Monday, November 25, 2024
Homeកីឡាអន្ដរជាតិRoberto Mancini ប្រកាសលាលែងពីតំណែង ជាគ្រូ បង្វឹកអ៊ីតាលី

Roberto Mancini ប្រកាសលាលែងពីតំណែង ជាគ្រូ បង្វឹកអ៊ីតាលី

លោក Roberto Mancini បានប្រកាសលាលែងពីតំណែងគ្រូបង្វឹកក្រុមម្ចាស់ជើងឯកអឺរ៉ុបអ៊ីតាលី កាលពីថ្ងៃ អាទិត្យដែលការប្រកាសនេះធ្វើឡើងតិចជាងមួយខែមុនពេលការប្រកួតជម្រុះ យូរ៉ូ២០២៤ បន្ទាប់ពីបានបរាជ័យ ក្នុងការប្រកួត World Cup កាលពីឆ្នាំមុន។

សហព័ន្ធកីឡាបាល់ទាត់អ៊ីតាលី (FIGC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលលិខិត លាលែង កាលពីល្ងាចម្សិលមិញ។វាជា ការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក Mancini ក្នុងការចុះចេញ ពីតំណែងបន្ទាប់ពីដឹកនាំរយៈពេល៥ ឆ្នាំ។

សហព័ន្ធបានបន្ថែមថា ដោយសារតែការប្តេជ្ញាចិត្តដ៏សំខាន់ សម្រាប់ក្រុមជាមួយនឹងការប្រកួតជម្រុះយូរ៉ូ២០២៤ ទល់នឹងក្រុមជម្រើសជាតិ Macedonia និង Ukraine សហព័ន្ធ នឹងប្រកាសឈ្មោះគ្រូបង្វឹកជម្រើស ជាតិថ្មីនៅ ប៉ុន្មានថ្ងៃខាងមុខនេះ។

អតីតកីឡាករជម្រើសជាតិលោក Mancini បានដឹកនាំឈ្នះ Euro 2020 ប៉ុន្តែប្រទេសនេះបានខកខានម្តងទៀត ក្នុងការប្រកួត World Cup ឆ្នាំ២០២២ នៅប្រទេសកាតា។ការលាលែងពីតំណែងរបស់លោក Mancini កើតឡើង ជាការភ្ញាក់ផ្អើលដ៏ធំមួយដែលមិនមានសញ្ញាព្រមានជាមុន។

កាលពីដើមខែនេះ គ្រូបង្វឹកវ័យ៥៨ ឆ្នាំរូបនេះក៏ត្រូវបានប្រគល់ការទទួលខុសត្រូវសម្រាប់ក្រុមអាយុក្រោម២១ ឆ្នាំ និងអាយុក្រោម២០ ឆ្នាំរបស់ប្រទេសផងដែរ។

សារព័ត៌មានអ៊ីតាលីបានប៉ាន់ស្មានថាលោក Luciano Spalletti អាចក្លាយជាអ្នកស្នងតំណែងបន្ទាប់ពី ដឹកនាំក្លឹប នេះឈ្នះពានអ៊ីតាលីស៊េរីA បញ្ចប់ការរង់ចាំរយៈពេល ៣៣ ឆ្នាំកាលពីរដូវកាលមុនមុនពេលចាកចេញ ពីតំណែង របស់គាត់។

អតីតគ្រូបង្វឹកអ៊ីតាលីលោក Antonio Conte ដែលត្រូវបានបណ្តេញចេញកាលពីខែមីនាដោយក្លឹប Tottenham និងអតីតជើងឯកពិភពលោក Fabio Cannavaro ដែលបានបង្វឹកនៅប្រទេសចិន និងអារ៉ាប៊ីសាអូឌីត ក៏ត្រូវបាន ស្នើផងដែរ៕

RELATED ARTICLES