Sunday, November 24, 2024
Homeព័ត៌មានអន្តរជាតិយុត្ថារ៉ា ឆានី ៖ថាកើតជំងឺបាក់ទឹកចិត្ត តែសន្យាមិន​រត់ចោលអតិថិជនដាច់ខាត

យុត្ថារ៉ា ឆានី ៖ថាកើតជំងឺបាក់ទឹកចិត្ត តែសន្យាមិន​រត់ចោលអតិថិជនដាច់ខាត

ភ្នំពេញ៖លោកយុត្ថារ៉ា ឆានី បានផ្ដិតមេដៃនៅចំពោះមុខអតិថិជនចំនួន៤៣នាក់​ មាន​បញ្ហាវិវាទដីធ្លី៧១ ឡូតិ៍ដែល​ពួកគាត់បានទិញដីលោករួចមិនបានប្លង់ និងដីត្រូវគេ​បោះ​បង្គោល​ព័ទ្ធយកនៅទីតាំងភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ រហូតមាន​ការចោទប្រកាន់ថាលោកបានលក់ដីខ្យល់ឲ្យភ្ញៀវទៀតផង។នៅចំពោះមុខអតិថិជនដែលមានទាំងសិល្បករល្បីៗដែលក្រុមហ៊ុនលោកឆានី បានអញ្ជើញ​មកដោះ​ស្រាយ​ដោយ​​ផ្ទាល់នៅទីតាំងដីដែលជួបបញ្ហានោះលោកយុត្ថារ៉ា ឆានី កាល​​​ពី​ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ នោះ​លោកបានប្រកាសថាលោកមិនរត់​ចោល​អតិ​ថិជនជា​ដាច់​ខាត ពោលគឺនៅឈដោះស្រាយជូនអ្នកទាំង៤៣ គ្រួសារនោះឲ្យរួចរាល់​ក្នុង​កិច្ច​សន្យា១០ខែទៅមុខ ហើយបើ​រូប​លោកនៅតែដោះស្រាយមិនចេញទេ នោះទុក​ឲ្យច្បាប់​មាន​វិធាន​ការណ៍មកលើរូបលោកទៅចុះ គឺលោកមិន​គេច​ទៅ​ណាទាំងអស់។

  លោកយុត្ថារ៉ា ឆានី បានចេញសេចក្ដីប្រកាសព័តមានជារួមដល់អតិថិជនទាំង៤៣ នាក់​នោះនូវខ្លឹមសារថា​លោក​ ជាម្ចាស់ក្រុមហ៊ុន វណ្ណេត សុវណ្ណភូមិ ​សូម​សន្យា​ទទួលខុសត្រូវ នឹងដោះស្រាយបញ្ហាដែលកើត​ឡើង​ទីតាំងដី​របស់ក្រុមហ៊ុនវណ្ណេត សុវណ្ណភូមិ ដែលមានទីតាំងនៅភូមិអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជ​ធានីភ្នំពេញ ដែលមានទំហ៊ុំផ្ទៃ​ដី​៧ហិកតា ដោយអតិថិជនដែលមិនបានទទួលកម្មសិទ្ធិនោះដោយលោកសន្យា​ថាសុំរយៈពេល​១០ខែ ចាប់ពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នឹងដោះ​ស្រាយ​​​​​ប្រគល់​បណ្ឌ​កម្មសិទ្ធិ​ជូនទៅអតិថិជនទាំងអស់ ឲ្យបានគ្រប់ៗគ្នា។ក្នុងកិច្ច​សន្យា​នោះក៍​បានភ្ជាប់ថាក្នុង​ករណី​ដែលលោកមិនអាច​ដោះ​ស្រាយជូនអតិថិជនតាម​សេចក្ដីប្រកាស​ខាង​លើនោះទេ លោកនឹងទូទាត់សំ​ណងខូច​ខាតដល់អតិថិជន​តាម​ច្បាប់​រដ្ឋប្បវេនី ផងដែរ​។ប៉ុន្ដែកិច្ចសន្យានោះក៍បានចងទៅអតិថិជនវិញ​ថាឲ្យបញ្ចប់ការផ្សាយព័ត​មានមិនពិត​តាមរយៈ​បណ្ដាញសង្គម។

 លោកយុត្ថារ៉ា ឆានី មិននិយាយច្រើននោះទេដោយលោកអះអាថាលោកកំពុងកើត ជំងឺបាក់ទឹកចិត្ត(depression) ហើយលោកបានរុញឲ្យអ្នកសារព័តមានយើងទៅ​សួរភរិយា​លោក​អ្នកស្រីហ៊ាង វត្តី វិញ។អ្នកនាងហ៊ាង វត្តី បាន​ប្រាប់អ្នកយកព័តមាន​យើងថាការ​ដែល​លោកយុត្ថារ៉ា ឆានី ឬក្រុមហ៊ុនហ៊ានសន្យាថា១០ខែ នឹងដោះស្រាយឲ្យរួច​រាល់នេះគឺដោយ​សារតែភាគីលោកស្រីក៍ត្រូវអតិថិជនជំពាក់លុយ​ច្រើនដែរតាំងពីកូវីដមក អីចឹង​១០ខែលោកស្រី​ថាអាចនឹងដោះចេញបានហើយ តែបើខាងលោកយុត្ថារ៉ា ឆានី នៅតែមិនអាចធ្វើបានដូច​កិច្ច​សន្យានោះគឺសូមឲ្យ​ធ្វើទៅ​តាមច្បាប់ទៅចុះ។អ្នកនាងវត្តី បន្ថែមថាក្នុងផ្ទៃដី៧ហិកតាមាន​បញ្ហា​តែ១ហិកតាទេដោយសារតែបុគ្គល​ឈ្មោះ​សាន វណ្ណេត យកលុយរត់ចោលក្រុមហ៊ុន​ក្រោយ​យកប្លង់នោះទៅដាក់បញ្ចាំឲ្យភាគី១ តែមិនមែនជាធនា​គា​​​នោះទេ គឺជាឯកជន ហើយ​ឈ្មោះ​វណ្ណេត ​ខាន​បង់ការប្រាក់ឲ្យគេ២ខែ ទើបត្រូវគេមកព័ទ្ធដី១ហិកតាដែល​ប៉ៈ​ពាល់ដល់អតិ​ថិជន​ទាំង៤៣ គ្រូសារ​មានចំនួន៧១ ឡតិ៍នោះតែម្ដង។អ្នកនាងវត្តី ថាអតិថិជនគាត់បានស្ដាប់ច្បាស់​ហើយថា​លោក​យុត្ថារ៉ា ឆានី គាត់ប្រកាសហើយថានឹងមិនរត់ទៅណាទេគឺនៅឈដោះ​ស្រាយ​ឲ្យបងប្អូនដូច​ការ​សន្យា​គឺសូមទុកពេលឲ្យគាត់១០ខែផង។ភរិយាលោកយុត្ថារ៉ា ឆានី រូបនេះ​បន្ថែម​ថាមិន​មែនតែគម្រោងនៅ​ខណ្ឌ​កំបូលនេះទេ តែគម្រោងផ្សេងៗ​ទៀតរបស់ក្រុម​ហ៊ុន​ក៍មានបញ្ហាខ្លះៗ​ដូចគ្នាដែរតែខាងក្រុមហ៊ុន​ដោះ​ស្រាយ​ជូនអតិថិជនទាំងអស់ឲ្យទាល់តែរួច។

  ឆ្លើយតបសំណួរថាមានព័តមានថាមានអតិថិជនខ្លះបានទៅដល់ផ្ទះលោកយុត្ថារ៉ា ឆានី ដើម្បីឲ្យលោក​ចេញមុខ​មកដោះស្រាយរឿងទិញដី ត្រូវគេព័ទ្ធយកនេះតែ​លោក​បានបិតទ្វារ​ផ្ទះ​មិន​ព្រម​ចេញ​ជួបភ្ញៀវនោះអ្នកនាងវត្តី អះអាងថារឿងនោះមិនមែនជាការពិត​នោះទេព្រោះ​លោក​ឆានី មានផ្ទះនៅទីតាំងផ្សេង១ទៀតទើបផ្ទះ​នោះត្រូវ​បានបិទទ្វារ។អ្នកនាងវត្តី បន្ថែម​ថាដូចឃើញជាក់ស្ដែងនៅថ្ងៃនេះហើយគឺស្វាមីនាង ចេញមុខជួបអតិថិជន​ទាំង​អស់ មិនគេចវែសទៅណាទេ ជួបតទល់គ្នានៅ​ព្រឹក​ថ្ងៃទី២៤ សីហា ដែលពួកគាត់ជួបបញ្ហា​ដើម្បីរក​ដំណោះ​ស្រាយ​​ដែល​អាចទទួល​យកបាន​ទាំង​អស់គ្នា។អ្នក​នាង​វត្តី បញ្ចេញកំហឹងថារឿងរ៉ាវកើតឡើងបែបនេះ​ដោយ​សារតែ​បុគ្គល​ថោក​ទាប​​សាន វណ្ណេត ជាអ្នកធ្វើស៊ី​ហើយ​ខាងក្រុមហ៊ុនបានដាក់​ពាក្យបណ្ដឹងទៅអាជ្ញាធរ​ចំនួន​២លើក​មកហើយលើជននេះគឺកាលពីខែ១០ ឆ្នាំ​២០២២ និងខែ៤ ឆ្នាំ២០២៣ តែរហូតមកដល់​ពេល​នេះ​មិនដឹងថា​ជន​​នេះ​នៅទីណាឡើយ ហើយជាសំណូមពរដល់​មន្រ្ដីសម្ថកិច្ចលោក​ស្រី​សូម​ឲ្យក្រសួងពាក់ព័ន្ធចាប់ជននេះ​មកផ្ដាន្ទា​ទោសតាមច្បាប់ឲ្យខាងតែបាន ខណៈដែល​លោក​​ស្រីនិងស្វាមីនៅតែជាអ្នកចេញ​មុខដោះស្រាយជូន​អតិថិជន​ដដែល។

 អតីតតារាសម្ដែងអ្នកនាងកែវ កល្យាណ ដែងជាជនរងគ្រោះម្នាក់ដែរក្នុងចំណោម៤២ គ្រួសារទៀតដែល​ទិញដីលោកយុត្ថារ៉ា ឆានី ត្រូវគេព័ទ្ធយកនោះបានថ្លែងថាក្រោយ​មានកិច្ច​សន្យានោះលោកស្រីធូចិត្ត​ជាង​មុននិងមានតែ រងចាំមើល១០ខែ​ក្រោយនេះសិន​ថាគេដោះ​ស្រាយបានឬអត់?អ្នកនាងកល្យាណ ថាបាន​ចំណាយលុយទិញដី​លោក​ឆានី នូវទឹកប្រាក់​សរុបចំនួន៥៥០០០ដុល្លារហើយបង់ផ្ដាច់តែម្ដងលើដី​៣ប្លង់​ដែលការទិញ​នោះ​គឺ​ជឿរ​​​ជាក់​លើលោកឆានី  និងម្យាងទៀតឃើញទីតាំងដីនោះ​ល្អដែរ។ក្រោយមក​ក៍​ឃើញ​ដី​នោះ​គេ​ព័ទ្ធយកហើយមានការបង្ហោះលើហ្វេសបុកទើបលោកឆានី ចេញមុខដោះស្រាយ​ថ្ងៃ​នេះ​នឹងសូម​ពន្យាពេល១០ខែទៀត អីចឹងដោយមានការសម្របសម្រួលពីលោកឆានី និង​ភរិយា​អ្នកស្រីក៍ដូច​អតិថិជន​ផ្សេងទៀតក៍យល់ព្រមអធ្យាស្រ័យឲ្យគាត់ដោះស្រាយ។

 ចំណែកអ្នកស្រីនិន រ៉ាត់ ម្ដាយរបស់អតីតតារាសម្ដែងខៀវ សុខារ៉ាវី ដែលបានទិញ​ដី​ឡូតិ៍​លោកយុត្ថារ៉ា ឆានី ក្នុងតម្លៃជិត២ម៉ឺនដុល្លារនោះក៍បានបង្ហាញខ្លួន​នៅថ្ងៃនោះដែរដោយ​លោកស្រីបានឲ្យដឹងថា​កិច្ចសន្យា​១០ខែ​នោះគឺលោកស្រីរងចាំឲ្យលោកឆានីគោរពនឹងដោះស្រាយទៅតាមអ្វីដែលបានប្រកាស ព្រោះលោកឆានី ជា​មនុស្សម្នាក់មានចឬកថ្លៃថ្នូរ គឺគាត់​ថាម៉េច​ធ្វើចឹងហើយ លោកក្មេងតែរូបតែអត្តចឬកជាមនុស្សចាស់ទុំ ។លោកស្រីសង្ឃឹមថា​លោក​ឆានី នឹងធ្វើ​ទៅ​តាមគោលការណ៍បានសម្រេចជូនអតិថិជន​ទាំងអស់ដូចការ​សន្យាររ​បស់លោកឆានី និងភរិយា។

 ក្រៅពីអ្នកនាងកែវ កល្យាណ និងម្ដាយខៀវ សុខារ៉ាវី គេក៍ឃើញមានលោកសុះ ម៉ាច និងហេង ណារី ,អ្នកនាង​ចាន់ ចរិយា និងលោកស្រីប៉ុប វណ្ណា ក៍លេចមុខនៅថ្ងៃលោកយុត្ថារ៉ា ឆានី ចេញមុខដោះស្រាយជូន​អថិជន​នោះ​ដែរ ហើយពួកគាត់ចង់​ឃើញ​អតីតតារា​សម្ដែង​រូបនេះគោរពទៅតាមកិច្ចសន្យាដែលលោកផ្ដិតមេដៃ និងមាន​អា​ជ្ញាធរ​ជាសាក្សី​ពោលគឺ១០ខែទៀតបានប្លង់ដីជូនអតិថិជនទាំង៤៣គ្រួសារ ​ហើយបង្គោលនិងរបង​ដែល​ហ៊ុំពទ្ធត្រូវ​រុះរើរចេញ៕

RELATED ARTICLES