Tuesday, December 24, 2024
Homeព័ត៌មានជាតិសង្ស័យ​សហាយ​របស់​ប្រពន្ធ​លួច​ដុត​ឆេះ​ខ្លោច​ខ្មៅ​ពេញ​ខ្លួន​រហូត​ស្លាប់

សង្ស័យ​សហាយ​របស់​ប្រពន្ធ​លួច​ដុត​ឆេះ​ខ្លោច​ខ្មៅ​ពេញ​ខ្លួន​រហូត​ស្លាប់

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់បែកប្រពន្ធ៣ខែតាមទៅរកមិនឃើញនៅផ្ទះទិញសាំង១លីត្រចាក់ដុតខ្លួនឯងឆេះខ្លោចខ្មៅពេញខ្លួនរហូតស្លាប់ពេលបញ្ជូន​មកដល់មន្ទីរពេទ្យព្រះកុសុមៈ ​ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី១៤ ខែមករាស្ថិតនៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិព្រៃពោនឃុំកអណ្តើកស្រុកកំពង់ត្របែកខេត្តព្រៃវែង។

បុរសដែលឆេះខ្លោចខ្មៅពេញខ្លួនរហូតស្លាប់មានឈ្មោះសុខរ៉ាភេទប្រុសអាយុ៣២ឆ្នាំ​មុខរបរកម្មករសំណង់មានទីលំនៅភូមិក្តីតាកុយសង្កាត់វាលស្បូវខណ្ឌច្បារអំពៅ។ចំណែកឯប្រពន្ធមានឈ្មោះតុលាអាយុ៥២ឆ្នាំ ​មុខរបរនៅផ្ទះមានទីលំនៅភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិកើតហេតុខាងលើជាស្ត្រីម៉ាយមានកូនប្រុសស្រី២នាក់ ​បានរស់នៅជាមួយបុរសរងគ្រោះរយៈពេល៨ឆ្នាំមកតែ​ពុំបានរៀបការ​ទេគ្រាន់តែ​ព្រេនបន្តិចបន្តួចនិងមិនមានកូនទេ ។

តាមប្រភពព័ត៌មានពីក្រុមគ្រួសារបុរសរងគ្រោះបានឱ្យដឹងថាជនរងគ្រោះជាកម្លោះបាន​ប្រពន្ធមេម៉ាយកូន២នាក់ហើយមានអាយុបងរហូតដល់ទៅ២០ឆ្នាំទៀត ចាប់តាំងពីបានគ្នា​ជាប្តីប្រពន្ធ​មកហាក់ដូចជាមានភាពរកាំរកូសជារៀងរាល់ថ្ងៃកន្លងមក៣ខែនេះដោយសារ ប្រពន្ធបានឈ្លោះប្រកែកជាមួយប្តីក៏បានរត់ទៅរស់នៅស្រុកកំណើតនៅខេត្តព្រៃវែងបាត់ ។

​ក្រុមគ្រួសារបានបន្តទៀតថាដោយសារតែជនរងគ្រោះនឹករលឹកប្រពន្ធពេកនៅល្ងាចថ្ងៃទី១៣ខែមករាជនរងគ្រោះបានខ្ចីលុយមេការចំនួន៥ម៉ឺនរៀលដើម្បីជិះរថយន្តឈ្នួលទៅលេងប្រពន្ធនៅឯខេត្តព្រៃវែងខណៈពេលទៅដល់ផ្ទះប្រពន្ធមិនឃើញនៅផ្ទះក៏បានសុំលេខទូរស័ព្ទប្រពន្ធពីអ្នកជិតខាងដើម្បីទូរស័ព្ទសួរក៏ត្រូវប្រពន្ធប្រាប់ថាជាប់រវល់ទៅការមិត្តភក្កិ​នៅខេត្តស្វាយ ។ បន្ទាប់ពីនិយាយទូរស័ព្ទរួចហើយជនរងគ្រោះបានងូតទឹកហូបបាយពេលល្ងាច​ហើយបានចងមុងដេកនៅក្នុងប្រពន្ធជាធម្មតា។លុះដល់វេលាម៉ោង៣និង១៥នាទីទាបភ្លឺថ្ងៃទី១៤ខែមករាស្រាប់តែឃើញជនរងគ្រោះនៅវាលស្រែចម្ងាយពីផ្ទះរបស់ប្រពន្ធ ជាង១០០ម៉ែត្រកំពុងតែត្រូវភ្លើងឆេះសន្ធោសន្ធៅពេញខ្លួន​បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងជួយពន្លត់ទម្រាំតែរលត់ត្រូវអណ្តាតភ្លើងឆាបឆេះខ្មៅរោលពេញខ្លួនអស់ទៅហើយភ្លាមៗនោះ​បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកស្រុកកំពង់ត្របែកដោយសារស្ថានភាព​ធ្ងន់ធ្ងរពេកក៏បានដឹកបញ្ជូនសង្គ្រោះបន្តមកមន្ទីពេទ្យព្រះកុសុមះហៅពេទ្យលោកសង្ឃនៅវេម៉ោ២និង៣០រសៀលតែអកុសលពេលមកដល់មន្ទីរពេទ្យបានដាច់ខ្សល់ស្លាប់បាត់ទៅហើយ។

ទាក់ទិននឹងករណីខាងលើនេះសាច់ញាតិជនរងគ្រោះបានសង្ស័យថាមិនមែនជនរងគ្រោះទិញសាំងមួយលីត្រយកមកដុតខ្លួនឯងទេសង្ស័យថាជាករណីឃាតកម្មដោយសាច់ញាតិរបស់ជនរងគ្រោះបានលើកឡើងថាប្រពន្ធរបស់ជនរងគ្រោះលួចមានសហាយហើយប្រុសសាហាយរបស់ប្រពន្ធជាអ្នកលួចដុត ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណីទាក់ទិននឹងករណីនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្តទៀតតើជាករណីឃាតកម្មឬក៏ជា​ករណីតូចចិត្តទៅជួបប្រពន្ធហើយបែរជាប្រពន្ធអត់នៅផ្ទះបានសម្រេចចិត្តចាក់សំាងដុតខ្លួន​ឯងតែម្តង ៕

កែវ ឈីម

 

RELATED ARTICLES