Saturday, October 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាក់សង្សារធ្លាយដោះ ខឹងចោទដេកជាមួយប្រុស

ចាក់សង្សារធ្លាយដោះ ខឹងចោទដេកជាមួយប្រុស

ភ្នំពេញ ៖យុវជនម្នាក់ ឃើញស្រីស្នេហ៍របស់ខ្លួនផឹកស្រាស្រវឹង និងទើបត្រឡប់ចូលផ្ទះ កណ្តាលយប់ ក៏កើត ចិត្តប្រចណ្ឌ សួរថា “មកពីដេកជាមួយអាណា?” ជាហេតុធ្វើឱ្យកើតជាជម្លោះពាក្យសម្តីតឹងសរសៃកដាក់គ្នា ស្រាប់តែរំពេចនោះ ខាងស្រីផ្ទុះកំហឹង ក៏ទាញដែកចុងស្រួច ចាក់ប្រុសស្នេហ៍ ចំក្រោមដោះ បណ្តាលឱ្យរង របួសយ៉ាងធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ សង្គ្រោះភ្លាមៗ។ ចំណែកជនដៃដល់ ត្រូវសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីចាក់ប្រហារប្រុសស្នេហ៍ បណ្តាលឱ្យរងរបួសធ្ងន់នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅចំណុចបែចិញ្ចឹមត្រីមួយកន្លែង តាមបណ្តោយផ្លូវលំ ភូមិដើមចាន់ សង្កាត់ច្បារអំ ពៅ២ ខណ្ឌច្បារអំពៅ។

ស្ត្រីដែលចាក់សង្សារធ្លាយដោះ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះង្វៀង ធីលៀង អាយុ៣៣ឆ្នាំ ជាជន ជាតិវៀតណាម មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះជាគូស្នេហ៍ មានឈ្មោះផន សុផារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់ នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងនៅផ្ទះ ត្រង់ចំណុចកើតហេតុ ពេលនោះនារីសង្ស័យ ត្រូវជាសង្សារ បានផឹកស្រាស្រវឹង ដើរមកដល់ផ្ទះវិញ ក៏ត្រូវជនរងគ្រោះជាប្រុសស្នេហ៍ មានចិត្តប្រចណ្ឌ បានចោទសួរស្រីស្នេហ៍របស់ខ្លួនទាំងកំហឹងថា ”អ្ងែងមកពីដេកជាមួយអាណា?” ឮបែបនេះ ខាងស្រីខឹងសម្បា ធ្វើកើតជាជម្លោះពាក្យសម្តី រហូតខាងស្រីទាញដែកចុងស្រួច ចាក់ប្រហារជនរងគ្រោះជា ប្រុសស្នេហ៍ ត្រូវចំក្រោមដោះខាងស្តាំ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារដឹក បញ្ជូនទៅកាន់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ហៅលោកសង្ឃ ដើម្បីសង្គ្រោះភ្លាមៗ។

ប្រភពដដែល បន្តថា ក្រោយពីចាក់ប្រហារប្រុសស្នេហ៍រួចហើយ ស្ត្រីសង្ស័យបានយកដែកចុងស្រួចនោះ បោះ ចោលចូលទៅក្នុងទឹកទន្លេបាត់។ បន្ទាប់មក សមត្ថកិច្ចបានចុះអន្តរាគមន៍ឃាត់ខ្លួនស្ត្រីសង្ស័យ បញ្ជូនទៅប៉ុស្តិ៍ នគរបាលរដ្ឋបាលច្បារអំពៅ២ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីដៃដល់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាក់ប្រហារប្រុសស្នេហ៍មែនមូល ហេតុដោយសារតែមានជម្លោះ ព្រោះខឹងប្រុសស្នេហ៍ចោទថាខ្លួនទៅដេកជាមួយប្រុស។ស្ត្រីសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES