ប្រទេសចិនកាលពីថ្ងៃចន្ទ ទី២១ សីហា បានចោទប្រកាន់បុគ្គលិករដ្ឋាភិបាលម្នាក់ពីបទធ្វើចារកម្មសម្រាប់សហ រដ្ឋអាមេរិកដែលជាការចោទប្រកាន់លើកទីពីរនៃចារកម្មដែលចិនបានប្រកាសក្នុងរយៈពេលមួយខែ។ទីក្រុងប៉េកាំងបានអនុវត្តច្បាប់ប្រឆាំងចារកម្មដែលបានកែប្រែកាលពីខែមុនដែលផ្តល់ឱ្យអាជ្ញាធរមានអំណាចច្រើនជាងពេលណាៗទាំងអស់ក្នុងការដាក់ទណ្ឌកម្មលើអ្វីដែលពួកគេចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។

ក្រសួងសន្តិសុខរដ្ឋចិន (MSS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាករណីដែលស្ថិតនៅក្រោមការ ស៊ើបអង្កេត ពាក់ព័ន្ធនឹងបុរសអាយុ ៣៩ ឆ្នាំម្នាក់មានឈ្មោះHaoធ្វើការឱ្យក្រសួងដែល មិនបានបញ្ជាក់ច្បាស់ លាស់។
ក្រសួងបាននិយាយថា Hao កំពុងសិក្សានៅប្រទេសជប៉ុន នៅពេលដែលគាត់បានស្គាល់ជាមួយបុគ្គលិកស្ថាន ទូតអាមេរិកក្នុងអំឡុងពេលដាក់ពាក្យសុំទិដ្ឋាការ ហើយបានបង្កើត ទំនាក់ទំនងជិតស្និទ្ធជាមួយគាត់។បុរសនោះបានណែនាំលោកHao ដល់សហសេវិកម្នាក់ទៀត ដែលជាប្រតិបត្តិករនៃទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់កណ្តាល (CIA) ដែលបានបញ្ចុះបញ្ចូល Hao ឱ្យចាប់ផ្តើមធ្វើចារកម្មឱ្យទីភ្នាក់ងារអាមេរិក ខណៈដែល គាត់ហៀបនឹងត្រឡប់ទៅប្រទេសចិនវិញ។
Hao បានចុះហត្ថលេខាលើកិច្ចសន្យាមួយ និងទទួលបានការបណ្តុះបណ្តាលពីសហរដ្ឋអាមេរិក មុនពេលទទួល បានការងារនៅក្នុងរដ្ឋាភិបាលតាមការណែនាំរបស់គាត់ ។នេះបើយោងតាម MSS ។ក្រសួងបាននិយាយថាHaoបានធ្វើទំនាក់ទំនងសម្ងាត់ជាច្រើនជាមួយបុគ្គលិក CIA នៅក្នុងប្រទេសដើម្បីផ្តល់ព័ត៌ មានសម្ងាត់ និងប្រមូលមូលនិធិចារកម្មនៅពេលធ្វើការនៅទីនោះ មុនពេលគាត់ត្រូវបានគេរកឃើញ។កាលពីដើមខែសីហា MSS បានចេញផ្សាយព័ត៌មានលម្អិតនៃអ្វីដែលខ្លួនបាននិយាយថាជាករណីចារកម្ម CIA ពាក់ព័ន្ធនឹងបុរសអាយុ ៥២ឆ្នាំម្នាក់ឈ្មោះ Zeng ដែលបានផ្តល់ ព័ត៌មានសម្ងាត់ជាថ្នូទៅនឹងលុយ។លោក Zeng ត្រូវបានបញ្ជូនទៅប្រទេសអ៊ីតាលីដើម្បីសិក្សា ជាកន្លែងដែលលោកបានធ្វើជាមិត្តនឹងភ្នាក់ងារ CIA ដែលឈរជើង នៅស្ថានទូតអាមេរិកនៅទីក្រុងរ៉ូម៕