ភ្នំពេញ៖មិនមែនលោកណុប បាយ៉ារិទ្ធ និងហ្សូណូ ដូចគេសង្ស័យនោះទេ ប៉ុន្ដែម្ចាស់ស្នេហ៍ថ្មីរបស់សុខ ស្រីនាង គឺជាបុរសដែលនៅក្រៅរង្វង់សិល្បៈម្នាក់លាក់មុខមិនឲ្យគេស្គាល់ឡើយ។ប៉ុន្ដែបើគិតពីឥទ្ធិពលបុរសនោះវិញប្រាកដណាស់ថាមិនធម្មតាទេ បានជាធ្វើឲ្យស្រីនាង ដែលតស៊ូក្នុងអាជីពចម្រៀងជាង១០ឆ្នាំទៅហើយនោះដាច់ចិត្តបោះបង់ដោយគ្មានអាល័យបែបនេះ។មនុស្សភាគច្រើនបានគិតថាគូស្នេហ៍ថ្មីរបស់ស្រីនាង ប្រាកដជាមន្រ្ដីធំ ឬជាអ្នកមានទ្រព្យស្ដុកស្ដមដូចអតីតស្វាមីនាងលោកស៊ី សុវត្ថិ បានកំណត់កាលពីឆ្នាំ២០១០ នៅពេលដែលពួកគលែងលះគ្នានោះ។តែស្រីនាង អត់ដែលបញ្ចេញមុខម្ចាស់ស្នេហ៍ថ្មីនេះឲ្យគេស្គាល់ម្ដងណាឡើយ ពោលគឺបឹទជិតឈឹង។
អ្នកយកព័តមានយើងបានទូរស័ព្ទសាកសួរទៅអ្នកដឹកនាំរឿងនៅហង្សមាសមួយចំនួននៅហង្សមាសដែលស្និតស្រីនាង តែពួកគេបាននិយាយស្រដៀងគ្នាថាខានជួបស្រីនាង ជាច្រើនខែមកហើយ។ក្រុមDirector នោះថាកាលស្រីនាង នៅច្រៀងហង្សមាសក៍អត់ដែលបណ្ដើរសង្សារទៅឆាកតន្រ្ដីឬកន្លែងថតMV និងភាពយន្ដដែរ ពោលគឺមានតែប្អូនប្រុសនាងម្នាក់ប៉ុណ្ណោះដែលតែងតែងបើករថយន្ដជូននាងទៅជាញឹកញាប់។ប៉ុន្ដែអ្នកដឹកនាំខារ៉ាអូខេនោះទទួលស្គាល់ថាលោកបាយ៉ារិទ្ធ និងហ្សូណូ ពិតជាមិនមែនជាបុរសដែលធ្វើឲ្យស្រីនាង ឈប់ច្រៀងនោះទេ។
សុខ ស្រីនាង មិនអាចទាក់ទងបានទេ ដោយសារតែទូរស័ព្ទនាងតេមិនចូល ខណៈដែលមុនផ្ទុះរឿងត្រូវគូស្នេហ៍ថ្មីហួងហែងលេងឲ្យលេងសិល្បៈទៀតនេះ នាងក៍មិនសូវចូលចិត្តផ្ដល់សម្ភាសន៍ដល់អ្នកកាសែតតាមទូរស័ព្ទដែរ ក្រៅពីជួបផ្ទាល់។Fan ជាច្រើនបានខកចិត្តចំពោះស្រីនាង ដែលការចាកចេញរបស់នាងអត់បានជូនដំណឹងទៅអ្នកគាំទ្រ ខណៈដែលខ្លះទៀតកាន់តែពិបាកសន្និដ្ឋានថាតើម្ចាស់ស្នេហ៍ស្រីនាង ជាបុរស ឬស្រី ព្រោះថាការដកខ្លួនថយរបស់នាងនេះចំពេលដែលមានក្រុមស្រីស្រលាញ់ស្រី(Lesbian) ជាច្រើនតាមស្នេហ៍នាង ក្រោយពីអតីតតារាសាន់ដេរូបនេះបានចេញបទចម្រៀងជាខ្សែរឿង”ស្នេហាខ្ញុំផ្លូវ២ “ដែលនាងសម្ដែងជាស្រី្ដស្រលាញ់ភេទដូចគ្នាជាមួយឱក សុគន្ធកញ្ញា នោះ។តែប្រភពខ្លះថាស្រីនាង អាចនឹងវិលមករកអាជីពចាស់វិញនាពេលខាងមុខនេះ ប្រសិនបើគូស្នេហ៍របស់នាងបន្ធូរដៃទើបនាងអត់ដែលប្រាប់ទៅFan ថាខ្លួននឹងឈប់ច្រៀងសម្ដែងជារៀងរហូតនោះ។
សុខ ស្រីនាង អាយុ៣៦ឆ្នាំ មិនសូវមានភាពលេចធ្លោខ្លាំងនោះទេអំឡុងពេលដែលនាងច្រៀងឲ្យហង្សមាសេះអស់រយៈពេល៥ឆ្នាំកន្លងមក តែនាងបានវិវ្តតន៍ខ្លួនពីតារាចម្រៀងដែលច្រៀងតែបទស្លូវសុទ្ធមកជាអាចច្រៀងបទញាក់ និងលេងក្បាច់រាំបានដូចអ្នកចម្រៀងល្បីៗដ៍ទៃទៀត។ស្រីនាង ដែលឆក់បានតំណែងតួឯក២រឿងនៅហង្សមាស នោះភាពយន្ដនាងសម្ដែងចាក់បានតែ១រឿងប៉ុណ្ណោះ គឺ”រាជនីយ៍ភូមិគ្រឹះ” ស្របពេលដែលរឿងខ្នាតធំ”ខ្ញុំមានញាណលើស “ថតចប់តាំងពីមុនផ្ទុះកូវីដ តែមិនទាន់ដាក់បញ្ចាំងនៅឡើយរហូតមកដល់ពេលនេះ។យ៉ាងណាការរងសម្ពាធពីគូស្នេ៍ថ្មីនាពេលនេះ បញ្ជាក់ថាស្រីនាង ត្រូវតែបង្ខំចិត្តបោះបង់អាជីពចម្រៀងដែលខ្លួនបានតស៊ូអស់ជាច្រើនឆ្នាំ ដើម្បីរក្សារចំណងស្នេហាឲ្យមានសុវត្ថិភាព ប៉ុន្ដែគ្មានដំណឹងនៃការចូលរោងការជាថ្មីរបស់អ្នកមេម៉ាយរូបនេះឡើយគិតមកដល់ខែសីហា ឆ្នាំ២០២៣ នេះ។
ក្រៅពីសុខ ស្រីនាង មានតារាចម្រៀងនិងសម្ដែងជាច្រើនដួងមកហើយដែលបោះបង់អាជីពចាស់មួយនេះដើម្បីផ្គាប់ចិត្តគូស្នេហ៍ដោយខ្លះចេញទៅរស់នៅបរទេសតាមប្ដី និងខ្លះទៀតសម្ងំរស់នៅក្នុងស្រុកលើគំនរទ្រព្យហើយមួយចំនួនមិនដែលឭបានថារៀបការតែក៍មានកូនធំៗអស់ក៍មានដែរ។សម្រាប់ស្រីនាង វិញនាងមានជម្រើសស្នេហ៍ច្រើនពោលគឺតាំងពីធ្លាក់ខ្លួនមេម៉ាយកាលពីឆ្នាំ២០១០ ម្លេះដែលលេចឭថាពេលនោះមានឧកញ៉ាខ្លះចង់ឲ្យតំណែងជំទាវនាង ជាថ្នូរឲ្យនាងឈប់ច្រៀងនិងលែងរកលុយល្អិតពីសិល្បៈទៀត។តែស្រីនាង ជម្នះរហូតធ្វើជាតារាចម្រៀងបាន១៣ឆ្នាំទៀត ទើបតែមកដល់ឆ្នាំ២០២៣ នេះក៍លេចឭថានាងត្រូវបានប្រុសស្នេហ៍ដាក់គំនាបនាងលែងឲ្យកាន់ក្បាលមីក្រូតែម្ដង។
ទស្សនិកជនរងចាំមើលថាតើសុខ ស្រីនាង នឹងហ៊ានរៀបការម្ដងទៀត ដែរឬទេ ខណៈតារាដែលធ្លាប់រួមដំបូលជាមួយនាងមានដូចជានាងពេជ្រ សោភា និងប៉ាច គីមមួយ ពេលនេះកំពុងត្រៀមដឹកដៃប្ដីក្មេងចូលរោងការជាលើកទី២ ដូចគ្នា ៕