Tuesday, November 19, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖បាត់ឱកាសធ្វើតួឯកលើកទី២  

ឱក សុគន្ធកញ្ញា ៖បាត់ឱកាសធ្វើតួឯកលើកទី២  

ភ្នំពេញ៖ឱក សុគន្ធកញ្ញា បានចេញច្រៀងសម្ដែងនៅកម្មវិធីបង្ហាញស្រាបៀរមួយកាលពី​ថ្ងៃទី​១៥ សីហា ហើយ​ច្បាស់​ណាស់ថានាងមិនបន្ធូដៃក្នុងការលេងក្បាច់រាំនោះទេ បើទោះជា​ពេល​នេះ​មានផ្ទៃពោះប្រហែលជាង៤ខែក្ដី តែដោយសារផ្ទៃពោះរបស់នាងមិនទាន់ខ្ទាត​ចេញ​ហើយ​​​​នាង​ពូកែក្នុងការស្លៀកពាក់ទៀតទើបមើលសឹង​មិនដឹង​ថាប្អូន​លោកថៅកែហង្សមាសរូប​នេះកំ​ពុង​មានកូនទី២ ឡើយ។យ៉ាងណាកាលពីពេលថ្មីៗនេះតាមវីដេអូVlog សុគន្ធកញ្ញា បាន​ឲ្យកូន​ប្រុសនាងឆាលី ទាយកូនទី២ក្នុងផ្ទៃនាងហើយកូននាងថាជាកូនស្រី នាងក៍បានយល់​ស្រប​ដែរ​។ការដឹងភេទកូនក្នុងពោះរបស់សុគន្ធកញ្ញា នាពេលនេះតែពោះមិនទាន់ខ្ទាតចេញបែប​នេះ​​ត្រូវ​បានគេ​ជឿរថានាងអាចនឹងមានទម្ងន់នៅតិចខែនៅឡើយ តែនៅពេលដែលពោះ​នាងកាន់​តែ​ធំឬកៀកនឹងដល់ថ្ងៃ​សម្រាល​​នាងនឹងផ្អាកពីសិល្បៈមួយអន្លើជាមិន​ខានពោលគឺដូច​ពពោះ​កូន​ទី១ដែរដែលកញ្ញា ធ្វើច្រៀងសម្ដែង​ទាល់តែជិត​​ដល់ថ្ងៃសម្រាលកូនតែម្ដង។

 ក្រៅពីនៅចេញច្រៀងរាំជាធម្មតាទាំងពោះធំនោះឱក សុគន្ធកញ្ញា ក៍បន្ដធ្វើជា​Coach កម្មវិធីThe Voice Cambodia រដូវកាលទី៣ ផងដែរ ខណៈដែលស្វាមីនាងជាអ្នកដឹកនាំ និងគ្រប់គ្រងទាំងមូល។អ្វីដែលគូរឲ្យកត់​សម្គាល់នោះពេលនេះសុគន្ធកញ្ញា សម្រេចចិត្តយក​កូនទី២ តាមFan និងអ្នកគាំទ្រជម្រុញ ហើយបានកូនស្រីដូច​អ្វីដែលនាងប៉ងប្រាថ្នា បើទោះជា​នាងបានដឹងមុនថាអាជីពចម្រៀងរបស់នាងអាច​លែងស្ទុះឡើងទៅមុខ​ទៀត​នៅពេលដែលមានកូនកាន់តែច្រើនក្ដី តែសុភមង្គលគឺជារឿងចាំបាច់ហេតុនេះហើយការទទួលបានកូនទី២ នឹង​ធ្វើ​​ឲ្យ​ស្វា​មីនាងរឹតតែស្រលាញ់នាងទ្វេដងជាមិនខាន ព្រោះថាពេលមានកូនប្រុសទី១​ លោក​សុខ​​លី បាន​បង្ហាញ​ច្បាស់ថាលោកស្រលាញ់ភរិយាខ្លាំងណាស់​ដោយចាត់ទុកថា​ជាមាតា​ដៃ​១០០ និងជាឧតម្តភរិយាទៀតផង ហេតុ​នេះនៅពេលដែលមានកូន២ កញ្ញា រំពឹងថានាងនឹង​ទទួល​​បាន​ភាពកក់ក្ដៅពីស្វាមីទ្វេដងជាមិនខានឡើយ។

 ក្រៅពីឱក សុគន្ធកញ្ញា តារាដែលពពោះយកកូននៅឆ្នាំថោះ ឬឆ្នាំទន្សាយនេះមាន​ដូច​ជា​នាងស៊ឹម សូលិកា និងគង់ ច័ន្ទរដ្ឋា ជាដើម ប៉ុន្ដែដំណឹងសុគន្ធកញ្ញា យកកូនទី២ ត្រូវបាន​គេ​ចាប់អារម្មណ៍ជាងគេ ព្រោះថាពាក់​ព័ន្ធក្នុងអាជីពចម្រៀងរបស់នាងដែលពេលនេះ​លែងសូវ​មានសន្ទុះខ្លាំងដូចមុន ហេតុនេះមានខ្លះថា​នាងមិន​ហ៊ានពពោះព្រោះខ្លាចកាន់​តែពិបាកស្ដារ​មុខ ឬច្រៀងលែងឡើង ប៉ុន្ដែទីបំផុតសុគន្ធកញ្ញា មិនពន្យាពេលយក​កូនថែមឡើយ ទោះជាប្រ​ឈម​ពិបាករក្សារតំណែងជាតារាស្រីលំដាប់ជូរមុខនៅហង្ស​មាសទៀតក្ដី។ដោយឡែកអ្នក​ជំនា​ញ​សិល្បៈបានលើកឡើងការដែលសុគន្ធកញ្ញា ចេញមុខតាមស្ពតធំៗ និងជាCoach ឬJudge ដែលស្វាមីនាងជាអ្នករៀបចំឲ្យនោះទោះជានាងលែងមានបទល្បីៗដូចមុនទៀត ក៍មិនប្រ​ឈម​​​ស្ងាត់ខ្លាំងពេក​នោះ​ដែរ ពោលគឺគេនៅតែតាមដាននាងគ្រាន់តែពីមុនទៅលើ​ផ្នែក​ចម្រៀ​ង​សុទ្ធ តែពេលនេះជាគ្រូបង្វឹក និង​គណៈ​កម្មាការ ម្ដង។

 ឱក សុគន្ធកញ្ញា តែងតែជ្រើសយកថ្ងៃខួបអាពាហ៍ ពិពាហ៍ ឬខួបកំណើតខ្លួនទៅដើរ​លេងកម្សាន្ដនៅប្រទេស​អូស្រា្ដលីជាញឹកញាប់ ព្រោះពេលនេះប្អូនប្រុសនិងម្ដាយនាង​កំពុង​រស់នៅទីនោះ ហើយអ្វីដែលទាំងក្នុងនិងក្រៅ​សិល្បៈ​មើលឃើញនោះគឺលោកសុខលី ពិតជាបំ​ពេញបំណងនាងបានទាំងអស់ តាមរយៈលោកឆ្លៀតជូនភរិយា​ទៅដើរលេងនៅក្រៅ​ស្រុកតាម​ចិត្តនាងចង់ បើទោះជាក្នុងតួនាទីជាអគ្គនាយកទូរទស្សន៍ហង្សមាស​លោកមមា​ញឹកយ៉ាង​ណា​ក្ដី តែពេលប្រពន្ធចង់ដើរលេងហើយលោកត្រូវតែផ្គាប់ចិតុ្តនាង។

 ប្រភពបានឲ្យដឹងថាឱក សុគន្ធកញ្ញា នៅតែត្រូវបានបងថ្លៃនាងលោកឧកញ៉ាអ៊ឹង ឆៃ​ងួន ទុកចិត្តលើសម្ថភាព​នាងដដែល ហេតុនេះទោះជានាងលែងសូវមានបទផ្ទុះដូចមុនក៍តំ​ណែងតារាស្រីនាំមុខគេនៅហង្ស​មាសនៅតែ​មិនទាន់មានអ្នកអាចជំនួសសុគន្ធកញ្ញា បាន​ឡើយ។ប៉ុន្ដែគូរឲ្យស្ដាយការយកកូនទី២របស់សុគន្ធកញ្ញា នាពេល​នេះច្បាស់​ណាស់ថានាង​ត្រូវអាកខានថតភាពយន្ដម្ដងទៀតជាមិនខាន ខណៈដែលកាលពីឆ្នាំមុនអ្នកនិពន្ធ​និង​ដឹក​នាំ​រឿងបានដាក់នាងជាតួឯករឿង”ខ្ញុំមានញាណលើស”ទៅហើយតែនៅចុងឆ្នាំ២០១៩ នោះ​នាងពោះធំកូនទី១ ទើបអាកខានសម្ដែងភាពយន្ដនោះហើយជំនួសដោយសុខ ស្រីនាង ។ប្រភពបានឲ្យដឹងថាសុគន្ធកញ្ញា ក៍គ្រោង​ដក​ខ្លួនចេញពីJudge កម្មវិធីCambodian Idol រដូវកាលទី៥ ផងដែរ ដើម្បីកុំឲ្យគេថានាងក្ដោប​កៅអីសំខាន់ៗទាំង​អស់ អត់ព្រមផ្ដល់​ឱ​កាសឲ្យតារាផ្សេងៗទៀតដែលមានសម្ថភាពដែរ ព្រោះតែស្វាមីនាងជាអ្នកគ្រប់គ្រង​កម្មវិធី​ធំៗទាំងអស់នោះ៕

RELATED ARTICLES