ​អតីតស្វាមី​លោកសាត ចាន់ថន ទាំងចម្រូងចម្រាសកាលពីដើមឆ្នាំ២០២២ នោះពេលនេះនាងឆក់បានតំ​ណែងជំទាវ​ទៅហើយទោះ​ជា​ម៉ារីណា និងលោកច័ន្ទសារ មិនទាន់ក្លាយទៅជាប្ដីប្រពន្ធ​គ្នា​ស្រប​ច្បាប់ក្ដី។ប្រភពបានឲ្យដឹងថាម៉ារីណា ចង់រៀប​ការ​ជាលើកទី៣ ដើម្បីឲ្យនាងក្លាយទៅជា​ជំទាវ​ពេញសិទ្ធិរបស់លោកអធិការខណ្ឌដូនពេញ ព្រោះនាងមិនចង់​សាងស្នេហ៍ដោយ​លាក់​លៀម​ឬមិនលឹបលៗ នោះឡើយ ខណៈដែលនាងធ្លាប់មានស្វាមី២លើកកន្លង​មកក៍សុទ្ធ​តែ​បាន​ឆ្លង​កាត់ជីវិតអាពាហ៍ ពិពាហ៍ ទាំង២ដងដែរគឺបានរៀបការជាមួយលោកទឹត ថាវរិទ្ធ និងអា​ណិក​ជនខ្មែរ​មកពីអាមេរិកលោកសាត ចាន់ថន ដែលស្វាមីទី២នោះបានរក្សារចំណង​ស្នេហា​ដល់​ទៅ១០ឆ្នាំ ទើបប្រេះឆា។តារាស្និតម៉ារីណា បង្ហើបប្រាប់ថាអ្នកមេម៉ាយរូបនេះនឹងរៀប​ការជា​លើក​ទី៣ហើយពិធីនោះមិនយូទេនឹង​លេច​ចេញ​ជារូបរាងឡើង ដែលគេអាចសន្និដ្ឋានបាន​ថា​ជាមង្គលការដ៍ធំព្រោះភ្ញៀវខាងម៉ារីណា មានសុទ្ធតែជាតារា​ល្បីៗសឹងតែទាំងអស់ ចំណែក​លោក​វីរសេនីយ៍ឯកទៀង ច័ន្ទសារ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ គឺមាន​ភ្ញៀវស្ទើតែ​ទាំងស្រុង​ជាមន្រ្ដីធំ។

 លី ម៉ារីណា មិនទាន់និយាយរឿងចំណងស្នេហាថ្មីជាមួយលោកទៀង ច័ន្ទសារ នោះទេ ទោះជាអ្នកយកព័ត​មាន​យើងព្យាយាមទាក់ទងតាមសារហ្វេសបុកទៅនាងជាច្រើនដងក្ដី។ដោយ​ឡែកតារាជិតដិតនាងនៅពេល​សាកសួរ​ថាម៉ារីណា និងលោកច័ន្ទសារ បានភ្ជាប់​ពាក្យ​និងគ្នាហើយឬនៅ នឹងរៀបការ​នៅ​ពេល​​ណានោះពួកគេ​ខ្លះបែជានិ​យាយថាអត់ដឹង និងមួយ​ចំនួនទៀតថាមិនហ៊ាន​និយាយ​ទៅវិញ។ទោះជាយ៉ាងណាក្រុមតារាដែលរួម​អាជីពជា​មួយ​​ម៉ារី​ណា នោះពួកគេបានសារភាពថាពិតជាមានតារាខ្លះចាប់ផ្ដើម​ហៅអ្នកមេម៉ាយសាច់​សខ្ចីរូបនេះ​ថាជាជំ​ទាវ​ៗជាបណ្ដើរៗហើយពិតប្រាកដមែន…។

 លី ម៉ារីណា អាចនឹងត្រូវបានគេចាត់ទុកថានាងជាតារារៀបការច្រើនដង​ជាងតារា​ផ្សេង​ៗ​ទៀត ប្រសិនបើដំណឹង​ថានាងចង់ក្រាបផ្ទឹមជាមួយលោកទៀង ច័ន្ទសារ ក្លាយទៅជាការពិត​នោះ​ដែល​ការត្រៀមធ្វើកូនក្រមុំជាថ្មីម្ដង​ទៀត​នេះបញ្ជាក់ថា​ទោះជាមានអ្នកខ្លះចាត់ទុកនាង​ថា​ជា​តារាអភ័ព្វស្នេហ៍ក្ដី ប៉ុន្ដែនាងនៅតែមានជម្រើសស្នេហ៍​ច្រើនដដែល ថ្វីត្បិតតែពេលនេះ​ឈាន​​ចូលវ័យ៤០ផ្លាយទៅហើយក៍ដោយ។តារាជិតដិតម៉ារីណា និយាយថាអ្នក​មេ​ម៉ាយ​​រូប​ស្រស់​នេះត្រូវបានគូស្នេហ៍ថ្មីលើកមុខមាត់និងឲ្យតម្លៃនាងខ្លាំង​ណាស់ដូចជាពេលនាង​និង​លោកអធិ​ការទៅចូលរួមកម្មវិធីណាមានអង្គរក្សតាមហែហមរហូតដល់ឡើងរថយន្ដជាដើមដែលសកម្មភាពបែបនោះដូចគ្នាទៅនិងជំទាវផ្សេងៗទៀតដែរ។ដោយឡែកលោកសាត ចាន់ថន អតីត​ស្វាមី​ម៉ារីណា គ្មានប្រតិកម្មណាមួយ​នោះ​ទេ ក្រោយពីឃើញភរិយាចាស់របស់លោក​កំ​ពុង​តែ​មាន​ក្ដីសុខពេញបេះដូងបែបនេះ បើទោះជាអំឡុងពេល​ចែក​ផ្លូវគ្នាភ្លាមៗលោកហាក់ចង់​បង្ហា​ញ​​សញ្ញាផ្សះផ្សារស្នេហ៍ឡើងវិញដោយដាក់សំណួរថាទៅអតីតប្រពន្ធថា​ហេតុអីបានជា​ចង់​លែង​លះលោកនោះត្រូវបានម៉ារីណា បដិសេធឆ្លើតបនិងថាមិនអាចវិលមករក​ត្រូវរ៉ូវ​គ្នាជា​ដាច់​​ខាតក្ដី ប៉ុន្ដែពេលនេះបញ្ជាក់ច្បាស់ហើយថាពួកគេអាចសាង​ស្នេហាថ្មីបានរៀង​ៗខ្លួន​ដោយ​​គ្មាន​អ្នកតាមរំខាន បើទោះជាម៉ារីណា និងលោកចាន់ថន មិនដែលបង្ហាញថាពួក​គេ​បានលែង​លះគ្នាដាច់ស្រេចនៅតុលាការ​ក៍ដោយ​។ប្រភពបានឲ្យដឹងថាម៉ារីណា ព្រមទទួល​យក​គូ​ស្នេហ៍ថ្មី​​​មួយផ្នែក​ត្រូវទាមទារឲ្យបុរសនោះស្រលាញ់កូនប្រុស​នាងសាត ថៃសាន់ អាយុ​ជិត​១០​ឆ្នាំនោះទុកដូចជាកូនខ្លួនដែរ ហើយចំណុចនេះលោកច័ន្ទសារ អាចធ្វើបានបើ​ទោះ​ជា​លោក​​ជា​មន្រ្ដីធំ​ម្នាក់ក៍ដោយ តែដើម្បីមនុស្សជាទីស្រលាញ់លោកសម្របខ្លួនតាមគូស្នេហ៍​បានគ្រប់​រឿង​ទាំងអស់។

  គេជឿរថាលី ម៉ារីណា នឹងកាត់បន្ថយអាជីពសិល្បៈបន្ដិចម្ដងៗជាមិនខាននៅពេល​ដែល​នាងក្លាយទៅជាជំទាវ​ពេញមុខរបស់លោកវីរសេនីយ៍ឯកទៀង ច័ន្ទសារ ខណៈដែល​មុន​​រៀបការលើកទី៣នេះនាងថាក្នុង១ឆ្នាំ​ទទួល​ថតតែ១រឿងប៉ុណ្ណោះ ព្រោះចង់ទុកពេលវេលា​រកស៊ីដែលមុខរបរខាងក្រៅសិល្បៈនោះគេឃើញពេល​នេះនាង​លក់​សម្លៀកបំពាក់តាមOnline និងជាថៅកែហាងលក់នំបញ្ចុកខួរក្ដាមមួយកន្លែងជាដើម៕

RELATED ARTICLES