Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម អ្នកកាសែតទារលុយគេ២លាន ជាប់ខ្នោះ៣នាក់

 អ្នកកាសែតទារលុយគេ២លាន ជាប់ខ្នោះ៣នាក់

ឧត្តរមានជ័យ ៖ អ្នកកាសែត ចំនួន៣នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធទៅនឹងករណីកំហែងយកប្រាក់ ចំនួន២លានរៀល និងក្លែងឯកសាររថយន្ត។

ការឃាត់ខ្លួនអ្នកកាសែតទាំង៣នាក់ ធ្វើឡើង កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចចភូមិត្រពាំងប្រា សាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ក្រោយពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធិ  មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ។

នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ លោកវរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការមូលដ្ឋានកងរាជ អាវុធហត្ថស្រុក ត្រពាំងប្រាសាទ បានចាត់កម្លាំងអាវុធហត្ថស្រុក ចំនួន៤នាក់ សហការជាមួយកម្លាំងអាវុធហត្ថខេត្ត ចំនួន៤នាក់ រថយន្ត ២គ្រឿង អាវុធ ៣ដើម វិទ្យុទាក់ទង ៤គ្រឿង និងដឹកនាំដោយលោកវរសេនីយ៍ត្រី កែវ សុជាតិ នាយកា រិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជ អាជ្ញាអមសាលាដំបូងខេត្ត បានធ្វើឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ រួមជាមួយរថយន្ត ១គ្រឿង ស្ថិតនៅចំណុច ចភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

អ្នកកាសែត ទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះផៃ សុភ័ណ្ឌ ភេទប្រុស អាយុ៥២ឆ្នាំ ។ ទី២- ឈ្មោះនៅ សារួន ភេទប្រុស អាយុ៥២ឆ្នាំ និងទី៣-ឈ្មោះឈិន សុជាតិ ភេទប្រុស អាយុ៥៧ឆ្នាំ ។ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន រថយន្ត ១គ្រឿង ម៉ាកនីសសាន់ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ចង្កូតស្តាំ MODM-1050 ដោយមានបិទឡូហ្គោ សារព័ត៌មានរស្មីភ្នំដងរែក។

មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបង្ហើបប្រាប់ កាលពីល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ថា ជនសង្ស័យដែលជាអ្នកកាសែតទាំង៣នាក់ នៅអង្គភាពរស្មីភ្នំដងរែក ជាមួយគ្នា និងជាប់ចោទពាក់ព័ន្ធករណីចំ នួន២ រួមមាន ទី១-កំហែងយកប្រាក់ពីគេ ចំនួន២លានរៀល និងទី២-ក្លែងបន្លំឯកសាររថយន្ត។ជនសង្ស័យទាំង៣នាក់ រួមទាំងវត្ថុតាង ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្ត តែធ្វើការ សាកសួរ ដើម្បីបន្តនី តិវិធី៕

RELATED ARTICLES